ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/07/2026 - 21:09

យុទ្ធ​នា​ការ "៦០ ថ្ងៃ​យប់" នាំ​យក​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​មក​កៀក​ជិត​នឹង​ប្រ​ជា​ជន​ 

យុទ្ធ​នា​ការ “៦០ ថ្ងៃ​យប់” បាន​បញ្ចប់ ប៉ុន្តែ​តម្លៃ​ដែល​បាន​មក​វិញ​គឺ​ការ​ណែ​នាំ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ​និង​រួម​បញ្ចូល​ព័ត៌​មាន ទិន្ន​ន័យ​លើ​កម្ម​វិធី VNeID កម្រិត ២។ នៅ​ពេល​ប្រ​ជា​ជន​ម្នាក់ៗ មាន​អត្ត​សញ្ញា​ណ​ប័ណ្ណ គណ​នី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក (VNeID) និង​ចេះ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល​ពេល​នោះ គម្លាត​រវាង​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​បាន​បង្រួញ​ខ្លី គុណ​ភាព​បម្រើ​កាន់​តែ​លើក​កម្ពស់​។ នេះ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​បណ្តា​ឃុំ សង្កាត់ នៅ​ទី​ក្រុង​កឹង​ធើ រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល​លើ​ភូមិ​ឋាន។

កម្លាំង​នគរ​បាល​ឃុំ​ចុះ​ទៅ​តាម​ផ្ទះ ដើម្បី​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ជូន​អ្នក​វ័យ​ចាស់។

ជា​មួយ​តួ​នា​ទី​ជា​ស្ថា​ប័ន​ប្រ​ចាំ​ការ​នៃ​ក្រុម​ការ​ងារ​ផ្សព្វ​ផ្សាយ​គម្រោង​អភិវឌ្ឍន៍​កម្ម​វិធី​ទិន្ន​ន័យ​អំ​ពី​ប្រ​ជា​ជន ការ​កំ​ណត់​អត្ត​សញ្ញាណ និង​ការ​ផ្ទៀង​ផ្ទាត់​ភាព​ត្រឹម​ត្រូវ​អេ​ឡិច​ត្រូ​និក បម្រើ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជាតិ ដំ​ណាក់​កាល ២០២២​-២០២៥ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៣០ (គម្រោង ០៦) ក្នុង​ខែ​ឧស​ភា និង​ខែ​មិថុ​នា ឆ្នាំ ២០២៦ នគរ​បាល​ទី​ក្រុង​កឹង​ធើ បា​នប​ញ្ជ្រាប​ដល់​កង​កម្លាំង​ទាំង​មូល ព្រម​ទាំង​ចង្អុល​ការ​នគរ​បាល​ឃុំ សង្កាត់ ធ្វើ​ជា​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន ដើម្បី​ប្រ​កាស​ផែន​ការ បង្កើត​ក្រុម​ការ​ងារ និង​ចាត់​តាំង​អនុ​វត្ត​យុទ្ធ​នា​ការ។ បណ្តា​មន្ទីរ គណៈ ផ្នែក និង​ភូមិ​ភាគ​បាន​ផ្សព្វ​ផ្សាយ​ដំ​ណោះ​ស្រាយ​ជា​ច្រើន ដើម្បី​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ រួម​បញ្ចូល​ព័ត៌​មាន ទិន្ន​ន័យ​លើ VNeID កម្រិត ២។ គិត​ដល់​ថ្ងៃ​ទី ១៥ ខែ​មិថុ​នា ទី​ក្រុង​បាន​ផ្តល់​គណ​នី​កំ​ណត់​អត្ត​សញ្ញា​ណ​អេ​ឡិច​ត្រូ​និក​កម្រិត ២ ជិត ២,៨ លាន​គណ​នី សម្រេច ៨៥​,០២% នៃ​ចំ​នួន​ពល​រដ្ឋ​អាយុ​ចាប់​ពី ១៤ ឆ្នាំ​ឡើង​ទៅ​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់។ ចំ​ពោះ​ពល​រដ្ឋ​អាយុ​ចាប់​ពី ៦ ឆ្នាំ ដល់​ក្រោម ១៤ ឆ្នាំ នគរ​បាល​បាន​ទទួល​សំណុំ​ឯក​សារ​ផ្តល់​គណ​នី​កម្រិត ២ ដល់​ប្អូន​ៗជាង ៣៧៦.​២០០ នាក់ សម្រេច ៨១​,៧៦%។ ចំ​ពោះ​ការ​រួម​បញ្ចូល​ព័ត៌​មាន​ធា​នា​រ៉ាប់​រង​សង្គម​ និង​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ទី​ក្រុង​បាន​ជំនួយ​ជាង ១ លាន​ករ​ណី សម្រេច​អត្រា ៣៥,៥១%។ យុទ្ធ​នា​ការ​នេះ​បាន​រួម​ចំ​ណែក​ជំ​រុញ​ការ​អភិ​វឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល​លើ​ភូមិ​ឋាន សំ​ដៅ​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧ របស់​ការិយា​ល័យ​នយោ​បាយ ស្តី​ពី​លោត​ផ្លោះ​អភិ​វឌ្ឍន៍​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ និង​ផ្លាស់​ប្ដូរ​ឌីជី​ថល​ជាតិ។

អនុ​វត្ត​យុទ្ធ​នា​ការ “៦០ ថ្ងៃ​យប់” នគរ​បាល​ឃុំ​ឡុង​ភូ បាន​កៀរ​គរ​កម្លាំង​ទាំង​មូល សហ​ការ​ជា​មួយ​បណ្តា​គណៈ ផ្នែក និង​អង្គ​ការ​មហា​ជន ផ្តោត​លើ​ការ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ ដំ​ឡើង​ដំ​ណើរ​ការ​គណ​នី​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និក VNeID និង​ណែ​នាំ​ប្រ​ជា​ជន​ប្រើ​ប្រាស់​ឧប​ករណ៍​ឌីជី​ថល។ ជា​មួយ​នឹង​ទិស​ស្លោក “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​ផ្ទះ និង​ជួប​គ្រប់​មុខ​សញ្ញា” យុទ្ធ​នា​ការ​បាន​បង្ក​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្បាស់​ក្រ​ឡែត នាំ​យក​បច្ចេក​វិទ្យា​ឌីជី​ថល​មក​កៀក​ជិត​នឹង​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ។ តាម​សម្តីលោក​វរ​សេ​នីយ៍​ទោ ង្វៀង​ឌឹកតាយ អនុ​ប្រ​ធាន​នគរ​បាល​ឃុំ​ឡុង​ភូ ដើម្បី​អនុ​វត្ត​យុទ្ធ​នា​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព នគរ​បាល​ឃុំ​បាន​ធ្វើ​សេ​នា​ធិ​ការ​បង្កើត​ក្រុម​ការ​ងារ​ចំ​នួន ១៥ ក្រុម ទទួល​បន្ទុក​នៅ​ភូមិ​ចំ​នួន ១៥ ព្រម​ទាំង​ជំ​រុញ​ការ​ឃោស​នា​តាម​រយៈ​ការ​ផ្សាយ​សំ​ឡេង ការ​ឃោស​នា​ផ្ទាល់ តាម​បណ្តាញ​សង្គម និង​តាម​បណ្តា​ក្រុម​ចល័ត​ជំ​នួយ​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន។ តាម​រយៈ​នោះ ឃុំ​ទាំង​មូល​បាន​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ និង​ដំ​ឡើង​ដំ​ណើរ​ការ​គណ​នី VNeID កម្រិត ២ ជាង ៣.១១៨ គណ​នី ជូន​ពល​រដ្ឋ​អាយុ​ចាប់​ពី ៦ ឆ្នាំ​ ដល់​ក្រោម ១៦ ឆ្នាំ​ សម្រេច​ជាង ៦១,១% រួម​បញ្ចូល​ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល លើ VNeID សម្រេច ៩.៩៥០ ករ​ណី និង​រួម​បញ្ចូល​ព័ត៌​មាន​សុខុមាល​ភាព​សង្គម​ជិត ២.៣១៦ ករ​ណី។ ការ​ទទួល​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​កំ​ណត់​អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និកជូន​ពល​រដ្ឋ​អាយុ​ចាប់​ពី ១៤ ឆ្នាំ​ឡើង​ទៅ ក៏​សម្រេច​ជិត ២៥​.៧០០ សំណុំ​ឯក​សារ ស្មើ​ប្រ​មាណ ៨០% នៃ​ភាគ​កម្រិត។ លោក​វរ​សេនីយ៍​ទោ ង្វៀង​ឌឹក​តាយ បាន​សង្កត់​ធ្ងន់៖ “បច្ចុប្បន្ន ទោះ​បី​យុទ្ធ​នា​ការ​បាន​បញ្ចប់ ប៉ុន្តែ​ឃុំ​នៅ​តែ​បន្ត​ពិ​និត្យ​ក្រុម​មុខ​សញ្ញា​នីមួយៗ ពង្រីក​ប្រ​សិទ្ធ​ភាព​ក្រុម​ការ​ងារ​ចល័ត ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍ និង​រក្សា​គោល​លំ​នាំ “ចុះ​ទៅ​គ្រប់​ច្រក​ល្ហក គ្រប់​ផ្ទះ និង​ជួប​គ្រប់​មុខ​សញ្ញា” ដើម្បី​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​ដំ​ណើរ​ការ​គណ​នី រួម​បញ្ចូល​ទិន្ន​ន័យ និង​ប្រើ​ប្រាស់​កម្ម​វិធី VNeID ឱ្យ​មាន​ប្រ​សិទ្ធ​ភាព។ តាម​រយៈ​នោះ មិន​ត្រឹម​តែ​រួម​ចំ​ណែក​អនុ​វត្ត​សម្រេច​ភាគ​កម្រិត​អំ​ពី​ផ្លាស់​ប្ដូរ​ឌីជី​ថល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បង្កើត​មូល​ដ្ឋាន​គ្រឹះ​កសាង​ពល​រដ្ឋ​ឌីជី​ថល ឈាន​ដល់​ការ​លើក​កម្ពស់​គុណ​ភាព​បម្រើ​ប្រ​ជា​ជន និង​ប្រ​សិទ្ធ​ភាព​កែ​ទម្រង់​រដ្ឋ​បាល​ឃុំ​ផង​ដែរ”។

នគរ​បាល​ឃុំ​ឡុង​ភូ​ ចុះ​ទៅ​ដល់​ផ្ទះ​ ដើម្បី​ជួយ​ប្រ​ជា​ជន​ដំ​ឡើង​និង​រួម​បញ្ចូល​លិ​ខិត​ស្នាម​ក្នុង​លើ​កម្ម​វិធី VNeID កម្រិត ២។

ឡុង​ភូ ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ ពេល​ចាប់​ផ្តើម​យុទ្ធ​នា​ការ នគរ​បាល​ឃុំ​បា​នក​សាង​ផែន​ការ​ជាក់​ស្ដែង ចាត់​តាំង​កម្មា​ភិបាល​ចុះ​ទៅ​តាម​ភូមិ​នីមួយៗ ដើម្បី​ឃោស​នា​ដោយ​រូប​ភាព​ងាយ​យល់ និង​សម​ស្រប​នឹង​លក្ខ​ខណ្ឌ​ជាក់​ស្តែង​របស់​គ្រួ​សារ​នីមួយៗ។ ព្រម​ជា​មួយ​នោះ កម្លាំង​នគរ​បាល​រួម​ជា​មួ​យស​មា​ជិក​សម្ព័ន្ធ​យុវ​ជន យុវ​ជន និង​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍ បាន​ចុះ​ជួយ​មា​មីង​ដោយ​ផ្ទាល់​ក្នុង​ការ​ធ្វើ​បែប​បទ​ផ្តល់​អត្ត​សញ្ញា​ណ​ប័ណ្ណ ទទួល​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ ដំ​ឡើង​និង​បើក​ដំ​ណើរ​ការ​គណ​នី VNeID។ ចំ​ពោះ​អ្នក​វ័យ​ចាស់​ អ្នក​ពិ​ការ ឬ​ករ​ណី​ធ្វើ​ដំ​ណើរ​ជួប​ការ​លំ​បាក កម្លាំង​សមត្ថ​កិច្ច​បាន​ចុះ​ទៅ​ដល់​ផ្ទះ ដើម្បី​ធ្វើ​ជូន ធា​នា​មិន​ទុក​នរណា​ម្នាក់​ឱ្យ​នៅ​ខាង​ក្រោយ​ក្នុង​ដំ​ណើរ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល។ លោក​យាយ ធី​ម៉ារី នៅ​ភូមិ ៤ ឃុំ​ឡុង​ភូ បាន​ឱ្យ​ដឹង៖ “ខ្ញុំ​មាន​វ័យ​ចាស់ ការ​ធ្វើ​ដំ​ណើរ​លំ​បាក​ បាន​កម្មា​ភិបាល​ចុះ​មក​ដល់​ផ្ទះ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ ដំ​ឡើង VNeID កម្រិត ២ និង​រួម​បញ្ចូល​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ឥ​ឡូវ​នេះ ពេល​ទៅ​ពិ​និត្យ​ជំងឺ គ្រាន់​តែ​កាន់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ទៅ​គឺ​បាន​ហើយ ព្រោះ​លិខិត​ស្នាម​ទាំង​អស់​ត្រូវ​បាន​រួម​បញ្ចូល​រួច​ជា​ស្រេច​នៅ​លើ VNeID យ៉ាង​ងាយ​ស្រួល”។ ចំ​ណែក​លោក ថាច់​មិញ​ត្វឹង នៅ​ភូមិ​ខ្វាន់​តាង បាន​ឱ្យ​ដឹង៖ “ពេល​ដឹង​មាន​យុទ្ធ​នា​ការ​ ខ្ញុំ​បាន​នាំ​ចៅ​ទៅ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ ឥ​ឡូវ​ចៅ​ខ្ញុំ​ដំ​ឡើង​រួច​រាល់​កម្ម​វិធី VNeID កម្រិត ២ និង​រួម​បញ្ចូល​ធា​នា​រ៉ាប់​រង​សុខា​ភិបាល​និង​សៀវ​ភៅ​សិក្ខា​គារិក​ផង​ដែរ។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​ដំ​ឡើង​គណ​នី VNeID និង​ទទួល​បាន​ការ​ណែ​នាំ​ឱ្យ​ប្រើ​ប្រាស់​ដូច​ជា​៖ ស្វែង​រក​ព័ត៌​មាន​ផ្ទាល់​ខ្លួន រួម​បញ្ចូល​ប័ណ្ណ​បើក​បរ ប័ណ្ណ​ធា​នា​រ៉ាប់​រង​សុខា​ភិបាល ចុះ​ឈ្មោះ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន និង​អនុ​វត្ត​បែប​បទ​រដ្ឋ​បាល​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ជា​ច្រើន​ទៀត​។ អា​ស្រ័យ​ហេ​តុ​នេះ ខ្ញុំ​ឃើញ​ថា​ការ​ដំ​ឡើង VNeID កម្រិត ២ គឺ​ងាយ​ស្រួល​ណាស់ ទៅ​ណា​មក​ណា​គ្រាន់​តែ​កាន់​ទូរស័ព្ទ​មួយ​ទៅ​បាន​ហើយ មិន​បាច់​កាន់​លិខិត​ស្នាម​ច្រើន​ឡើយ ព្រោះ​អ្វីៗ​ទាំង​អស់​ត្រូវ​បាន​រួម​បញ្ចូល​លើ VNeID តាម​រយៈ​ទូរស័ព្ទ​ដៃ​វៃ​ឆ្លាត”។ ចំ​ពោះ​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​ដូច​ជា​ឡុង​ភូ ប្រ​សិទ្ធ​ភាព​នៃ​យុទ្ធ​នា​ការ​មិន​ឈប់​ត្រឹម​តួ​លេខ​នៃ​អត្ត​សញ្ញា​ណ​ប័ណ្ណ ឬ​គណ​នី​កំ​ណត់​អត្ត​សញ្ញា​ណ​ដែល​បាន​ដំ​ឡើង​ដំ​ណើរ​ការ​នោះ​ទេ នៅ​ទាំង​ជា​ការ​ជួយ​មា​មីង​ជា​ច្រើន​ចេះ​របៀប​ប្រើ​ទូរស័ព្ទ​ដៃ​វៃ​ឆ្លាត ដើម្បី​ស្វែង​រក​ព័ត៌​មាន​ ទទួល​ការ​ជូន​ដំណឹង​របស់​ស្ថា​ប័ន​រដ្ឋ និង​ចូល​ប្រើប​ណ្តា​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ​ពេល​ធ្វើ​បែប​បទ​រដ្ឋ​បាល។

ថ្លែង​ក្នុង​ពិ​ធី​បូក​សរុប​យុទ្ធ​នា​ការ “៦០ ថ្ងៃ​យប់” លោក​ង្វៀង​ត្វឹង​អាញ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​កឹង​ធើ អនុ​ប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​ចង្អុល​ការ​ទី​ក្រុង​ស្តី​ពី​ការ​អភិវឌ្ឍ​វិទ្យា​សាស្ត្រ បច្ចេក​វិទ្យា ផ្លាស់​ថ្មី​ច្នៃ​ប្រ​តិដ្ឋ​និង​ផ្លាស់​ប្ដូរ​ឌីជី​ថល បាន​សង្កត់​ធ្ងន់​ថា៖ រាល់​លទ្ធ​ផល​សម្រេច​បាន​ពី​យុទ្ធ​នា​ការ “៦០ ថ្ងៃ​យប់” គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់​ដើម្បី​បន្ត​ពង្រីក​ប្រ​សិទ្ធ​ភាព​គម្រោង ០៦។ នា​ពេល​ខាង​មុខ បណ្តា​មន្ទីរ គណៈ ផ្នែក និង​ភូមិ​ភាគ ត្រូវ​បន្ត​បញ្ជ្រាប​ស៊ី​ជម្រៅ អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូ​សេច​ក្តី​សម្រេច​ចិត្ត​លេខ ៥៧-NQ/TW គម្រោង ០៦ និង​ត្រូវ​កំ​ណត់​ថា ការ​អភិវឌ្ឍ​ពល​រដ្ឋ​ឌីជី​ថល​គឺ​ជា​ភារ​កិច្ច​ស្នូល ភ្ជាប់​នឹង​ការ​កែ​ទម្រង់​រដ្ឋ​បាល​ ការក​សាង​រដ្ឋ​អំ​ណាច​ឌីជី​ថល សេដ្ឋ​កិច្ច​ឌីជី​ថល និង​សង្គម​ឌីជី​ថល។ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង បាន​សំ​ណូម​ពរប​ណ្តា​អង្គ​ភាព​ ភូមិ​ភាគ បន្ត​ពិ​និត្យ​ឡើង​វិញ បំ​ពេញ​រាល់​ភាគ​កម្រិត​ដែល​នៅ​ទាប ធា​នា​ប្រ​ជា​ពល​រដ្ឋ​គ្រប់​រូប​បាន​ចូល​ប្រើ​និង​ទទួល​ផល​ពី​សមិទ្ធ​ផល​នៃ​ផ្លាស់​ប្ដូរ​ឌីជី​ថល។ ទន្ទឹម​នឹង​នោះ ត្រូវ​ជំ​រុញ​ការ​រួម​បញ្ចូល ការ​ទាញ​យក​ទិន្ន​ន័យ និង​អភិ​វឌ្ឍន៍​ឧប​ករណ៍​ប្រើ​ប្រាស់​នៅ​លើ VNeID ពង្រីក​សេ​វា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ ការ​ទូ​ទាត់​ប្រាក់​មិន​ប្រើ​ប្រាស់​ប្រាក់​មុខ សៀវ​ភៅ​សុខ​ភាព​អេឡិច​ត្រូ​និក ធា​នា​រ៉ាប់​រង និង​សុខុមាល​ភាព​សង្គម ពង្រីក​ប្រ​សិទ្ធ​ភាព​នៃ​បណ្តា​ទម្រង់ ក្រុម​ការ​ងារ​ចល័ត និង​ក្រុម​បច្ចេក​វិទ្យា​ឌីជី​ថល​សហ​គមន៍ ព្រម​ទាំង​បង្កើន​ការ​ត្រួត​ពិ​និត្យ ឃ្លាំ​មើល និង​ផ្តល់​រង្វាន់​ទាន់​ពេល​ជូន​ដល់​បណ្តា​សមូហ​ភាព និង​បុគ្គល​គំ​រូ​ឆ្នើម​ក្នុង​ការ​អនុ​វត្ត​រាល់​ភារ​កិច្ច​នៃ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​និង​គម្រោង ០៦៕

យ្វី​អាញ​ - ថា​ច់ធី

ចែករំលែកអត្ថបទ