រហូតមកទល់ពេលនេះ ឃុំទាំង ១០០% នៃស្រុកវិញឡើយ ខេត្តបាកលីវ បានកសាងសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ មានឃុំចំនួន ៣ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់។ ចាប់តាំងពីបានកសាងសម្រេចបទដ្ឋាននោះមក មុខមាត់ជនបទ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនក៏បានកែលម្អផងដែរ។
ផ្លូវគមនាគមន៍ជនបទនៅឃុំហ៊ឹងហោយ ស្រុកវិញឡើយ។
យោងតាមលេខាបក្សស្រុកវិញឡើយ លោកលឺវវុាំងលីម ស្រុកបានបង្ហើយឯកសារដាក់ជូនគណៈចង្អុលការខេត្ត ដើម្បីស្នើសុំមជ្ឈិមទទួលស្គាល់ស្រុកសម្រេចបទដ្ឋានជនបទថ្មី។ ទិសដៅខិតខំរបស់ស្រុកគឺនៅឆ្នាំ ២០២៤ មានអង្គភាពឃុំ ១០០% នឹងសម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់; មានឃុំយ៉ាងតិចបំផុតចំនួន ២ សម្រេចបទដ្ឋានជនបទគំរូនៅចុងឆ្នាំ ២០២៥ នេះ។ ដើម្បីសម្រេចបាននូវលទ្ធផលដែលបានដាក់ចេញ ស្រុកផ្តោតលើការកសាង និងបង្កើនកម្រិតប្រព័ន្ធគមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្ត និងបណ្តាញអគ្គិសនី ដើម្បីបម្រើដល់ការផលិត និងជីវភាពរបស់ប្រជាជន។ ក្នុងនោះ សាងសង់ស្ពានគមនាគមន៍ ជនបទបានចំនួន ២៣៥ ខ្សែ តាមកម្រិតផ្លូវដែលបានគ្រោងទុក; ផ្តល់អាទិភាពដល់ការកសាងវាលស្រែគំរូធំ វិនិយោគលើទំនប់បិទជិត ភ្ជាប់ជាមួយស្ថានីយបូមទឹកអគ្គិសនី ដើម្បីឆ្លើយតបតម្រូវការផលិតកម្មរបស់ប្រជាជន បង្កើនទិន្នផល និងគុណភាពស្រូវ។ ព្រមជាមួយនោះ ពង្រីកទម្រង់ចិញ្ចឹមបង្គាប្រពលវប្បកម្ម និងពាក់កណ្តាលប្រពលវប្បកម្ម ដោយភ្ជាប់ជាមួយនឹងស្តង់ដារគុណភាព បង្កើតបានផលិតផលស្អាត និងសុវត្ថិភាព។
ប្រជាជននៅស្រុកវិញឡើយកំពុងប្រមូលផលបង្កង។
វិញឡើយបានកំណត់ថាត្រូវកសាងជនបទថ្មីតាមទិសស្លោក “ប្រជាជនដឹង ប្រជាជនយល់ ប្រជាជនពិភាក្សា ប្រជាជនចូលរួមអនុវត្ត ប្រជាជនត្រួតពិនិត្យ ប្រជាជនទទួលផលប្រយោជន៍” ម៉្លោះហើយទើបស្រុកជំរុញការឃោសនា ចលនាប្រជាជន សកម្មចូលរួមអនុវត្តបរិច្ចាគដី ចូលរួមទុន កម្លាំង ថ្ងៃពលកម្មដើម្បីកសាងសំណង់ជនបទ។ ទន្ទឹមនឹងនោះ បំផុសចលនាប្រជាជន ដាំដើមឈើ រក្សាអនាម័យបរិស្ថាន រួមចំណែកបង្កើតសោភណភាពផ្លូវជនបទ ច្រកភូមិភ្លឺ បៃ តង និងជ្រះស្អាត...លោក ង្វៀងហ្វាងអែម ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ឹងហោយ ស្រុកវិញឡើយ បានមានប្រសាសន៍ “ឃុំមានជាង ៨៣% ជាជនរួមជាតិខ្មែរ ហើយផែនការដល់ចុងឆ្នាំ ២០២៣ ឃុំនឹងកសាងសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់។ នៅចំពោះមុខ អង្គការមហាជន និងរដ្ឋអំណាចបានសកម្មសហការជាមួយអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរ និងព្រះសង្ឃ ជំរុញការផ្សព្វផ្សាយ ចលនា ដើម្បីប្រជាជនពង្រីកនូវតួនាទីជាតួអង្គសំខាន់ក្នុងការកសាងជនបទថ្មីកម្រិតខ្ពស់។ អាស្រ័យហេតុនេះ ទើបមាមីងខ្មែរយល់ថា ការអភិវឌ្ឍជនបទគឺសំដៅបម្រើផលប្រយោជន៍ផលិតកម្ម ចិញ្ចឹមសត្វ ជួញដូរ និងដឹកជញ្ជូនទំនិញរបស់ប្រជាជនបានយ៉ាងងាយស្រួល រួមចំណែកលើកកម្ពស់ប្រាក់ចំណូល និងកម្រិតរស់នៅ ម៉្លោះហើយទើបប្រជាជនសកម្មរួមគ្នាអនុវត្ត”។
“ការកសាងជនបទថ្មី គឺជាការងារត្រូវធ្វើជាប្រចាំ និងបន្តបន្ទាប់ ដើម្បីឆ្ពោះទៅរកទិសដៅអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។ ដោយការប្តេជ្ញាចិត្តខ្ពស់ក្នុងទូទាំងប្រព័ន្ធនយោបាយ និងការឯកភាពរបស់ប្រជាជនស្រុកវិញឡើយ នឹងឆាប់សម្រេចការកសាងជនបទថ្មី និងជនបទថ្មីកម្រិតខ្ពស់តាមផែនការដែលបានដាក់ចេញ” –លោក លឺវវុាំងលីម បានសង្កត់ធ្ងន់ដូច្នេះ៕
យ្វីអាញ