12/05/2025 - 10:14

ភាព​សប្បាយ​រីក​រាយ​នៃ​តំ​បន់​ជន​បទ 

នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​នៃ​ខេត្ត​បាក​លីវ បាន​និង​កំ​ពុង​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី  និង​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ។

គម្រោង​នៃ​កម្ម​វិធី​បាន​រួម​ចំ​ណែក​អភិ​រក្ស​និង​ថែ​រក្សា​ពិធី​បុណ្យ
វប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។

តាម​ប្រ​សាសន៍​លោក ផាម​វ៉ាន់​ទីវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច ដំ​ណាក់​កាល​ទី១​៖ ចាប់​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៥ (ហៅ​កាត់​ថា កម្ម​វិធី) ខេត្ត​បាន​បែង​ចែក​ថវិកា​ជាង ១១៨,៣ ពាន់​លាន​ដុង។ ផ្ដើម​ពី​ប្រ​ភព​ទុន​នេះ ខេត្ត​បាន​ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​គមនា​គមន៍ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ កាត់​បន្ថយ​ភាព​ក្រី​ក្រ ដោះ​ស្រាយ​បញ្ហា​សុខុ​មាល​ភាព​សង្គម អភិ​រក្ស ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ល។ រួម​ចំ​ណែក​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​មុខ​មាត់​ជន​បទ ជីវ​ភាព​សេដ្ឋ​កិច្ច វប្ប​ធម៌​និង​ប្រ​ជា​បញ្ញា​នៅ​តំបន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។

   ​​ ជន​បទ​តំបន់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​បាក​លីវ មាន​ការ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

និញ​ថាញ​ឡើយ គឺ​ជា​ឃុំ​តំបន់​ឆ្ងាយ​ដាច់​ស្រ​យាល មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ហុង​យ៉ឹង។ ចាប់​តាំង​ពី​មាន​គោល​នយោ​បាយ​សំ​ខាន់​គឺ​កម្ម​វិធី​វិនិ​យោគ បាន​ធ្វើ​ឱ្យ​តំ​បន់​ជន​បទ “ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី”។ ដង​ផ្លូវ​ជន​បទ​ត្រូវ​បាន​ពង្រីក​និង​ចាក់​កៅ​ស៊ូ អម​សង​ខាង​ផ្លូវ​មាន​បង្គោល​ចង​ទង់​ជាតិ ផ្ទះ​សម្បែង​សង់​យ៉ាង​សម​រម្យ រួម​ជា​មួយ​នឹង​រថ​យន្ត ម៉ូតូ​ដឹក​ជញ្ជូន​ទំ​និញ។ លោក​យ័ញ​កាវ នៅ​ភូមិ​កោះ​ធំ ឱ្យ​ដឹង៖ “កាល​ពី​មុន ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​មា​មីង​នៅ​ទី​នេះ គឺ​សុទ្ធ​សឹង​ដោយ​ទូក ការ​រៀន​សូត្រ ជួញ​ដូរ និង​ការ​ថែ​ទាំ​សុខ​ភាព​របស់​មា​មីង​នៅ​ជួប​ការ​លំ​បាក​ច្រើន​។ល។ បច្ចុប្បន្ន រដ្ឋ​បាន​យក​ចិត្ត​ទុក​ដាក់ វិនិ​យោគ​នូវ​គោល​នយោ​បាយ​ជា​ច្រើន ពិ​សេស គឺ​កម្ម​វិធី​បាន​បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​មា​មីង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច; ប្រ​ព័ន្ធ​អគ្គិ​សនី ផ្លូវ​គមនា​គមន៍​ជន​បទ សា​លា​រៀន ដំ​ណាក់​សុខា​ភិបាល មូល​ដ្ឋាន​សម្ភារៈ​វប្ប​ធម៌​ជា​ដើម ត្រូវ​បាន​វិនិ​យោគ​កសាង បម្រើ​តម្រូវ​ការ​ប្រ​ជុំ​ជីវ​ភាព ផលិត​កម្ម​របស់​ប្រ​ជា​ជន”។ ចំ​ណែក​លោក​ចូវ​ផាក នៅ​ឃុំ​ឡុង​ដៀង ស្រុក​ដុង​ហាយ ឱ្យ​ដឹង៖ “អា​ស្រ័យ បាន​ទទួល​ផល​ពី​គម្រោង​នៃ​កម្ម​វិធី បាន​ជា​ជន​បទ​នៃ​ឃុំ​ឡុង​ដៀង​ត្រូវ​បាន​វិនិ​យោគ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ បង្ក​លក្ខណ​សម្បត្តិ​ងាយ​ស្រួល​សម្រាប់​មា​មីង​ខ្មែរ​ផលិត​កម្ម រៀន​សូត្រ​បាន​ល្អ។ ផ្ដើម​ពី​នោះ មា​មីង​ខ្មែរ​ខ្នះ​ខ្នែង​ពល​កម្ម​ផលិត ដើម្បី​កសាង​ជីវ​ភាព​គ្រួ​សារ​សម្បូរ​សប្បាយ​និង​សុភ​មង្គល”។

ព្រះ​ឧបជ្ឈាយ៍ តាំង​សា​វង្ស អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ខេត្ត​បាក​លីវ ព្រះ​ចៅ​អធិ​ការ​វត្ត​បុប្ផា​រាម នៅ​ឃុំ​ហឹង​ហោយ ស្រុក​វិញ​ឡើយ មាន​ថេរ​ដី​កា៖ “អា​ស្រ័យ​បក្ស​និង​រដ្ឋ តែង​មាន​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​ជា​ច្រើន​សម្រាប់​ជន​រួម​ជាតិ​ខ្មែរ។ ជា​ពិ​សេស គឺ​កម្ម​វិធី​បាន​វិនិ​យោគ​អភិ​វឌ្ឍ​លើ​គ្រប់​វិ​ស័យ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ជាក់​ស្ដែង អ្នក​ក្រ​បាន​ឧបត្ថម្ភសាង​សង់​ផ្ទះ បុល​ទុន​អភិវឌ្ឍ​សេដ្ឋ​កិច្ច បណ្ដុះ​បណ្ដាល​មុខ​របរ​ឧទ្ទេស​នាម​ការ​ងារ​ធ្វើ​។ល។ ដើម្បី​មាន​ប្រាក់​ចំ​ណូល​លំ​នឹង​ជីវ​ភាព​។ ពិធី​បុណ្យ​វប្ប​ធម៌ ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ត្រូវ​បាន​អភិរក្ស​និង​ពង្រីក។ ឆ្លង​តាម​រយៈ​នោះ បាន​នាំ​មក​ភាព​សប្បាយ​រីក​រាយ​ជូន​ដល់​អ្នក​មុខ​អ្នក​ការ​និង​ពុទ្ធ​សាស​និក​ខ្មែរ ហើយ​កាន់​តែ​មាន​ក្តី​ជឿ​ជាក់​ទៅ​លើ​ការ​ដឹក​នាំ​របស់​បក្ស និង​រួម​គ្នា​កសាង​មាតុ​ភូមិ​ឱ្យ​កាន់​តែ​សម្បូរ​រុង​រឿង”៕

       យ្វី​អាញ - ថាច់​ធី

ចែករំលែកអត្ថបទ