អ្នកមីងនាងសិត ប្រធានសាខាសមាគមនារីភូមិវិញហា ឃុំវិញទ្រុង ទីរួមខេត្តទិញបៀង ខេត្តអាងយ៉ាង តែងបានមាមីងហៅដោយស្និទ្ធស្នាលថា មីងហាយសិត។ រយៈពេលជាង ១៥ ឆ្នាំផ្សារភ្ជាប់នឹងការងារសមាគម អ្នកមីងត្រូវបានគណៈកម្មាធិការបក្ស រដ្ឋអំណាច សមាជិកានិងប្រជាជនភូមិភាគទំនុកចិត្ត ស្រឡាញ់រាប់អាន។
អាយុ៧៣ឆ្នាំ តាមពិតត្រូវឈប់សម្រាកហើយ ប៉ុន្តែអ្នកមីងនៅតែខ្នះខ្នែងផ្សារភ្ជាប់នឹងការងារសមាគម និងកិច្ចចលនានារីភូមិភាគ។
តាមអ្នកមីងសិត ជីវភាពរបស់មាមីងក្នុងភូមិភាគច្រើននៅមានការលំបាក គ្រួសារខ្លះទៅធ្វើការឈ្នួលព្រឹកល្ងាច លក់ដូរបន្តិចបន្តួច ម្ល៉ោះហើយមិនសូវមានពេលវេលាគិតគូរផ្ទះសម្បែង ថែទាំកូនចៅ។ ដោយយល់ច្បាស់ពីទំនៀមទម្លាប់ ចរិតលក្ខណៈ ការរស់នៅនិងកម្រិតប្រជាបញ្ញាក្នុងសហគមន៍ជនជាតិខ្មែរ អ្នកមីងព្យាយាមចលនាបងប្អូននារីកសាងចលនាស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង។ ទោះបីភ្លៀងក្តៅយ៉ាងណាក៏ដោយ អ្នកមីងតែងចុះទៅមូលដ្ឋាន ក្តាប់ពីការប្រែប្រួលនៃចំនួនប្រជាជន ការកើតកូន ផ្សព្វផ្សាយពីការថែទាំសុខភាពស្រ្តីមានផ្ទៃពោះ និងក្រោយពីសម្រាលកូន លើកទឹកចិត្តស្រ្តីមិនឱ្យកើតកូនទី៣ ចាក់ថ្នាំបង្ការលើកុមារត្រូវតាមកាលបរិច្ឆេទ ថែទាំសុខភាពប្រជាជនរដូវជំងឺ COVID-១៩ ។ល។
នាឱកាសបុណ្យចូលឆ្នាំថ្មីវៀតណាម បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកមីងចលនាសប្បុរសជនជូនអំណោយដល់កុមារក្រីក្រ; សហការផ្សព្វផ្សាយ ចលនាភូមិស្រុក ខ្នះខ្នែងអនុវត្ត កសាងសំណង់ ផ្នែកការងារនៃការកសាងជនបទថ្មី ដូច៖ ជំរុញការបង្កបង្កើនផល អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ; អនាម័យបរិស្ថានបៃតង-ជ្រះ -ស្អាត កាប់ឆ្ការគុម្ពោតព្រៃស៊ុបទ្រុបតាមផ្លូវគមនាគមន៍ជនបទ; ដាំឈើលម្អធ្វើរបងមុខផ្ទះ និងលើផ្ទៃដីរបស់គ្រួសារ។ល។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមសមាជិកានារីបុលទុនអភិវឌ្ឍសេដ្ឋកិច្ច លក់ដូរជាលក្ខណៈគ្រួសារ។ល។ រួមចំណែកជាមួយភូមិភាគកាត់បន្ថយអត្រាគ្រួសារក្រីក្រពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រធានសមាគមសម្ព័ន្ធនារីឃុំវិញទ្រុង ប៊ូយធីត្វៀក ឱ្យដឹង៖ “អ្នកមីងនាងសិត តែងរវៀសរវៃ អស់ពីចិត្ត មានប្រជាប្រិយ ហើយបានជនរួមជាតិខ្មែរទំនុកចិត្ត ស្រឡាញ់រាប់អាន។ ជាមួយការរស់នៅសាមញ្ញ ជិតស្និទ្ធ របៀបផ្សព្វផ្សាយងាយយល់ គាត់បានទាក់ទាញនិងប្រមូលសមាជិកាជាច្រើនចូលរួមសកម្មភាពក្នុងសាខាសមាគម។ បច្ចុប្បន្ន អ្នកមីងជាប្រធានក្រុមប្រិតសំចៃបោះបំពង់ជ្រូកដី សន្សំលុយទិញធានារ៉ាប់រងសុខាភិបាលឱ្យសមាជិកាដែលក្រលំបាក ប្រធានសាខាសមាគមម្ចាស់ការ (ក្តាប់ពីគោលបំណងរបស់នារី ធ្វើសេនាធិការជួយនារីក្រលំបាក ខ្វះខាត) រួមចំណែកជាមួយសមាគមសម្ព័ន្ធនារីឃុំ យកចិត្តទុកដាក់ជួយបងប្អូនសមាជិកាបានល្អប្រសើរ។ ដូច្នេះ អ្នកមីងសិត ស័ក្តិសមជាគំរូឆ្នើមរៀនសូត្រតាមអ៊ំហូ សម្រាប់អ្នកដទៃយកតម្រាប់តាម។ ជាមួយការប្រឹងប្រែងដោយឥតឈប់ឈរ ប៉ុន្មានឆ្នាំកន្លង អ្នកមីងបានទទួលលិខិតសរសើរ និងបណ្ណសរសើរជាបន្តបន្ទាប់របស់ភូមិភាគនិងមជ្ឈិម”៕
យោង៖ កាសែតអាងយ៉ាង-ប្រែសម្រួល៖ លីសៀ