គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ទើបដឹកនាំអង្គសិក្ខាសាលា “វិធានការអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រវេណី “បង្កើតមុខរបរចិញ្ចឹមជីវិត” ប្រកបដោយចីរភាពជូនអ្នកក្រនិងជនរួមជាតិខ្មែរតំបន់វាលរាបទន្លេគឺវឡុង” នៅខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ។
ទិដ្ឋភាពនៃអង្គសិក្ខាសាលា។
តាមប្រសាសន៍លោក ង្វៀងទ្រុងញ៉ឹង សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមក្រុងកឹងធើ ការពង្រីកមុខរបរចិញ្ចឹមជីវិត កែលម្អជីវភាពរបស់ប្រជាជន ផ្សារភ្ជាប់ជាមួយនឹងលក្ខណៈវប្បធម៌ប្រវេណីល្អប្រសើររបស់ភូមិស្រុក បង្កជាតម្លៃសម្រាប់អភិវឌ្ឍទេសចរណ៍ជូនជនរួមជាតិខ្មែរ។ ឧត្ដមភាពទាំងនេះបានក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម “បង្កើតមុខរបរចិញ្ចឹមជីវិត” ប្រកបដោយចីរភាពជូនជនរួមជាតិខ្មែរ។
ក្នុងអង្គសិក្ខាសាលា អ្នកតំណាងចូលរួមបានឯកភាពនូវវិធានការជាច្រើន មានដូចលើកកម្ពស់ស្មារតីកសាងនិងអនុវត្តគោលនយោបាយអភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរ; បំពាក់បំប៉ន កសាងកងជួរកម្មាភិបាលបំពេញការងារជនជាតិ និងគ្រប់គ្រងវប្បធម៌ជនជាតិខ្មែរ លើកកម្ពស់ប្រសិទ្ធភាពសកម្មភាពអភិបាលកិច្ចស្ដីពីវប្បធម៌ជនជាតិខ្មែរ។ ពង្រីកតួនាទីរបស់សិប្បករក្នុងការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រវេណីរបស់ជនរួមជាតិខ្មែរ; លើកទឹកចិត្តសហគមន៍ចូលរួមអភិរក្សនូវតម្លៃវប្បធម៌ប្រវេណីល្អប្រសើរ បង្ការហានិភ័យសាបរលាប ឃ្លាតចាកភាពដើម ឬគ្មានអ្នកស្នងបន្ត។ ទន្ទឹមនឹងនោះ គឺអភិរក្សភូមិរបរផ្សារភ្ជាប់ជាមួយនឹងអភិវឌ្ឍទេសចរណ៍ សំដៅដោះស្រាយ ការងារធ្វើលំនឹងប្រាក់ចំណូលជូនអ្នកក្រនិងជនរួមជាតិខ្មែរ។ល។ ៕
ហាថាញ – ថាច់ធី