មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/03/2021 - 16:24

គិត​គូរ​ឱ្យ​កូន​រៀន​សូត្រ​បាន​ត្រឹម​ត្រូវ​

មក​កាន់​ភូមិ​ត្រា​បេត ឃុំ​ថាម​ដូង​ ស្រុក​មីស្វៀង​ ខេត្ត​សុក​ត្រាំង​ សួរ​រក​លោក​តាំង​ហ្វា​ទ្វឹង​ មាមីង​បង​ប្អូន​អ្នក​ណា​ក៏​ស្គាល់​ទាំង​អស់​។​ ពី​ព្រោះ​គ្រួ​សារ​គាត់​គឺជា​គ្រួ​សារ​គំ​រូ​សង្វាត​រៀន​សូត្រ​ បាន​សមាគម​ជំ​រុញ​ការ​សិក្សា​មជ្ឈិម​ជូន​ប័ណ្ណ​សរ​សើរ​នៅ​ឆ្នាំ​ ២០២០ ។​

លោក​តាំង​ហ្វាទ្វឹង​ (អ្នក​ទីពីរ​រាប់​ពី​ស្តាំ​) បាន​លើក​សរ​សើរ​និង​ជូន​រង្វាន់​។​

លោក​ទ្វឹង​ គឺជា​បុគ្គ​លិក​រដ្ឋ។​ ចំ​ណែក​ប្រ​ពន្ធ​គាត់​ជា​មេផ្ទះ​ និង​លក់​ដូរ​កំ​ប៉ិក​កំ​ប៉ុក​ ដូច្នេះ​ជីវ​ភាព​មាន​ភាព​លំ​នឹង​បង្គួរ​។​ ក្នុង​រយៈ​ពេល​ចិញ្ចឹម​កូន​ទាំង​ ៤ នាក់​រៀន​មហា​វិទ្យា​ល័យ​ គ្រួ​សារ​គាត់​ក៏​ជួប​ការ​លំ​បាក​ណាស់​ដែរ​។​ ហេតុ​នោះ​ ប្ដី​ប្រ​ពន្ធ​គាត់​តែង​ប្រិត​សំ​ចៃ​ដើម្បី​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​។​ លោក​ទ្វឹង​ ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​បុគ្គ​លិក​រ​ដ្ឋ បក្ខ​ជន​ ដូច្នេះ​ត្រូវ​ធ្វើ​ជា​គំ​រូ​រាល់​ការ​ងារ​ទាំង​ឡាយ​ ចាប់​ពី​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​រហូត​ដល់​ការ​ហាត់​ពត់ លត់ដំ​សីល​ធម៌​។​ ខ្ញុំ​ប្តេជ្ញា​ចិត្ត​គិត​គូរ​ឱ្យ​កូន​ៗ​រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​”។​

ដើម្បី​មាន​ស្មារតី​ក្នុង​ការ​រៀន​សូត្រ​ គាត់​តែង​ទូន្មាន​កូន​ៗ​ថា​ "បញ្ញា​គឺជា​គន្លឹះ​បើក​ទ្វារ​ដំ​ណើរ​ជីវិត" ដូច្នេះ​មាន​តែ​ការ​រៀន​សូត្រ​ទេ​អាច​ក្លាយ​ទៅ​ជា​បញ្ញវន្ត​។​ ដោយ​បាន​ស្តាប់​ដំ​បូន្មានរបស់​ឪ​ពុក​ម្តាយ​ កូន​គាត់​ទាំង​ ៤ នាក់​តែង​ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​ ប្រ​ឡង​ជាប់​មហា​វិទ្យា​ល័យ​ជា​បន្ត​បន្ទាប់​។​ ប្រ​ពន្ធ​របស់​លោក​ទ្វឹង​ ប្រិត​សំ​ចៃ​ប្រាក់​ចំ​ណេញ​ពី​ការ​លក់​ដូរ​ដើម្បី​ជួយ​ប្តី​ចិញ្ចឹម​កូន​។​ ដោយ​មើល​ឃើញ​ពី​ភាព​លំ​បាក​កូន​ៗ​របស់​គាត់​រៀន​បណ្ដើរ​និង​ធ្វើ​ការ​បណ្ដើរ​ដើម្បី​រក​ប្រាក់​បន្ថែម​ កាត់​បន្ថយ​បន្ទុក​ឪ​ពុក​ ម្តាយ​។​ កូន​ប្រុស​ច្បង​ឈ្មោះ​តាំង​ថាញ​ជី ទទួល​បាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​វារី​វប្ប​កម្ម​ពី​ប្រ​ទេស​បែល​ហ្សិក បច្ចុប្បន្ន​ជាអនុប្រ​ធាន​ការិ​យា​ល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​មីស្វៀង​។​ កូន​ប្រុស​បន្ទាប់​ឈ្មោះ​តាំង​ថាញ​ញ៉ឹង ទទួល​បាន​សញ្ញា​ប័ត្រ​អនុបណ្ឌិត​ផ្នែក​វិទ្យា​សាស្ត្រ​ដី​ បច្ចុប្បន្ន​ជា​អនុប្រ​ធាន​ការិ​យាល័យ​គម្រោង​-ផែន​ការ​ សាខា​នា​យក​ដ្ឋាន​គ្រប់​គ្រង​ដី​ធ្លី​នៃ​មន្ទីរ​ធន​ធាន​ធម្ម​ជាតិ​សុក​ត្រាំង​។​ កូន​ស្រី​ឈ្មោះ​ តាំង​ធីមី​យ៉េវ បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​គរុ​កោសល្យ​ កំ​ពុង​បង្រៀន​នៅ​អនុវិទ្យា​ល័យ​ដាយ​តឹម និង​កូន​ស្រី​ពៅ​ឈ្មោះ​តាំង​ធីមីធ្វី បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​កសិកម្ម​ សព្វ​ថ្ងៃ​កំ​ពុង​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​កែ​ច្នៃ​ជល​ផល​អ៊ុក​ស៊ី​។​

ប្តី​ប្រ​ពន្ធ​លោក​ទ្វឹង​ មាន​មោទន​ភាព​ពេល​ឃើញ​កូន​ៗ​រៀន​សូត្រ​បាន​ជោគ​ជ័យ​ មាន​ការ​ងារ​ធ្វើ​ និង​មាន​ជីវ​ភាព​លំ​នឹង​។​ ក្ដី​រីក​រាយ​និង​សុភ​មង្គល​កើន​ទ្វេ​ដង​ ក្នុង​ចំ​ណោម​កូន​ ៤ នាក់ ៣ នាក់​ជា​បក្ខ​ជន​៕​

                                     យ៉ី​អាញ-ទីទុយ​

ចែករំលែកអត្ថបទ