ជាច្រើនឆ្នាំកន្លង អ្នកមានប្រិយភាពក្នុងសហគមន៍ជនជាតិភាគតិច បានពង្រីកតួនាទីយ៉ាងសំខាន់ក្នុងជីវភាពសង្គម បណ្តាគោលនយោបាយគិតគូរសម្រាប់អ្នកមានប្រិយភាព បានរួមចំណែកលំនឹងជីវភាព បង្កជាកម្លាំងជំរុញដើម្បីអ្នកមានប្រិយភាពបន្តចូលរួមក្នុងការកសាងភូមិស្រុក។

ផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគោលនយោបាយគិតគូរចំពោះអ្នកមានប្រិយភាព រួមចំណែកធ្វើឱ្យសាយភាយក្នុងសហគមន៍។
ក្រោយពីរួមបញ្ចូល ខេត្តអាងយ៉ាងបានបំពេញបន្ថែមគោលនយោបាយឧបត្ថម្ភ ប័ណ្ណធានារ៉ាប់រងសុខាភិបាលដល់អ្នកមានប្រិយភាព ក្នុងសហគមន៍ជនជាតិភាគតិច។ តាមរយៈនោះ ខេត្តបានឧបត្ថម្ភបង់ថ្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ១០០% ចំពោះករណីពុំទាន់ស្ថិតក្នុងក្របខ័ណ្ឌបាន ថវិការដ្ឋបង់ជំនួសឬឧបត្ថម្ភ។ បច្ចុប្បន្ន ទូទាំងខេត្តមានអ្នកមានប្រិយភាព ៤៥៤ នាក់ មិនទាន់បានរដ្ឋ ឧបត្ថម្ភបង់ថ្លៃទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ក្នុងនោះ មានជនជាតិខ្មែរ ៣១៦ នាក់ ជនជាតិចាម ៩ នាក់ ជនជាតិហ្វា ៣០ នាក់ ជនជាតិកិញ ៩៩ នាក់។ ការផ្សព្វផ្សាយគោលនយោបាយ មិនត្រឹតែជួយធានាផលប្រយោជន៍ក្នុងការថែទាំសុខភាពសម្រាប់អ្នកមានប្រិយភាពប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការយកចិត្តទុកដាក់និងការកត់សម្គាល់របស់រដ្ឋអំណាច ចំពោះការរួមចំណែកយ៉ាងស្ងាត់ស្ងៀមរបស់អ្នកមានប្រិយភាពក្នុងសហគមលោកយ័ញហ្វាងអឹង អ្នកមានប្រិយភាពនៅឃុំប៊ិញអាង ខេត្តអាងយ៉ាង ចែករំលែក៖ “ការដែលបានឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ជួយឱ្យយើងខ្ញុំមានភាពកក់ក្តៅ ពុំសូវបារម្ភពីសុខភាព ផ្តើមពីនោះ មានលក្ខណៈអនុវត្តល្អនូវតួនាទី ភារកិច្ចរបស់អ្នកមានប្រិយភាព បន្តចលនា ផ្សព្វផ្សាយឱ្យមាមីងអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រក្សាសាមគ្គីភាពក្នុងភូមិស្រុក រួមចំណែកកសាងមាតុភូមិកាន់តែរីកចម្រើននិងស្រស់បំព្រង”។
មិនត្រឹមតែនៅអាងយ៉ាង ការងារគិតគូរសម្រាប់អ្នកមានប្រិយភាពក៏បានទីក្រុងកឹងធើយកចិត្តទុកដាក់ ផ្សព្វផ្សាយព្រមៗគ្នា។ សម្រាប់អ្នកមានប្រិយភាពជាង ៤០០ នាក់ ទន្ទឹមនឹងការឧបត្ថម្ភទិញប័ណ្ណធានារ៉ាប់រងសុខាភិបាល ទីក្រុងនៅទាំងចាត់តាំងវគ្គហ្វឹកហាត់ បំប៉នបំណិនផ្សព្វផ្សាយ តែងទៅសួរសុខទុក្ខនិងជូនអំណោយពេលឈឺថ្កាត់ ឬជួបគ្រោះអាសន្ន ព្រមទាំងស្ងើចសរសើរនិងជូនរង្វាន់ទាន់ពេលចំពោះ បុគ្គលគំរូឆ្នើម។
ជាពិសេស ក្នុងឱកាសបុណ្យទានផ្សេងៗរបស់ជនរួមជាតិខ្មែរ មានដូច៖ បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា ទីក្រុងកឹងធើតែងចាត់តាំងពិធីជួបជុំអ្នកមានប្រិយភាព ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទីក្រុង និងគ្រប់ថ្នាក់ គ្រប់ផ្នែកបង្កើតក្រុមទៅសួរសុខទុក្ខ ប្រសិទ្ធពរនិងជូនអំណោយ។ សកម្មភាពទាំងនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតចំណងផែនមហាសាមគ្គីទូទាំងជនជាតិ។
តាមប្រសាសន៍លោកឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ ការយកចិត្តទុកដាក់គិតគូរសម្រាប់អ្នកមានប្រិយភាព មិនត្រឹមតែមានអត្ថន័យក្នុងការឧបត្ថម្ភអំពីសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដ៏ធំធេង។ តាមរយៈនោះ ជួយអ្នកមានប្រិយភាពបន្តពង្រីកតួនាទីស្នូល ខ្នះខ្នែងចូលរួមការផ្សព្វផ្សាយ ចលនាជនរួមជាតិអនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ រួមចំណែកកសាងភូមិភាគ កាន់តែអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
ហុងទើ-មុនី