ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/07/2026 - 21:49

ឡុង​ភូ​ ចាត់​តាំង​ពិ​ធី​ជួប​ជុំ​រលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​-ពលី​ 

នៅ​ព្រឹក​ថ្ងៃ​ទី​ ២៥ ខែក​ក្កដា​ គណៈ​កម្មា​ធិ​ការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​ឡុង​ភូ​ ទី​ក្រុង​កឹង​ធើ បាន​ចាត់​តាំង​ពិ​ធី​ជួប​ជុំ​យ៉ាង​ឱ​ឡា​រិក​ជា​មួយ​សម​មិត្ត​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ ស្រប​ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សាវ​រី​យ៍ ៧៩ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ (២៧/៧/១៩៤៧ - ២៧/៧/២០២៦)។

អ្នក​តំ​ណាង​ចូល​រួម​ក្នុង​ពិ​ធី​ជួប​ជុំ​។

ក្នុង​បរិយាកាស​ដ៏​ឱ​ឡា​រិក​ ពោរ​ពេញ​ដោយ​មនោ​សញ្ចេតនា​នៃ​ពិ​ធី​ជួប​ជុំ​នេះ​ សម​មិត្ត​ យឿង​ថាញ​ត្វង​ អនុ​លេខា​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ឡុង​ភូ​ បាន​សម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​វីរ​យុទ្ធ​ជន​ពលី​ សម​មិត្ត​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ និង​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ បាន​លះ​បង់​និង​បូ​ជា​កម្លាំង​កាយ​ចិត្ត​ ដើម្បី​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​និង​ការ​ពារ​មា​តុ​ភូមិ​។ ទន្ទឹម​នឹង​នោះ​ លោក​ក៏​បាន​បញ្ជាក់​ថា​ បន្ត​លើក​កម្ពស់​ប្រ​ពៃ​ណី​ដ៏​ល្អ​ប្រ​ពៃ​ "ផឹក​ទឹក​នឹក​ដល់​ប្រ​ភព​" និង​ "តប​ស្នង​សង​គុណ​" របស់​ជន​ជាតិ​វៀត​ណាម​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឡុង​ភូ​ តែង​កំ​ណត់​ច្បាស់​ការ​ងារ​គិត​គូរ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ ជា​ភារ​កិច្ច​នយោ​បាយ​ដ៏​សំ​ខាន់​និង​ជា​ប្រ​ចាំ​; គឺ​ជា​ករណីយ​កិច្ច​ មនោ​សញ្ចេតនា​ដ៏​ថ្លៃ​ថ្នូរ​របស់​ទូ​ទាំង​ប្រ​ព័ន្ធ​នយោ​បាយ​និង​ទូ​ទាំង​សង្គម​ ចំ​ពោះ​អ្នក​ដែល​បាន​លះ​បង់​និង​បូ​ជា​ជីវិត​ដើម្បី​បុព្វ​ហេ​តុ​បដិវត្តន៍​របស់​ជាតិ​។

សម​មិត្ត​យឿង​ថាញ​ត្វង​ សង្កត់​ធ្ងន់​ បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ តែង​យក​ចិត្ត​ទុក​ដាក់​ ចង​ចាំ​និង​ដឹង​គុណ​ជា​និច្ច​ចំ​ពោះ​ការ​រួម​ចំ​ណែក​ដ៏​ធំ​ធេង​របស់​សម​មិត្ត​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។ មិន​ថា​ក្នុង​សម័យ​សង្គ្រាម​ ឬ​សម័យ​សន្តិ​ភាព​ទេ​ លោក​អ៊ំ​ ពូ​មីង​ទាំង​អស់​តែង​តែ​ជា​គំ​រូ​ដ៏​ល្អ​នៃ​ទឹក​ចិត្ត​សេ្នហា​ជាតិ​ ឆន្ទៈ​តស៊ូ​ជម្នះ​ការ​លំ​បាក​ ស្មារតី​បដិវត្តន៍​និង​កិច្ច​ការ​ទទួល​ខុស​ត្រូវ​ចំ​ពោះ​មា​តុ​ភូមិ​;  ទន្ទឹម​នឹង​នោះ​ សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ កសាង​ជីវ​ភាព​វប្ប​ធម៌​ អប់​រំ​ប្រ​ពៃ​ណី​បដិវត្តន៍​ដល់​យុវ​ជន​ជំ​នាន់​ក្រោយ​។

ថ្នាក់​ដឹក​នាំ​ឃុំ​ឡុង​ភូ​ ជូន​អំ​ណោយ​ដល់​សម​មិត្ត​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។

រយៈ​ពេល​កន្លង​ ឃុំ​ឡុង​ភូ​បាន​អនុ​វត្ត​យ៉ាង​ពេញ​លេញ​និង​ទាន់​ពេល​វេលា​នូវ​របប​គោ​លន​យោ​បាយ​អនុ​គ្រោះ​ចំ​ពោះ​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​; ផ្តល់​ប្រាក់​ឧបត្ថម្ភ​ជា​ប្រ​ចាំ​ដល់​មុខ​សញ្ញា​ទទួល​ផល​ ១២០ នាក់​ សរុប​ថវិកា​ជិត​ ៣ ពាន់​លាន​ដុង​; ជូន​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​ជិត​ ២០០ ប័ណ្ណ​ដល់​មុខ​សញ្ញា​គោ​លន​យោ​បាយ​; អនុ​វត្ត​របប​ថែ​ទាំ​សុខ​ភាព​ជូន​អ្នក​មាន​សគុណ​និង​សាច់​ញាតិ​យុទ្ធ​ជន​ពលី​ចំ​នួន​ ២៧ នាក់​; ជូន​អំ​ណោយ​ ១.៣៧៨ ចំ​ណែក​ ដល់​អ្នក​មាន​សគុណ​ មុខ​សញ្ញា​ស្ថិត​ក្នុង​របប​គាំ​ពារ​សង្គម​ កម្មា​ភិបាល​ចូល​និវត្តន៍​ និង​មុខ​សញ្ញា​ងាយ​រង​គ្រោះ​ផ្សេង​ៗ សរុប​ថវិកា​ជាង​ ៦២០ លាន​ដុង​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​រស់​នៅ​ទាំង​ផ្នែក​សម្ភារៈ​និង​ស្មារតី​របស់​អ្នក​មាន​សគុណ​។ ពិ​សេស​ ឃុំ​ឡុង​ភូ​បាន​សហ​ការ​ចាត់​តាំង​ប្រ​មូល​សំ​ណាក​ ADN ចំ​ពោះ​សាច់​ញាតិ​យុទ្ធ​ជន​ពលី​ចំ​នួន​ ១៦រូប​ ដែល​មិន​ទាន់​កំ​ណត់​អត្ត​សញ្ញា​ណ​។ នេះ​គឺ​ជា​សកម្ម​ភាព​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ​ទាំង​ផ្នែក​នយោ​បាយ​និង​មនុស្ស​ធម៌​ រួម​ចំ​ណែក​កសាង​មូល​ដ្ឋាន​ទិន្ន​ន័យ​ ADN របស់​សាច់​ញាតិ​យុទ្ធ​ជន​ពលី​ ដើម្បី​បម្រើ​ដល់​ការ​ស្វែង​រក​និង​កំ​ណត់​អត្ត​សញ្ញា​ណ​វីរ​យុទ្ធ​ជន​ពលី​ ឆ្លើយ​តប​នឹង​បំ​ណង​ប្រាថ្នា​របស់​គ្រួ​សារ​ជា​ច្រើន​ ដែល​បាន​រង់​ចាំ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ដើម្បី​ស្វែង​រក​សាច់​ញាតិ​របស់​ខ្លួន​ឡើង​វិញ​។

ស្រប​ក្នុង​ឱ​កាស​នេះ​ ឃុំ​ឡុង​ភូ​ក៏​បាន​ជូន​អំ​ណោយ​ ១១០ ចំ​ណែក​ ដល់​យុទ្ធ​ជន​ពិ​ការ​ យុទ្ធ​ជន​ជំងឺ​ គ្រួ​សារ​យុទ្ធ​ជន​ពលី​ អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​ និង​សាច់​ញាតិ​របស់​អ្នក​មាន​សគុណ​ចំ​ពោះ​បដិវត្តន៍​។

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ឡុង​ភូ​ បាន​ប្រារព្ធ​ពិ​ធី​អុជ​ធូប​រំលឹក​វិញ្ញាណ​ក្ខ័ន្ធវីរ​យុទ្ធ​ជន​ពលី​។

* នៅ​ព្រឹក​ថ្ងៃ​ដដែល​ នៅ​ទី​បញ្ចុះ​សព​យុទ្ធ​ជន​ពលី​ឡុង​ភូ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ បាន​ប្រារព្ធ​ពិ​ធី​អុជ​ធូប​រំលឹក​វិញ្ញាណ​ក្ខ័ន្ធវីរ​យុទ្ធ​ជន​ពលី​យ៉ាង​ឱ​ឡា​រិក​ ស្រប​ក្នុង​ឱ​កាស​រំលឹក​ខួប​អនុ​ស្សា​វិរី​យ៍ ៧៩ ឆ្នាំ​ ទិវា​យុទ្ធ​ជន​ពិ​ការ​ - ពលី​ (២៧/​៧/​១៩៤៧ - ២៧/​៧/​២០២៦)។ ក្នុង​បរិយាកាស​គោរព​ដ៏​ខ្ពង់​ខ្ពស់​នេះ​ អ្នក​តំ​ណាង​គ្រប់​រូប​បាន​ស្មឹង​ស្មា​ធិ​មួយ​នា​ទី​ លំ​ឱន​កាយ​សម្ដែង​ការ​គោរព​យ៉ាង​ជ្រាល​ជ្រៅ​ដើម្បី​រំលឹក​នឹក​ដល់​លោក​ប្រ​ធាន​ ហូជី​មិញ​ វីរ​យុទ្ធ​ជន​ពលី​ និង​ជន​រួម​ជាតិ​ដែល​បាន​ពលី​ជីវិត​យ៉ាង​អង់​អាច​ក្លា​ហាន​ ដើម្បី​បុព្វ​ហេ​តុ​តស៊ូ​រំ​ដោះ​ជាតិ​និង​ការ​ពារ​មា​តុ​ភូមិ​។ បន្ទាប់​ពី​ពិ​ធី​អុជ​ធូប​នៅ​ស្ដូបរំលឹក​គុណ​ អ្នក​តំ​ណាង​ទាំង​អស់​បាន​អញ្ជើញ​ទៅ​អុជ​ធូប​នៅ​តាម​ផ្នូរ​ សម្ដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​កុល​បុត្រ​ដ៏​ឆ្នើម​របស់​ជាតិ​ ដែល​បាន​លះ​បង់​ពេញ​មួយ​ជីវិត​ដើម្បី​ឯក​រាជ្យ​ សេ​រី​ភាព​របស់​មា​តុ​ភូមិ​៕

យ៉ីអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ