03/05/2018 - 09:54

ផ្នែកភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ (សាកលវិទ្យាល័យត្រាវិញ)ចងសម្ព័ន្ធមេត្រីភាពជាមួយនឹងវិទ្យាល័យជនជាតិអន្តេវាសិកចំនួន១២សាលា

ផ្នែក​ភា​សា -​ វប្ប​ធម៌​ - វិ​ចិត្រ​​សិល្បៈ​ខ្មែរ​ណាម​បូ​ (សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ​) រៀប​ចំ​ស​កម្ម​ភាព​ដោះ​ដូរ ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​ជា​មួយ​នឹង​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ក្នុង​និង​ក្រៅខេត្ត​ចំ​នួន ​១២ ​សា​លា​ប្រ​កប​ដោយ​ភាព​ជោគ​ជ័យ​។ ទន្ទឹម​នឹង​នោះ ផ្នែក​នៅ​ទាំង​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន មាន​ដូច​៖ ដោះ​ដូរ​សិល្បៈ​ កី​ឡា ​ណែ​នាំ​អា​ជីព​ និង​ឧទ្ទិស​នាម​អំ​ពី​ផ្នែក​វិជ្ជា​ជីវៈ​ ជ្រើស​តាំង​សិស្ស​ដល់​សិស្សា​នុសិស្ស​នៅ​តាម​វិ​ទ្យា​ល័យ​នា​នា​នៅ​ខេត្ត​ត្រា​វិញ​ កា​ម៉ាវ​ ហូវ​យ៉ាង​ សុក​ត្រាំង​ វិញ​ឡុង អាង​យ៉ាង​ កៀង​យ៉ាង​ តី​និញ ប៊ិញ​ភឿក​។ល។​

 

ពិ​ធី​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​​ច​ង​សម្ព័ន្ធ​មេត្រី​ភាព​។

ស្រប​ក្នុង​ឱ​កាសនេះ ថ្នាក់​ដឹក​នាំផ្នែក​ភា​សា-វប្ប​ធម៌​ -វិ​ចិត្រ​សិល្បៈ​ ក៏​បាន​ចុះ​ហត្ថ​លេ​ខា​លើ​អនុ​សារ​ណៈ​ចង​សម្ព័ន្ធ​មេ​ត្រី​ភាព​ជា​មួយ​នឹង​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក ​នៅ​បណ្តា​ខេត្ត​ត្រា​វិញ កា​ម៉ាវ ហូវ​យ៉ាង សុក​ត្រាំង វិញ​ឡុង អាង​យ៉ាង កៀង​​យ៉ាង​​។ សំ​ដៅ​បង្ក​ទំ​នាក់​ទំ​នង​ផ្សារ​ភ្ជាប់​នឹង​អង្គ​ភាព​នា​នា​ក្នុង​ការ​សហ​ការ​ហ្វឹក​ហាត់​ ស្រាវ​ជ្រាវ​ដោះ​ដូរ​បទ​ពិ​សោធន៍​​ក្នុង​ការ​បង្រៀន​ ពិ​សេស​គឺ​ណែ​នាំ​​អា​ជីព​ជូន​សិស្សា​នុ​សិស្ស​។ លោក​ថាច់​សុង​ នា​យក​វិ​ទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង (សុក​ត្រាំង​) ឲ្យ​ដឹង​៖ “រយៈ​ពេល​ខ្ញុំ​រៀន​អនុ​បណ្ឌិត​នៅ​សា​កល​វិ​ទ្យា​ល័យ​ត្រា​វិញ ខ្ញុំ​ឃើ​ញ​កម្ម​វិ​ធី​បណ្ដុះ​បណ្ដាល​របស់​សា​លា​គឺ​មាន​ប្រ​សិទ្ធ​ភាព​ណាស់​។ សង្ឃឹម​ថា​ប្អូន​ៗ​សិស្សា​នុសិស្ស​នឹង​ជ្រើស​សិក្សា​ផ្នែក​វិជ្ជា​ជីវៈ​ខាង​ភា​សា​វប្ប​ធម៌​ខ្មែរ ដើម្បី​ថ្ងៃ​ក្រោយ​វិល​ត្រ​ឡប់​មក​បម្រើ​ការ​ងារ​ជូន​ខេត្ត​បាន​ល្អ​៕​

                  ប៊ិញ​ង្វៀង​-ទី​ទុយ​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ថាច់​សុង