មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/01/2021 - 08:26

កសិករ​សើុង​ង៉ុក​យ៉ិន បរិច្ចាគ​ដី​កសាង​ផ្លូវ​

គ្រួ​សារ​កសិករ​ សើុង​ង៉ុក​យិន​ នៅ​ភូមិ​លិចក្ដី​ ឃុំ​ភូកឹង​ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ បាន​ស័្មគ្រ​ចិត្ត​បរិច្ចាគ​ដី​ និង​ចលនា​ប្រ​ជា​ជន​បរិច្ចាគ​ដី​ដើម្បី​ពង្រីក​ផ្លូវ​ជន​បទ​។​

បង​សើុង​ង៉ុក​យ៉ិន បរិច្ចាគ​ដី​កសាង​ផ្លូវ​។​     

គ្រួសារ​បង​សើុង​ង៉ុក​យ៉ិន មាន​ប្រាក់​ចំ​ណូល​ប្រ​មាណ​ ៥០ លាន​ដុង​/ឆ្នាំ​ ពី​ផ្ទៃ​ដី​ធ្វើ​ស្រែ​និង​ផ្ទៃ​ដី​ចម្ការ​ដូង​ ៣៧ កុង​។​ ឆ្នាំ​ ២០១៩​-២០២០ ឃុំ​ភូកឹង​ មាន​គោល​ការណ៍​ពង្រីក​ផ្លូវ​បេ​តុង​ ១,៥ ម៉ែត្រ ទៅ​ជា​ផ្លូវ​កៅ​ស៊ូ​ទទឹង ៣,៥ ម៉ែត្រ បង​សើុង​ង៉ុក​យ៉ិន បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ និង​របង​ជាប់​ថ្នល់​ជាង​ ២៧០ ម២​ គិត​ជា​ទឹក​ប្រាក់​សរុប​ជាង​ ៤៥០ លាន​ដុង​។​

បង​សើុង​ង៉ុក​យ៉ិន ឱ្យ​ដឹង​៖ “ពេល​មាន​គោល​ការណ៍​ពង្រីក​ដង​ផ្លូវ​ជាប់​នឹង​ផ្ទះ​ខ្ញុំ​ ខ្ញុំ​មាន​ក្តី​ត្រេក​អរ​ពន់​ពេក​ រួច​ឯក​ភាព​ភ្លាម​។​ ព្រោះ​ថា​កាល​នោះ​ ដង​ផ្លូវ​នេះ​ គឺជា​ផ្លូវ​បេ​តុង​តូច​ចង្អៀត​ ទទឹង​ផ្លូវ​តែ​ជាង​ ១ ម៉ែត្រ​ប៉ុណ្ណោះ​។​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​ទំ​និញ​របស់​មា​មីង​ក្នុង​ភូមិ​ជួប​លំ​បាក​ច្រើន​។​ ឃើញ​ដូច្នោះ​ ខ្ញុំ​បាន​ពិ​ភាក្សា​ក្នុង​គ្រួ​សារ​ ហើយ​ស្រុះ​ចិត្ត​ស្រុះ​គំ​និត​គ្នា​បរិច្ចាគ​ដី​របង​ ដើម្បី​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ពង្រីក​ផ្លូវ​បាន​ងាយ​ស្រួល​”។​

លោក​គៀង​ភឿង ប្រ​ធាន​ភូមិ​លិចក្ដី​ ឱ្យ​ដឹង​៖ “បច្ចុប្បន្ន​ ភូមិ​លិចក្ដី​ ជា​សារ​វន្ត​អនុវត្ត​បាន​សម្រេច​លក្ខឋាន​ទាំង​ ៨/៨ អំ​ពី​ជន​បទ​ថ្មី​គំ​រូ​ កំ​ពុង​រង់​ចាំ​ថ្នាក់​លើ​ទទួល​ស្គាល់​។​ សម្រេច​បាន​លទ្ធ​ផល​នេះ​ អា​ស្រ័យ​ការ​ចូល​រួម​ចំ​ណែក​ពី​សំ​ណាក់​ទូទាំង​ប្រ​ជា​ជន​។​ ក្នុង​នោះ​ មាន​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​របស់​គ្រួ​សារ​បង​សើុង​ង៉ុក​យ៉ិន គាត់​តែង​អនុវត្ត​បាន​ល្អ​នូវ​តួនា​ទី ការ​ទំ​នួល​ខុស​ត្រូវ​របស់​ខ្លួន​ និង​អនុវត្ត​នូវ​ទង្វើ​ជាក់​ស្តែង​។​ បង​សើុង​ង៉ុក​យ៉ិន បាន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​អំ​ពី​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំរូ​ឧត្តមគតិ​ សីល​ធម៌​ ឥរិយ​បថហូជីមិញ​”៕​

                     សឺន​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ