រយៈពេលជិត ៧ ឆ្នាំចូលរួមការងារនៅភូមិភាគ បងលីញ៉ឹកថាញ់ លេខាសាខាបក្សមណ្ឌលដុងតៀង សង្កាត់អូម៉ូង ទីក្រុងកឹងធើ តែងសហការល្អជាមួយកម្មាភិបាល បក្ខជន ចលនាប្រជាជនចូលរួមបង្កើនកម្រិតផ្លូវគមនាគមន៍ ជួយប្រជាជនសាងសង់លំនៅឋាន និងបង្កើតមុខរបរចិញ្ចឹមជីវិត។ល។ ផ្តើមពីនោះ បានរួមចំណែកកសាងមណ្ឌលតាំងទីលំនៅអារ្យធម៌ ជីវភាពប្រជាជនរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

បង លីញ៉ឹកថាញ់ (ខាងឆ្វេង) លេខាសាខាបក្សមណ្ឌល ជិតដិតប្រជាជន និងច្បាមមូលដ្ឋាន។
មានឱកាសជួបសំណេះសំណាលជាមួយយើងខ្ញុំ បងលីញ៉ឹកថាញ់ ចែករំលែក៖ “អាស្រ័យជាគំរូឈានមុខរាល់សកម្មភាព ចលនានៅភូមិភាគ ឆ្នាំ ២០១៩ ខ្ញុំបានរដ្ឋអំណាចនិងប្រជាជនជឿទុកចិត្តបោះឆ្នោតជ្រើសរើសជាអនុលេខាសាខាបក្សមណ្ឌល១៥។ ឆ្នាំ ២០២១ ខ្ញុំបានកាន់តំណែងជាលេខាសាខាបក្ស ប្រធានគណៈប្រជាជន មណ្ឌល ១៥ ហើយបន្ទាប់ពីរួមបញ្ចូលមណ្ឌលមក នៅតែទទួលបានការទុកចិត្តឱ្យធ្វើជាលេខាសាខាបក្ស មណ្ឌលដុងតៀង”។ ជាមួយតួនាទីរបស់ខ្លួន រយៈពេលកន្លង បងរួមជាមួយកម្មាភិបាល បក្ខជន ខិតខំចលនាប្រជាជនឱ្យគោរពតាមគោលការណ៍ គោលម៌ាគារបស់បក្ស រដ្ឋ ចលនាប្រភពកម្លាំងដើម្បីបង្កើន កម្រិតផ្លូវថ្នល់ រួមចំណែកបង្ហើយហេដ្ឋារចនាសម្ព័ន្ធមណ្ឌលតាំងទីលំនៅ។ កាលពីមុន ផ្លូវលំចូលផ្ទះពូឡាហ៊ឺវហ្វា មណ្ឌលដុងតៀង មានកន្លែងខ្លះរងការ ខូចខាតយ៉ាងខ្លាំង ឥទ្ធិពលដល់ការធ្វើដំណើរទៅមករបស់ប្រជាជន។ ដោយមើលឃើញពីការលំបាកនោះ បងថាញ់ រួមជាមួយកម្មាភិបាលមណ្ឌល ចាត់តាំងការប្រជុំប្រជាជនលើកឡើងពីគោលការណ៍ ចលនាមាមីងឱ្យរួមចំណែកតាមបែបផែនរដ្ឋ និងប្រជាជនរួមគ្នាធ្វើ ដោយប្រមូលបានថវិកាជាង ១០០ លានដុង រួមជាមួយកម្លាំងពលកម្មរាប់រយថ្ងៃ។ អ្នកមីងលីធីភុង ប្រជាជននៅមណ្ឌលដុងតៀង ឱ្យដឹង៖ “ជាមួយនឹងរបៀបធ្វើការប្រកាសជាចំហប្រជាធិបតេយ្យរបស់កម្មាភិបាលមណ្ឌល បានបង្កើតឱ្យមានការឯកភាពខ្ពស់ក្នុងប្រជាជន។ មាមីងត្រៀមខ្លួនជាស្រេចរួមចំណែកកម្លាំងទ្រព្យសម្បត្តិដើម្បីបើកពង្រីក និងបង្កើនកម្រិតផ្លូវ ហេតុនោះ បច្ចុប្បន្ន មាមីងធ្វើដំណើរទៅមក ដោះដូរពាណិជ្ជកម្មងាយស្រួល បន្ថយបានស្ថានភាពគ្រោះថ្នាក់ដែលមិនគួរកើតមាន”។
ទន្ទឹមនឹងនោះ បងថែមទាំងសហការជាមួយអង្គភាពពាក់ព័ន្ធប្រឹក្សាជាមួយធនាគារគោលនយោបាយ ដើម្បីគ្រួសារប្រជាជនក្រលំបាក បានបុលទុនអភិវឌ្ឍផលិត ធ្វើអាជីវកម្ម។ល។ បងស្រី លីធីគឹមយុង ប្រជាជននៅមណ្ឌលដុងតៀង ចែករំលែក៖ “ឆ្នាំ ២០២២ ដោយបានកម្មាភិបាលមណ្ឌលឧទ្ទេសនាមបុលទុនពីធនាគារគោលនយោបាយ ខ្ញុំបានវិនិយោគបើកហាងលក់គ្រឿងទេស។ មកទល់ពេលនេះ ជីវភាពបានកែលម្អ និងមានឱកាសចិញ្ចឹមកូនរៀនសូត្រ”។ ក្រៅពីជំនួយទុនដល់ប្រជាជនអភិវឌ្ឍផលិត បងថាញ់ ក៏បានចលនាជាអង្ករនិងគ្រឿងឧបភោគបរិភោគជួយឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពលំបាកនៅលើភូមិសាស្រ្ត។ បើតាមបងថាញ់ ចាប់តាំងពីឆ្នាំ ២០២៥ ខ្ញុំបានសហការសាងសង់ផ្ទះមហាសាមគ្គីបានចំនួន ២ ខ្នង គិតជាតម្លៃ ១២០ លានដុង; ចលនាអំណោយបាន ៦០ ចំណែកជូនគ្រួសារដែលមានជីវភាពខ្វះខាត។ តាមរយៈនោះ ជួយពួកគាត់ដោះស្រាយបានការលំបាកចំពោះមុខ ចំពោះគ្រួសារដែលទទួលបានជំនួយលំនៅឋានមានកន្លែងស្នាក់នៅលំនឹង។ ផ្តើមពីការយកចិត្តទុកដាក់គាំទ្រយ៉ាងជាក់ស្តែងរបស់បងថាញ់ រួមជាមួយការប្រឹងប្រែងឈានឡើងរបស់មាមីង បច្ចុប្បន្ន មណ្ឌលដុងតៀងនៅមានមាមីងក្រីក្រ ០១ គ្រួសារប៉ុណ្ណោះ បន្ថយបាន ១១ គ្រួ សារ បើធៀបនឹងឆ្នាំ២០២២។
លោក ឡេមិញហាយហូវ ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់អូរម៉ូង ឱ្យដឹង៖ “នៅក្នុងការងារ បងលីញ៉ឹកថាញ់ តែងលើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចភារកិច្ចដែលបានប្រគល់ជូន។ ជាគំរូឈានមុខក្នុងការអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋ; បំពេញល្អតួនាទីជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចជាមួយប្រជាជន បង្កឱ្យមានការឯកភាពខ្ពស់ក្នុងប្រជាជន ពង្រឹងធ្លុងមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកកសាងប្រព័ន្ធនយោបាយស្អាតស្អំ រឹងមាំ”៕
ថាញវ៉ាង - លីសៀ