05/06/2018 - 08:31

ឆ្លង​កាត់​លំ​បាក​ ដើម្បី​រៀន​ពូ​កែ​

រឿង​រ៉ាវ​ឆ្លង​កាត់​ការ​លំ​បាក ដើម្បី​ក្លាយ​ជា​អ្នក​បរិញ្ញា​របស់​សុើង​ធី​ង៉ុក​​ទ្រិញ និស្សិត​ឆ្នាំ​បញ្ចប់​ ផ្នែក​គ្រប់​គ្រង​ដី​ធ្លី​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ ស្រុក​កំ​ណើត​នៅ​ភូមិ​ត្រា​សុើង ឃុំ​ហ៊ឺវ​ថាញ់ ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង គឺ​ជា​គំ​រូ​សម្រាប់​មិត្ត​យុវ​វ័យ​​ជា​ច្រើន​។

 

សុើង​ធី​ង៉ុក​ទ្រិញ​ កំ​ពុង​រំ​លឹក​មេ​រៀន​ឡើង​វិញ​។

ពេល​សួរ​អំ​ពី​ស្ថាន​ភាព​គ្រួ​សារ សុើង​ធី​ង៉ុក​ទ្រិញ​ ឲ្យ​ដឹង​៖ “គ្រួ​សារ​នាង​ខ្ញុំ​មាន​បង​ប្អូន​៣​នាក់​ ហើយ​បាន​ប្រ​ឡង​ជាប់​ចូល​រៀន​ម​ហា​វិ​ទ្យា​ល័យ​ជា​បន្ត​បន្ទាប់​។ ស្ថាន​ភាព​គ្រួសា​រ​​ក្រ​លំ​បាក​ទាំង​កម្រៃ​សិក្សា​និង​ការ​ហូប​ចុក​ប្រ​ចាំ​ថ្ងៃ គឺ​ពឹង​លើ​កម្លាំង​ធ្វើ​ការ​ឈ្នួល​របស់​ឪ​ពុក​ម្តាយ​ទាំង​ស្រុង​។ ថ្វី​បើ​ដូច្នោះ​ក្តី ប៉ុន្តែ​ពេល​ណា​ក៏​ដោយ ឪ​ពុក​ម្តាយ​ខ្ញុំ​តែង​តែ​លើក​ទឹក​ចិត្ត​ដល់​កូន​ៗ គប្បី​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ល្អ ដើម្បី​អ​នា​គត​មាន​ការ​ងារ​ធ្វើ​លំ​នឹង​ កុំ​ឲ្យ​ហត់​នឿយ ​ដូច​ឪ​ពុក​ម្តាយ​”។ ដោយ​ការ​យល់​ឃើញ​ថា គ្រួ​សារ​មិន​អាច​មាន​លទ្ធ​ភាព​គ្រប់​គ្រាន់​ដើម្បី​ផ្គត់​ផ្គង់​កម្រៃ​សិក្សា​ឲ្យ​កូន​៣​នាក់​ក្នុង​ពេល​តែ​មួយ​បាន​។ ដូច្នោះ​ បង​ប្អូន​ង៉ុក​ ទ្រិញ​ប្តេជ្ញា​ចិត្ត​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ល្អ ដើម្បី​កុំ​ឲ្យ​ខក​បំ​ណង​ឪ​ពុក ម្តាយ​ផង​និង​រៀន​សូត្រ​ពូ​កែ​បាន​ទទួល​អា​ហា​រូប​ករណ៍​ផង បង​ប្អូន​សុើង​ធី​ង៉ុក​ទ្រិញ ទាំង​៣​នាក់​តែង​រៀន​សម្រេច​បាន​ស្នា​ដៃ​ល្អ​​ចាប់​តាំង​ពី​កម្រិត​មធ្យម​សិក្សា​មូល​ដ្ឋាន រហូត​ដល់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​​ទៅ។​ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត គឺ​សុើង​ធី​ង៉ុក​ទ្រិញ បាន​ទទួល​អា​ហា​រូប​ករណ៍​ពី​មូល​និ​ធិ​អា​ហារូប​ករណ៍ “Vừ A Dính” សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ​ដែល​ជម្នះ​ការ​លំ​បាក​រៀន​ពូ​កែ និង​អា​ហា​រូប​ករណ៍​១​ចំ​ណែក​​”​ជំ​នួយ​កម្លាំង​ទៅ​កាន់​សា​លា​” សម្រាប់​ប្អូន​ៗ សិស្សា​នុសិស្ស​ដែល​មាន​ស្ថាន​​ភាព​ក្រ​លំ​បាក​លើ​ភូមិ​សាស្រ្ត​ខេត្ត​ វិញ​ឡុង​។

ជា​មួយ​នឹង​ការ​ប្តេជ្ញា​ចិត្ត​ក្លាយ​ជា​អ្នក​បរិញ្ញា​បម្រើ​ការ​ងារ​នៅ​ភូមិ​កំ​ណើត ហេតុ​នោះ​ចាប់​ពី​ថ្ងៃ​ចូល​​រៀន​ម​ហា​វិ​ទ្យា​ល័យ សុើង​ធី​ង៉ុក​ទ្រិញ ក៏​មិន​រួញ​រា​នឹង​ការ​លំ​បាក​នៅ​ពេល​ទំ​នេរ​​ង៉ុក​ទ្រិញ​ តែង​ឆ្លៀត​ទៅ​រក​ការ​ងារ​ធ្វើ​បន្ថែម​ ដូច​ជា​រត់​តុ នៅ​ហាង​បាយ ហាង​កា​ហ្វេ ឬ​បុគ្គ​លិក​ជំ​នួយ​ការ​លក់​ដូរ​នៅ​ហាង​សម្លៀក​បំ​ពាក់ ស្បែក​ជើង​ជា​ដើម​។ ថ្វី​បើ​ប្រាក់​កម្រៃ​ស្តួច​ស្តើង​ក៏​ពិត​មែន ប៉ុន្តែ​ក៏​អាច​រួម​ចំ​ណែក​បង់​កម្រៃ​សិក្សា​សម្រាល​បន្ទុក​ដល់​ឪ​ពុក​ម្តាយ​ផង​ដែរ​។ សុើង​ធី​ង៉ុក​ទ្រិញ មាន​បង​ស្រី​ឈ្មោះ​សុើង​ធី​បុប្ផា ទើប​ប្រ​ឡង​បញ្ចប់​ម​ហា​វិ​ទ្យា​ល័យ​ផ្នែក​អភិ​វឌ្ឍ​ជន​បទ​នៃ​សា​កល​វិ​ទ្យា​ល័យ​កឹង​ធើ និង​ប្អូន​ប្រុស​ពៅ​ឈ្មោះ​សុើង​ង៉ុក​ហា កំ​ពុង​សិក្សា​ផ្នែក​ចិញ្ចឹម​ជល​ផល​នៅ​ម​ហា​វិ​ទ្យា​ល័យ​ដុង​ថាប​។ សុើង​ធី​ង៉ុក​ទ្រិញ​ ឲ្យ​ដឹង​៖ “ថ្វី​បើ​មិន​ទាន់​រក​បាន​ការ​ងារ​ធ្វើ​លំ​នឹង​ក៏​ពិត​មែន ប៉ុន្តែ​បង​ស្រី​របស់​នាង​ខ្ញុំ​តែង​ទៅ​រក​ការ​ងារ​​ធ្វើ​បន្ថែម​នៅ​ហាង​លក់ដូរ​នា​នា ដើម្បី​ជួយ​ឪ​ពុក​ម្តាយ​រក​ប្រាក់​កាស​ គិត​គូរ​ឲ្យ​ប្អូន​ៗ​រៀន​សូត្រ​ផង​ដែរ​។ បើ​និយា​យ​អំ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួ​សារ​នាង​ខ្ញុំ គ្មាន​អ្វី​ក្រៅ​ពី​ផ្ទៃ​ដី​ល្មម​សម្រាប់​សង់​ផ្ទះ​នោះ​ឡើយ​។ កាល​ពីនៅ​​តូច នាង​ខ្ញុំ​ធ្លាប់​ឃើញ​ផ្ទាល់​ចំ​ពោះ​ស្ថាន​ភាព​ឪ​ពុក​ម្តាយ ដែល​តែង​តែ​ធ្វើ​ការ​រក​ស៊ី​ហត់​នឿយ​ដើម្បី​គិត​គូរ​ឲ្យ​ជីវ​ភាព​គ្រួ​សារ​ទាំង​មូល​។ ហេតុ​តែ​អា​ណិត​អា​សូរ​ចំ​ពោះ​ឪ​ពុក​ម្តាយ បាន​ជា​បង​ប្អូន​យើង​ខ្ញុំ​ទាំង​៣​នាក់​តែង​ប្តេជ្ញា​ចិត្ត​ ស៊ូ​លំ​បាក​ក្នុង​ពល​កម្ម​​រៀន​សូត្រ ដោយ​សង្ឃឹម​ថា នឹង​ជួយ​សម្រាល​បន្ទុក​ឪ​ពុក​ម្តាយ​”៕

  ដាវី​-​សេ​រី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុើង​ធី​បុប្ផា