សាកលវិទ្យាល័យត្រាវិញ ទើបរៀបចំសិក្ខាសាលាវិទ្យាសាស្រ្តថ្នាក់ជាតិស្តីពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពអប់រំ និងទេសចរណ៍ ដោយមានការចូលរួមពីសំណាក់អ្នកវិទ្យាសាស្រ្ត អ្នកគ្រប់គ្រងនិងនិស្សិតកម្មសិក្សាជាង ១០០ រូប ខាងវិស័យវប្បធម៌ ទេសចរណ៍មកពីវិទ្យាស្ថាន សាលារៀន និងអង្គភាពបណ្តុះបណ្តាលនានាក្នុងទូទាំងប្រទេស។
គណៈអធិបតីនៃអង្គសិក្ខាសាលា។
គណៈកម្មការរៀបចំ បានទទួលបទអន្តរគមន៍ជាង ៧០ អត្ថបទរបស់អ្នកនិពន្ធមកពីស្ថាប័ន អង្គភាព សាលារៀននានាក្នុងទូទាំងប្រទេស ក្រោមបធានបទសំខាន់ៗ ដូច៖ ប្រវត្តិរឿងព្រេងទាក់ទងនឹងឈ្មោះភូមិស្រុកនៅត្រាវិញ ក្នុងការអប់រំប្រពៃណី មុខងារអប់រំក្នុងសកម្មភាពសារមន្ទីរវប្បធម៌ជនជាតិខ្មែរខេត្តត្រាវិញ ឌីជីថលភាវូបនីយកម្មបេតិកភណ្ឌវប្បធម៌ ផ្សារភ្ជាប់នឹងអភិវឌ្ឍន៍ទេសចរណ៍នៅត្រាវិញ បង្ហាត់បង្រៀនពីកេរដំណែលប្រវត្តិសាស្រ្តវប្បធម៌ និងរមណី យដ្ឋាន បម្រើទេសចរណ៍វៀតណាម។ល។ ក្រៅពីនោះ អ្នកតំណាងចូលរួមក៏បានពិភាក្សាស៊ីជម្រៅអំពីបេតិកភណ្ឌវប្បធម៌ក្នុងសកម្មភាពទេសចរណ៍ និងអប់រំ; ធ្វើឱ្យច្បាស់លាស់ជាងទៀតនូវបេតិកភណ្ឌវប្បធម៌ដែលបានអង្គការ UNESCO ស្ងើចសរសើរ វិភាគពីសភាវពិតនៃបេតិកភណ្ឌវប្បធម៌នៅភូមិភាគនានា; សកម្មភាពអនុវត្តបច្ចេកវិទ្យាទៅក្នុងការអភិរក្សបេតិកភណ្ឌ; អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៌ក្នុងការអប់រំ ក្នុងវិស័យទេសចរណ៍ជាដើម៕
ប៊ិញង្វៀន-វិមាន