សមាគមអតីតយុទ្ធជនក្រុងកឹងធើ ទើបសហការជាមួយមន្ទីរ គណៈ ផ្នែកក្រុងមួយចំនួនរៀបចំកម្មវិធីដោះដូរ ក្រោមប្រធានបទ “ចាប់ពីយុទ្ធនាការដៀងបៀងភូដល់យុទ្ធនាការហូជីមិញ - វីរកថារុងរឿងជានិច្ច” ស្របក្នុងឱកាសនៃខួបអនុស្សាវរីយ៍ ៧០ ឆ្នាំជ័យជម្នះដៀងបៀងភូ (៧/៥/១៩៥៤- ៧/៥/២០២៤) និង៤៩ ឆ្នាំទិវារំដោះភាគខាងត្បូងឯកភាពទឹកដី (៣០/៤/១៩៧៥ -៣០/៤/២០២៤)។
ថ្នាក់ដឹកនាំក្រុង ថតរូបអនុស្សាវរីយ៍ជាមួយនឹងអ្នកតំណាង។
ថ្លែងបើកកម្មវិធី សមមិត្ត ហ្វិញថាញភឿង ប្រធានសមាគមអតីតយុទ្ធជនក្រុងកឹងធើ បានអំណះអំណាង ជ័យជម្នះនៃយុទ្ធនាការដៀងបៀងភូនិងយុទ្ធនាការហូជីមិញ ជានិច្ចកាលគឺជាមោទនភាព និងជាប្រភពកម្លាំងដ៏ធំធេងសម្រាប់លើកទឹកចិត្តទូទាំងបក្ស ទូទាំងប្រជាជននិងទូទាំងកងទ័ពយើងបញ្ចេញកម្លាំង ខិតខំអនុវត្តជោគជ័យសេចក្តីសម្រេចចិត្តមហាសន្និបាតទូទាំងប្រទេសលើកទី១៣របស់បក្ស។ បំផុសនិងអនុវត្តឱ្យបានសម្រេចនូវបំណងប្រាថ្នាកសាងប្រទេសរុងរឿង និងសុភមង្គល។ល។ ទន្ទឹមនឹងនោះ សង្ឃឹមថា អតីតយុទ្ធជនដែលចូលរួមក្នុងការតស៊ូសង្គ្រោះជាតិ តែងរស់នៅមានសុខភាពល្អ សប្បាយរីករាយ ជានិច្ចកាលជាទីបង្អែកខាងស្មារតី ជាគំរូដ៏ល្អអំពីសីលធម៌បដិវត្តន៍ លក្ខណសម្បត្តិ “កងទ័ពអ៊ំហូ” ដើម្បីឱ្យកូនចៅជំនាន់ក្រោយយកតម្រាប់តាម។ រដ្ឋអំណាច អង្គការមហាជន និងភូមិភាគគ្រប់លំដាប់ថ្នាក់ តែងយកចិត្តទុកដាក់និងគាំទ្រទាំងសម្ភារៈនិងស្មារតីដល់អតីតយុទ្ធជន។ កម្មាភិបាល យុទ្ធជនកងកម្លាំងប្រដាប់អាវុធ សម្ព័ន្ធយុវជនក្រុងតែងរៀនសូត្រ ធ្វើតាមនិងបន្តប្រពៃណី វីរភាពរបស់បុព្វបុរស...។
នៅក្នុងកម្មវិធី អតីតយុទ្ធជន សម្ព័ន្ធយុវជនក្រុងបានដោះដូរជាមួយនឹងយុទ្ធជនដៀងបៀង២នាក់ គឺលោកង្វៀងយ្វីខាយ និងលោកង្វៀងវ៉ាន់ខា និងវីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន២រូប ដែលបានចូលរួមរំដោះក្រុងកឹងធើនៅឆ្នាំ ១៩៧៥ គឺឧត្តមសេនីយ៍ត្រី ឡេសាហោយ អតីតមេបញ្ជាការរង - នាយសេនាធិការយោធភូមិភាគ ៩ និងឧត្តមសេនីយ៍ ត្រីឡេថាញសើុង អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្តកឹងធើ។ យុទ្ធជនដៀងបៀងទាំងឡាយ និងឧត្តមបញ្ជាការកងទ័ពចូលនិវត្តន៍ បានចែករំលែកអនុស្សាវរីយ៍ជាមួយសមមិត្ត មិត្តរួមកងក្នុងយុទ្ធនាការ; ការប្តេជ្ញាចិត្តរបស់កងទ័ពនិងប្រជាជនយើងក្នុងសម័យសង្គ្រាម; ក្តីសង្ឃឹមដល់យុវជនជំនាន់ក្រោយក្នុងការកសាងនិងការពារមាតុភូមិសព្វថ្ងៃនេះ...៕
ផាមទ្រុង-វិមាន