មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

24/07/2026 - 14:19

ព្រះ​តេជ​ព្រះ​គុណ​គឹមធឿង​ គំ​រូ​ល្អ​នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ឃុំ​ឡាយ​ហ្វា​ 

នៅ​តំ​បន់​ឆ្នេរ​សមុទ្រ​ឃុំ​ឡាយ​ហ្វា​ ទី​ក្រុង​កឹង​ធើ មាន​ព្រះ​ចៅ​អធិការ​វត្ត​ខ្មែរ​មួយ​ព្រះ​អង្គ​ តែង​តែ​ខិត​ខំ​អស់​ពី​ព្រះ​ទ័យ​ដើម្បី​បម្រើ​ព្រះ​ពុទ្ធ​សាសនា​ និង​សាង​អំ​ពើ​ល្អ​ជួយ​សង្គម​។ ព្រះ​អង្គ​ គឺ​ព្រះ​តេជ​ព្រះ​គុណ​គឹមធឿង​ ព្រះ​ចៅ​អធិការ​វត្ត​ឈូង​ធំ​។

ក្នុង​ដំ​ណើរ​ចុះ​ទៅ​ឃុំ​ឡាយ​ហ្វា​ យើង​ខ្ញុំ​បាន​ចូល​វត្ត​ឈូង​ធំ​ ស្រប​ពេល​វត្ត​កំ​ពុង​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នា​ឱ​កាស​វិស្សម​កាល​ បរិវេណ​វត្ត​មាន​ភាព​អ៊ូ​អរ​ដោយ​សារ​សិស្សា​នុសិស្ស​រាប់​រយ​នាក់​មក​រៀន​សូ​ត្រ​។ តាម​ការ​សំ​ណេះ​សំ​ណាល​ជា​មួយ​ព្រះ​សង្ឃ​ជា​គ្រូ​បង្រៀន​ ថ្នាក់​រៀន​នេះ​តែង​បើក​ជា​រៀង​រាល់​ឆ្នាំ​ និង​រីក​ចម្រើន​ជា​លំ​ដាប់​ អា​ស្រ័យ​ព្រះ​ចៅ​អធិការ​វត្ត​តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​ពិ​សេស​ដល់​ការ​អប់​រំ​ភា​សា​ និង​អក្សរ​សាស្ត្រ​ជន​ជាតិ​។ ក្នុង​ជួប​សន្ទនា​ជា​មួយ​យើង​ខ្ញុំ​នៅ​ក្នុង​កុដិ​ ព្រះ​តេជ​ព្រះ​គុណ​គឹមធឿង​ បាន​រាប់​អាន​យ៉ាង​ស្និទ្ធ​ស្នាល​និង​រាក់​ទាក់​ ញ៉ាំង​ឱ្យ​យើង​ខ្ញុំ​បាន​យល់​ពី​ទឹក​ចិត្ត​មេត្តា​ធម៌​នៃ​អ្នក​បួស​។ នៅ​ពេល​សាក​សួរ​អំ​ពី​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ ព្រះ​តេជ​ព្រះ​គុណ​គឹមធឿង​ មាន​ព្រះ​ថេរ​ដីកា​៖ “តាំង​ពី​ដើម​មក​ វត្ត​យើង​បាន​កំ​ណត់​ការ​ងារ​សំ​ខាន់​៣យ៉ាង​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​៖ ទី​មួយ​គឺ​ការ​អប់​រំ​បណ្តុះ​បណ្តាល ទី​ពីរ​គឺ​កិច្ច​ការ​ព្រះ​ពុទ្ធ​សាសនា​និង​កិច្ច​ការ​សង្គម​និង​ទី​បី​គឺ​ការក​សាង​ជួស​ជុល​វត្ត​អា​រាម​។ ក្នុង​ចំ​ណោម​នោះ​ ការ​អប់​រំ​បណ្តុះ​បណ្តាល គឺ​ជា​កត្តា​សំ​ខាន់​បំ​ផុត​ ដែល​វត្ត​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ជា​ចម្បង​។ ដូច​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ នៅ​លើ​ទឹក​ដី​វៀត​ណាម​ មាន​ ៥៤ ជន​ជាតិ​ ជន​ជាតិ​នីមួយៗ​តែង​តែ​មាន​វប្ប​ធម៌​ ប្រ​ពៃ​ណី​ និង​ភា​សា​រៀង​ៗខ្លួន​។ ហេ​តុ​នេះ​ បន្ទាប់​ពី​កុមារ​ឈប់​សម្រាក​វិស្សម​កាល​ពី​សា​លា​សា​កល​ វត្ត​តែង​តែ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ជូន​កុមារ​ក្នុង​ភូមិ​ស្រុក​ ដើម្បី​ឱ្យ​ក្មួយ​ៗបាន​យល់​ដឹង​ពី​ភា​សា​នៃ​ជន​ជាតិ​ខ្លួន​”។

ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ បាន​សួរ​សុខ​ទុក្ខ​និង​ពិ​និត្យ​ស្ថាន​ភាព​រៀន​អក្សរ​ខ្មែរ​របស់​កុមារ​តូចៗ នា​ឱ​កាស​វិស្សម​កាល​។

ក្រៅ​ពី​ការ​យក​ព្រះ​ទ័យ​ទុក​ដាក់​ដល់​ការ​សិក្សា​ និង​ការ​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​ល្អ​ផូរផង់​របស់​ជន​រួម​ជាតិ​ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ ជា​គំ​រូ​ឆ្នើម​ក្នុង​សកម្ម​ភាព​ពង្រឹង​សុខុមាល​ភាព​សង្គម​នៅ​ភូមិ​ភាគ​។ ព្រះ​អង្គ​តែង​ប្រ​កាន់​ខ្ជាប់​ទស្សនៈ​ "ការ​ងារ​សាសនា​និង​ការ​ងារ​សង្គម​" តែង​ផ្សារ​ភ្ជាប់​ជា​មួយ​គ្នា​ ហើយ​ការ​ជួយ​សម្រាល​ទុក្ខ​លំ​បាក​ជូន​ប្រ​ជា​ជន​ ជា​សកម្ម​ភាព​ជាក់​ស្តែង​បំ​ផុត​ក្នុង​ការ​អនុ​វត្ត​ធម៌​មេត្តា​របស់​ព្រះ​ពុទ្ធ​សាសនា​។ តាម​រយៈ​ប្រិយ​ភាព​និង​ព្រះ​ទ័យ​សប្បុរស​ធម៌​ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ បាន​កៀរ​គរ​សប្បុរស​ជន​ និង​ពុទ្ធ​បរិស័ទ​ជិត​ឆ្ងាយ​ រួម​វិភាគ​ទា​នក​សាង​សមិទ្ធ​ផល​ជា​ច្រើន​។ ជាក់​ស្តែង​ ព្រះ​អង្គ​បាន​ចលនា​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​ ព្រម​ទាំង​ជួស​ជុល​ផ្លូវ​គមនាគមន៍​ជន​បទ​ ដោយ​ចំ​ណាយ​ថវិកា​សរុប​ជិត​ ៤០០ លាន​ដុង​។ ក្នុង​កំ​ឡុង​ពេល​ផ្ទុះជំងឺ​ COVID-១៩ ព្រះ​អង្គ​បាន​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ឧបត្ថម្ភ​អំ​ណោយ​ជា​គ្រឿង​ឧប​ភោគ​បរិភោគ​រាប់​ពាន់​កញ្ចប់​ ជូន​ដល់​មណ្ឌល​ដាក់​ឱ្យ​នៅ​ដោយ​ឡែក​ នៅ​ទី​រួម​ខេត្ត​វិញ​ចូវ​ (ខេត្ត​សុក​ត្រាំង​ចាស់​)។ ចំ​ពោះ​សកម្ម​ភាព​ទាំង​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​ពី​មេត្តា​ធម៌​នៃ​ព្រះ​ពុទ្ធ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​គំ​រូ​ល្អ​ក្នុង​ការ​រស់​នៅ​ “ល្អ​ទាំង​ផ្លូវ​លោក​និង​ផ្លូវ​ធម៌​” ទៀត​ផង​។ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ មាន​ថេរ​ដីកា​៖ "កន្លង​មក​ អាត្មា​ភាព​បាន​កៀរ​គរ​ថវិកា​សាង​សង់​ផ្ទះ​ចំ​នួន​ ៤ ខ្នង​ ជូន​ប្រ​ជា​ជន​ក្រី​ក្រ​ដែល​លំ​បាក​ខាង​លំ​នៅ​ឋាន​។ ដោយ​សង់​ផ្ទះ​ថ្ម​រឹង​មាំ​ ដំ​បូល​ស័ង្កសី​ជូន​ពួក​គាត់​។ ក្នុង​ការ​ជួ​យស​ង្គ្រោះ​ វត្ត​គ្មាន​ការ​រើសអើង​ ឬ​ទី​កន្លែង​រស់​នៅ​ មិន​ថា​នៅ​ក្នុង​និង​ក្រៅ​ភូមិ​ឋាន​ឡើយ​ ឱ្យ​តែ​មាន​ការ​លំ​បាក​មក​ពឹង​វត្ត​ជួយ​ទាំង​អស់​"។ 

ក្រៅ​ពី​ការ​បើក​ថ្នាក់​បង្រៀន​នា​ឱ​កាស​វិស្សម​កាល​ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ និង​គណៈ​កម្ម​ការ​វត្ត​ បាន​រួម​ចំ​ណែក​យ៉ាង​ធំ​ធេង​ក្នុង​បុព្វ​ហេ​តុ​អប់​រំ​នៅ​ភូមិ​ភាគ​ទៀត​ផង​។ ជាក់​ស្តែង​ វត្ត​បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ទំ​ហំ​ជាង​ ៤.០០០ ម៉ែ​ត្រកា​រ៉េ​ ជូន​រដ្ឋ​អំ​ណា​ចក​សាង​សា​លា​រៀន​ដ៏​ស្អាត​បាត​ នៅ​ក្បែរ​បរិវេណ​វត្ត​។ ការ​លះ​បង់​នេះ​កាន់​តែ​ធ្វើ​ឱ្យ​លេច​ធ្លោ​នូវ​គុណ​ធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​សង្ឃ​ ដែល​ខិត​ខំ​អស់​ពី​ព្រះ​ទ័យ​ដើម្បី​ផល​ប្រ​យោជន៍​រួម​។ ទន្ទឹម​នឹង​នោះ​ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ដល់​ការប​ណ្តុះ​បណ្តា​លធន​ធាន​មនុស្ស​។ រយៈ​ពេល​កន្លង​ ព្រះ​អង្គ​តែង​លើក​ទឹក​ចិត្ត​ព្រះ​សង្ឃ​ក្នុង​វត្ត​ ឱ្យ​ចូល​រួម​សិក្សា​កម្រិត​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ តាម​រយៈ​នោះ​ មាន​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​វិទ្យា​ល័យ​ ហើយ​បន្ត​សិក្សា​នៅ​កម្រិត​អនុ​មហា​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​។ ព្រះ​សង្ឃ​នៅ​ពេល​និមន្ត​ទៅ​សិក្សា​ នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ស្ទើរ​តែ​ទាំង​ស្រុង​ពី​ព្រះ​តេជ​ព្រះ​គុណ​ និង​គណៈ​កម្ម​ការ​វត្ត​ តាំង​ពី​ចាប់​ផ្តើម​រហូត​ដល់​បញ្ចប់​វគ្គ​សិក្សា​។ ព្រះ​តេជ​ព្រះ​គុណ​ តាំង​ត្រាយ​ ជា​ព្រះ​ចៅ​អធិការ​រង​វត្ត​ឈូង​ធំ​ ដែល​កំ​ពុង​សិក្សា​មហា​វិទ្យា​ល័យ​ ឯក​ទេស​ទំ​នាក់​ទំនង​សា​ធា​រណៈ​ជន​ នៅ​សា​កល​វិទ្យា​ល័យ​ង្វៀង​តឹក​ថា​ញ់ ទី​ក្រុង​ហូជី​មិញ​ ក៏​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ ក្នុង​ចំ​ណោម​ព្រះ​សង្ឃ​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ ពី​ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ ផង​ដែរ​។ ព្រះ​តេជ​ព្រះ​គុណ​ តាំង​ត្រាយ​ មាន​ថេរ​ដីកា​៖ “រយៈ​ពេល​កន្លង​ ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ តែង​តែ​យក​ព្រះ​ទ័យ​ទុក​ដាក់​លើក​ទឹក​ចិត្ត​ និង​បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​ព្រះ​សង្ឃ​បន្ត​ការ​សិក្សា​នៅ​កម្រិត​អនុ​មហា​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​។ ព្រះ​អង្គ​តែង​តែ​រំលឹក​ និង​លើក​ទឹក​ចិត្ត​ព្រះ​សង្ឃ​ឱ្យ​ខិត​ខំ​រៀន​សូ​ត្រ​។ បច្ចុប្បន្ន​ វត្ត​មាន​ព្រះ​សង្ឃ​ ៣ អង្គ​ កំ​ពុង​សិក្សា​មហា​វិទ្យា​ល័យ​ និង​ ២ អង្គ​ ត្រៀម​ចូល​រៀន​អនុ​មហា​វិទ្យា​ល័យ​ ព្រម​ទាំង​ ៨ អង្គ​ទៀត​ កំ​ពុង​សិក្សា​នៅ​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​។ ព្រះ​អង្គ​តែង​តែ​ជួយ​ឧបត្ថម្ភ​ថ្លៃ​សិក្សា​ ដើម្បី​ឱ្យ​ព្រះ​សង្ឃ​កាត់​បន្ថយ​ការ​ក្តី​បា​រម្ភ​ ខិត​ខំ​រៀន​សូ​ត្រ​បង្កើន​ចំ​ណេះ​ដឹង​ បម្រើ​ការ​ងារ​សាសនា​ និង​សង្គម​ឱ្យ​កាន់​តែ​ប្រសើរ​”។

ប្អូន​ៗ​ជា​គ្រួ​សារ​ក្រី​ក្រ​  ទទួល​អំ​ណោយ​សប្បុរស​ធម៌​ តាម​រយៈ​ការ​ចលនា​របស់​ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​។ រូប​ថត​៖ ផ្តល់​ជូន​ដោយ​ព្រះ​សង្ឃ​ក្នុង​វត្ត​

ផ្ដើម​ពី​បណ្តា​អំ​ពើ​ល្អ​ ដែល​ប្រ​កប​ដោយ​មនុស្ស​ធម៌​ និង​ការ​លះ​បង់​ដោយ​ស្ងៀម​ស្ងាត់​ទាំង​នោះ​ ប្រិយ​ភាព​របស់​ព្រះ​តេជ​ព្រះ​គុណ​ គឹមធឿង​ កាន់​តែ​ល្បី​សុះសាយ​ និង​ដក់​ជាប់​ក្នុង​បេះ​ដូង​របស់​ប្រ​ជា​ជន​ភូមិ​ស្រុក​នៅ​ទី​នេះ​។ ចំ​ពោះ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​ឃុំ​ឡាយ​ហ្វា​ ព្រះ​អង្គ​មិន​ត្រឹម​តែ​ជា​មន្រ្តី​សង្ឃ​ស្នូល​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​មជ្ឈ​មណ្ឌល​នៃ​កម្លាំង​សាមគ្គី​ភាព​។ តាម​រយៈ​នោះ​ ប្រ​ជា​ជន​ក្នុង​ភូមិ​ស្រុក​តែង​តែ​ជឿ​ជាក់​លើ​ការ​ដឹក​នាំ​របស់​ព្រះ​អង្គ​ រួម​ចំ​ណែក​ពង្រឹង​ស្មារតី​សាមគ្គី​ក្នុង​ជន​រួម​ជាតិ​ និង​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​ស្អិត​រមួ​តរវាង​បណ្តា​ជន​ជាតិ​បង​ប្អូន​ កិញ - ខ្មែរ​ - ហ្វា​ នៅ​លើ​ភូមិ​ឋាន​ទៀត​ផង​៕

ថាញ​ហ៊ុង - ថា​ច់ធី​

ចែករំលែកអត្ថបទ