ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

29/07/2024 - 14:39

ក្រុង​កឹង​ធើ៖

បើក​ដំ​ណើរ​ការ​សាងសង់​ផ្ទះ​មហា​សាមគ្គី ១០០ ខ្នង

ស្ថិត​នៅ​ទី​តាំង​ផ្ទះ​អ្នក​មីង​ដាវ​ធី​យ៉ួង នៅ​ភូមិ​ដុង​ថាញ់ ឃុំ​ដុង​ធ្វឹង ​ស្រុក​ធើយ​ឡាយ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ បាន​សហ​ការ​ជា​មួយ​នឹង​មន្ទីរ​ការ​ងារ - យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ក្រុង  គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ធើយ​ឡាយ បាន​រៀប​ចំ​ពិ​ធី​ដំ​ណើរ​ការ​សង់​ផ្ទះ​មហា​សាមគ្គី ១០០ ខ្នង ជូន​គ្រួ​សា​រ​ប្រ​កៀក​បន្ទាត់​ក្រ​លើ​ភូមិ​សាស្ត្រ​ក្រុង​លើក​ទី ១ ឆ្នាំ​២០២៤។

 លោក​ង្វៀង​ថឹក​ហៀង អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង និង​លោក​ស្រី ត្រឹង​ធី​ស្វឹង​ម៉ាយ នាយិ​កា​មន្ទីរ​ការ​ងារ-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ក្រុង ជូន​ផ្លាក​និមិត្ត​រូប​ថវិកា​សាង​សង់​ផ្ទះ​មហា​សាមគ្គី​ដល់​ខណ្ឌ​ ស្រុក។

ផ្ទះ ​១០០​ខ្នង​ត្រូវ​បាន​បែង​ចែក​តាម​ខណ្ឌ ស្រុក រួម​មាន​៖ ផុង​ដៀង ​ធើយ​ឡាយ កើ-ដ និង​អូរ​ម៉ូង ក្នុង​ភូមិ​ភាគ​នីមួយៗ​មាន ១៥ ខ្នង; ថូក​ណូក ១០ ខ្នង និញ​កេវ ២ ខ្នង និង​កៃ​រុាំង ១៣ ខ្នង។ ក្នុង​មួយ​ខ្នង​ៗ​គិត​ជា​ទឹក​ប្រាក់ ៥០ លាន​ដុង ផ្តើម​ពី​ប្រ​ភព​មូល​និធិ​ដើម្បី​អ្នក​ក្រ​របស់​គណៈ​កម្មា​ធិការ​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ក្រុង​កឹង​ធើ​ឧបត្ថម្ភ សំ​ដៅ​ចូ​ល​រួម​ចលនា​ប្រ​ឡង​ប្រ​ណាំង “ព្រួត​ដៃ​លុប​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម” ដែល​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល​បំ​ផុស​ចលនា៕

                                                        ចឹង​ហ៊ឹង- លី​សៀ

ចែករំលែកអត្ថបទ