ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

20/07/2026 - 15:31

បន្ត​កសាង​វប្ប​ធម៌​សុចរិត គ្មាន​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ អស​កម្ម​ក្នុង​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន​ 

លោក​ ឡេ ក្វាង​ទុង  លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង បាន​ចង្អុល​ការ​ដល់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច បង្កើន​សហ​ការ ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រ​ឡះ​នូវ​រឿង​ក្តី និង​ករ​ណី​ធ្ងន់ធ្ងរ ស្មុគ​ស្មាញ ដែល​សា​ធា​រណៈ​មតិ​សង្គម​ចាប់​អា​រម្មណ៍។

លោក​ ឡេ ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្ម​ធិ​ការ​បក្ស​ក្រុង  ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា​ទី​ក្រុង ប្រ​ធាន​គណៈ​ចង្អុល​ការ​ទី​ក្រុង​អំ​ពី​ការ​បង្ការ ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ​និង​អសកម្ម ថ្លែង​ក្នុង​អង្គ​ប្រ​ជុំ។

គណៈ​ចង្អុល​ការ​ក្រុង​កឹង​ធើ អំ​ពី​ការ​បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អសកម្ម (ហៅ​កាត់​ថា គណៈ​ចង្អុល​ការ) បាន​ចាត់​តាំង កិច្ច​ប្រ​ជុំ​លើក​ទី​៥។ លោក ឡេ ក្វាង​ទុង សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​ប្រតិ​ភូ​តំ​ណាង​រដ្ឋ​សភា និង​ជា​ប្រ​ធាន​គណៈ​ចង្អុល​ការ​ទី​ក្រុង រួម​ជា​មួយ​លោក ត្រឿង កាញ់​ត្វៀង អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ធ្វើ​ជា​អធិប​តី​ដឹក​នាំ​កិច្ច​ប្រ​ជុំ​នេះ​។

ក្នុង​រយៈ​ពេល ៦ ខែ​ដើម​ឆ្នាំ​ គណៈ​ចង្អុល​ការ​ក្រុង​បាន​ពង្រីក​តួ​នា​ទី ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​សេ​នា​ធិ​ការ និង​សំ​ណើ​ជូន​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង ដើម្បី​បញ្ជ្រាប ផ្សព្វ​ផ្សាយ និង​អនុ​វត្ត​ទាន់​ពេល​នូវ​រាល់​ឯក​សារ​ណែ​នាំ​របស់​មជ្ឈិម គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង និង​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង អំ​ពី​ការ​បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អស​កម្ម​។ គ្រប់​ថ្នាក់​គ្រប់​ផ្នែក​របស់​ក្រុង​បាន​ធ្វើ​ឱ្យ​ជាក់​ច្បាស់ និង​ចែង​ឯក​សារ​ច្បាប់​ជាង ២៨៥ ច្បាប់ ព្រម​ទាំង​ត្រួត​ពិ​និត្យ បំ​ពេញ​បន្ថែម​ឯក​សារ​ច្បាប់​ចំ​នួន ២០ និង​លុប​ចោល​ឯក​សារ​ច្បាប់​ចំ​នួន ២០ ដែល​មិន​សម​ស្រប។

គណៈ​ចង្អុល​ការ​ក្រុង​តែង​ចង្អុល​ការ ដឹក​នាំ​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទី​ក្រុង​ឱ្យ​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​រាល់​បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ត្រួត​ពិ​និត្យ​អំ​ណាច បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អស​កម្ម​។ ទន្ទឹម​នឹង​នោះ ដឹក​នាំ ចង្អុល​ការ​ដល់​ស្ថា​ប័ន​ពាក់​ព័ន្ធ​ចាត់​តាំង​ក្រុម​ការ​ងារ​ត្រួត​ពិ​និត្យ​ចំ​នួន ៥ ក្រុម។ ការ​ងារ​ស៊ើប​អង្កេត ឃ្លាំ​មើល​អធិ​ការ​កិច្ច បន្ត​ពង្រឹង​លើ​គ្រប់​វិស័យ​ក្នុង​ការ​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់។ ទន្ទឹម​នឹង​នោះ បន្ត​បង្កើន​ការ​ដឹក​នាំ ចង្អុល​ការ​ដល់​ស្ថា​ប័ន​នីតិ​វិធី​តុ​លា​ការ​របស់​ក្រុង ឱ្យ​ប្រ​ញាប់ បញ្ចប់​ការ​ផ្ទៀង​ផ្ទាត់ ចាត់​វិធាន​ការ និង​សន្និ​ដ្ឋាន​លើ​ករណី​ទាំង​នោះ; ជំ​រុញ​ល្បឿន​ស៊ើប​អង្កេត ប្តឹង​ផ្តល់ និង​កាត់​ក្តី​លើ​រឿង​ក្តី​ពុក​រលួយ ខ្ជះ​ខ្ជាយ និង​អសកម្ម​នា​នា ធា​នា​ត្រឹម​ត្រូវ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

លោក ហា​បាវ​ហ្វី អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​កិច្ច​ការ​ផ្ទៃ​ក្នុង​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ក្រុង របាយ​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ។

ថ្លែង​ចង្អុល​ការ​ក្នុង​កិច្ច​ប្រ​ជុំ លោក​ ឡេ ក្វាង​ទុង បាន​ស្នើ​ឱ្យ​សមា​ជិក​នៃ​គណៈ​ចង្អុល​ការ ទី​ក្រុង សកម្ម​និង​ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​បណ្តា​ឯក​សារ​ច្បាប់​របស់​មជ្ឈិម និង​របស់​ទី​ក្រុង​អំ​ពី​ការ​បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អស​កម្ម។ ជំ​រុញ​ល្បឿន​ដោះ​ស្រាយ បណ្តា​គម្រោង និង​សំ​ណង់​ដែល​យឺត​យ៉ាវ កក​ស្ទះ និង​អូស​បន្លាយ​ពេល​យូរ​; មូល​ដ្ឋាន​ផ្ទះ និង​ដី​ធ្លី​ដែល​សេស​សល់​ក្រោយ​ពី​ការ​រួម​បញ្ចូល​។ តាម​រយៈ​នោះ ធ្វើ​ឱ្យ​ច្បាស់​នូវ​ការ​ទទួល​ខុស​ត្រូវ​របស់​សមូហ​ភាព និង​បុគ្គល​ណា​ដែល​មិន​ព្រម​ចង្អុល​ការ​អនុ​វត្ត ឬ​ខ្វះ​ការ​ប្តេជ្ញា​ចិត្ត​ទុក​ឱ្យ​សំ​ណង់ និង​គម្រោង​នៅ​កកស្ទះ និង​អូស​បន្លាយ​ពេល​យូរ។ ស្នើ​ឱ្យ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ត្រូត​ពិ​និត្យ បំ​ពេញ​បន្ថែម​នូវ​រាល់​បទ​ដ្ឋាន ស្តង់​ដារ​បច្ចេក​ទេស និង​របប​ចំ​ណាយ​ដែល​មិន​សម​ស្រប​នឹង​ភាព​ជាក់​ស្តែង និង​ប្រ​សិទ្ធ​ភាព​សង្គម; ជា​ពិ​សេស គឺ​បទ​ដ្ឋាន​ស្តី​ពី​ការ​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ការ​បែង​ចែក​វិមជ្ឈ​ការ​ក្នុង​ការ​គ្រប់​គ្រង និង​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិ​រដ្ឋ។ សមា​ជិក​ទាំង​អស់​ត្រូវ​ផ្តោត​លើ​ការ​ដឹក​នាំ ចង្អុល​ការ​ដល់​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច បង្កើន​ការ​សហ​ការ​ដោះ​ស្រាយ​ឱ្យ​បាន​ដាច់​ស្រ​ឡះ​នូវ​រឿង​ក្តី និង​ករ​ណី​ធ្ងន់​ធ្ងរ ស្មុគ​ស្មាញ ដែល​មាន​ការ​ចាប់​អា​រម្មណ៍​ពី​សា​ធា​រណៈ​មតិ។ ទន្ទឹម​នឹង​នោះ បន្ត​ចង្អុល​ការ​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​ការ​ងារ​ព័ត៌​មាន និង​ផ្សព្វ​ផ្សាយ​អំ​ពី​ការ​បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អស​កម្ម ព្រម​ទាំង​បន្ត​កសាង​វប្ប​ធម៌​សុ​ចរិត គ្មាន​អំ​ពើ​ពុក​រលួយ ខ្ជះ​ខ្ជាយ​និង​អស​កម្ម ក្នុង​កង​ជួរ​កម្មា​ភិបាល បក្ខ​ជន​និង​ប្រ​ជា​ជន។ ត្រូវ​ពង្រីក​ឱ្យ​បាន​ខ្លាំង​ក្លា​នូវ​តួ​នា​ទី​របស់​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម អង្គ​ការ​នយោ​បាយ​-សង្គម ស្ថា​ប័ន​សារ​ព័ត៌​មាន និង​ប្រ​ជា​ជន​ក្នុង​ការ​តស៊ូ​បង្ការ និង​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ ភាព​ខ្ជះ​ខ្ជាយ​និង​អស​កម្ម...៕

                                                     ស៊ើង​ហា - វ៉ាន់​តឹន

ចែករំលែកអត្ថបទ