03/06/2024 - 15:58

គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​

ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ មាន​ប្រ​ជា​ជន​២.៥១៧​គ្រួ​សារ​ ក្នុង​នោះ​ ជន​រួម​ជាតិ​ខ្មែរ​ស្រូប​អត្រា​ជិត​៧៣%។​ ការ​គិត​គូរ​ពី​ជីវ​ភាព​ជន​រួម​ជាតិ​ខ្មែរ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយ​ គឺជា​ភារ​កិច្ច​សំ​ខាន់​មួយ​ ត្រូវ​បាន​ឃុំ​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​យ៉ាង​ល្អ។​

កម្មា​ភិបាល​ឃុំ​លឿង​ហ្វា A រួម​ជា​មួយ​នឹង​ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ហុង​ ព្រះ​ចៅ​អធិ​ការ​វត្ត​ចុង​ទ័ព​ ក្នុង​ពិធី ប្រ​គល់​ជូន​ផ្ទះ​មហា​សាមគ្គី​ដល់​គ្រួ​សារ​បង​ថាច់​ចៀង។​

អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​លេខ​ ០៤/២០២១ / NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ចុះ​ថ្ងៃ​១៩/៣/​២០២១ ស្ដី​ពី​គោល​នយោ​បាយ​ឧបត្ថម្ភ​កែ​លម្អ​លំ​នៅ​ឋាន​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រា​វិញ​ ដំ​ណាក់​កាល​២០២១ - ២០២៥ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វា A បាន​ស្នើ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ដល់​ជន​រួម​ជាតិ​ខ្មែរ​៨​គ្រួ​សារ។​ គ្រួ​សារ​បង​ស្រី​ត្រឹង​ធីធូ​មិញ​ (ជន​ជាតិ​ខ្មែរ​នៅ​ភូមិ​ហ្វា​ឡាក A) បាន​ឧបត្ថម្ភ​សង់​ផ្ទះ​ ម្ល៉ោះ​ហើយ​មាន​កម្លាំង​ចិត្ត​ពល​កម្ម​ ផលិត​កសាង​ជីវ​ភាព​កាន់​តែធូរ​ធារ។​ បង​ស្រី​ ត្រឹង​ធីធូ​មិញ​ ឱ្យ​ដឹង៖ “ឆ្នាំ​២០២៣ គ្រួ​សារ​ខ្ញុំ​បាន​រដ្ឋ​ឧបត្ថម្ភ​៥០​លាន​ដុង​ រួម​ផ្សំ​ជា​មួយ​នឹង​បង​ប្អូន​ខ្ញុំ​ជួយ​បន្ថែម​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ខិត​ខំ​សង់​បាន​ផ្ទះ​រឹង​មាំ ដោយ​មិន​ចំ​ណាយ​ប្រាក់​ជួល​ជាង​សាង​សង់។​ ទន្ទឹម​នឹង​នោះ​ គ្រួ​សារ​ខ្ញុំ​ថែម​ទាំង​បាន​រដ្ឋ​ឧបត្ថម្ភ​គោ​មេ​មួយ​ក្បាល​ទៀត​ផង។​ បាន​រស់​នៅ​ក្នុង​ផ្ទះ​ថ្មី​ មាន​គោ​ចិញ្ចឹម​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ គឺជា​បំ​ណង​ប្រាថ្នា​ដែល​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​តែង​រំពឹង​ទុក។​ អា​ស្រ័យ​បក្ស​និង​រដ្ឋ​ ទើប​បំ​ណង​ប្រាថ្នា​របស់​គ្រួ​សារ​ខ្ញុំ​បាន​ក្លាយ​ជា​ការ​ពិត។​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​នឹង​បន្ត​ថែទាំ​គោ​ឱ្យ​បាន​ល្អ​និង​ខិត​ខំ​ធ្វើ​ការ​ងារ​ សន្សែ​សន្សំ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ឱ្យ​បាន​លំ​នឹង”។​

ក្រៅ​ពី​នោះ​ នៅ​ដើម​ឆ្នាំ​២០២៤ ឃុំ​នៅ​ទាំង​កៀរ​គរ​វត្ត​ចុង​ទ័ព​ឧបត្ថម្ភ​កសាង​ផ្ទះ​មហា​សាម​គ្គី​ ១​ខ្នង​ ជូន​គ្រួ​សារ​បង​ថាច់​ចៀង​ ដែល​កំ​ពុង​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​ នៅ​ភូមិ​ហ្វា​ឡាក C គិត​ជា​តម្លៃ​ទឹក​ប្រាក់​៥០​លាន​ដុង។​ បង​ថាច់​ចៀង​ ចែក​រំលែក៖ “បាន​ព្រះ​សង្ឃ​វត្ត​ចុង​ទ័ព​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ឧបត្ថម្ភ​សង់​ផ្ទះ​មហា​សាមគ្គី​ គ្រួ​សារ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់។​ ខ្ញុំ​សូម​ថ្លែង​អំ​ណរ​គុណ​ដល់​គណៈ​កម្មា​ធិការ​បក្ស​ រដ្ឋ​អំ​ណា​ច​ និង​អង្គ​ការ​មហា​ជន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​គ្រួ​សារ​ក្រី​ក្រ។​ ខ្ញុំ​សន្យា​នឹង​ខិត​ខំ​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ”។​

លោក​វ៉វ៉ាន់​ហុក អនុលេខា​ប្រ​ចាំ​ការ​ ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង៖ “អា​ស្រ័យ​ការ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្ដី​សម្រេច​ចិត្ត​លេខ​០៤/​២០២១/​NQ-HĐND របស់​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ បច្ចុប្បន្ន​ លើ​ភូមិ​សាស្រ្ត​ឃុំ​ជាសារ​វន្ត​គ្មាន​នៅ​គ្រួ​សារ​លំ​បាក​ខាង​លំ​នៅ​ឋាន​ទៀត​ទេ។​ ឃុំ​កំ​ពុង​ខិត​ខំ​កសាង​ជា​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ចុង​ឆ្នាំ​ ២០២៤”៕​

                             សើុង​ម៉ា​ល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ