មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/07/2026 - 07:47

កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​សង្កាត់​ រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ 

ក្នុង​បរិការណ៍​ដែល​ប្រ​ទេស​ជាតិ​កំ​ពុង​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់​រហ័ស​ តួ​នា​ទី​របស់​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​កាន់​តែ​មាន​សា​រៈសំ​ខាន់​ក្នុង​ការក​សាង​សហ​គម​ន៍ និង​សាយ​ភាយ​តម្លៃ​ស្មារតី​បដិវត្តន៍​។ ការ​រៀនសូ​ត្រ​និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ និង​ឥរិយាបថ​ហូជី​មិញ​ មិន​ត្រឹម​តែ​ជា​ភារ​កិច្ច​នយោ​បាយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ផ្នត់រស់​នៅ​ និង​ជា​កម្លាំង​លើក​ទឹក​ចិត្ត​ជួយ​ឱ្យ​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​អនុ​វត្ត​ល្អ​នូវ​តួ​នា​ទី​ ភារ​កិច្ច​បម្រើ​ប្រ​ជា​ជន។ នៅ​សង្កាត់​មី​ស្វៀង​ ទី​ក្រុង​កឹង​ធើ សម​មិត្ត​ ទ្រី​វហ្វា​តី អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​ជា​កម្មា​ភិបាល​ សម្ព័ន្ធ​យុវ​ជន​គំ​រូ​ក្នុង​ការ​រៀន​សូ​ត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​ តាម​រយៈ​សកម្ម​ភាព​និង​ការ​ចលនា​បដិវត្តន៍​នៅ​ភូមិ​ភាគ​។

សម​មិត្ត​ ទ្រី​វហ្វា​តី អនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​ ទី​ក្រុង​កឹង​ធើ។

កើតនិង​ធំ​ដឹង​ក្តី​ក្នុង​គ្រួ​សារ​កសិ​ករ​ក្រោយ​ពី​បញ្ចប់​មហា​វិទ្យា​ល័យ​ឆ្នាំ​ ២០១៥ សម​មិត្ត​ ទ្រី​វហ្វា​តី បាន​សុំ​ចូល​បម្រើ​ការ​ងារ​សម្ព័ន្ធ​យុវ​ជននៅ​ឃុំ​ដាយ​តឹមចាស់​ រហូត​ដល់​ឆ្នាំ​ ២០២៣ ក៏​បាន​បោះឆ្នោត​ធ្វើ​ជា​លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ដាយ​តឹម។ ចាប់ពី​ថ្ងៃ​ទី​ ១ ខែក​ក្កដា​ ឆ្នាំ​ ២០២៥ មក​ទល់​បច្ចុប្បន្ន​ ជាអនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​។ ក្នុង​ការ​ងារសម្ព័ន្ធ​យុវ​ជន​ សម​មិត្ត​តែង​ចូល​រួម​ប្រ​ជុំ​ជា​ប្រ​ចាំ​និង​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​ និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ព្រម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​ទម្រង់​ល្អ​ៗ និង​របៀប​ធ្វើ​ដែល​មាន​ប្រ​សិទ្ធ​ភាព​ និង​ជាក់​ស្តែង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​របស់​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ និង​យុវ​ជន​នៅ​ភូមិ​ភាគ។ តាម​រយៈ​នោះ​ បាន​ជួយ​ពង្រីក​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ថ្មី​ និង​ទាក់ទាញ​យុវ​ជន​ចូល​រួម​យ៉ាង​ច្រើន​កុះ​ករ។

ក្រៅ​ពី​នេះ​ សម​មិត្ត​តែង​ចូល​រួម​យ៉ាង​សកម្ម​ចំ​ពោះ​សកម្ម​ភាព​នា​នា ​ដែល​ភូមិ​ភាគ​ចលនា​ ដូច​ជា៖ ចាត់តាំង​ទិវា​បុណ្យ​ “និទា​ឃរដូវ​ស្ម័គ្រ​ចិត្ត​ - ភាព​កក់​ក្តៅ​នៃសេច​ក្តី​ស្រ​ឡាញ់​” ចាត់​តាំង​តូប​ទំនិញ​ “សម្លៀកបំ​ពាក់​ ០ ដុង​” ទម្រង់​ “រទេះ​មី​ ០ ដុង​” ចាត់​តាំង​ការ​ដាំ​ស្ល​ រួចចែក​ជូន​អា​ហារ​ដោយ​ឥត​គិត​ថ្លៃ​ដល់​កុមារ​ និង​ប្រ​ជាជន​ដែល​មាន​ជីវ​ភា​ពលំ​បាក​ប្រ​មា​ណ​ ៣០០ ចំ​ណែក​។ ព្រម​ទាំង​បាន​សហ​ការ​ជា​មួយ​មន្ទីរ​ពេទ្យ​ភ្នែក​ VISI សុក​ត្រាំង​ និង​ដំ​ណាក់​សុខា​ភិបាល​សង្កាត់​ មី​ស្វៀង​ ដើម្បី​ចាត់​តាំង​កម្ម​វិធី​ “ភ្នែក​ភ្លឺ​តីដូ” - ពិ​និត្យ​ភ្នែក​និង​ចែក​ថ្នាំ​ពេទ្យ​ជូន​ប្រ​ជា​ជន​ដោយ​ឥត​គិត​ថ្លៃ​។

អនុ​វត្ត​តាម​ផែន​ការ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជនទី​ក្រុង​កឹង​ធើ ស្តី​ពី​ការ​អនុ​វត្ត​យុទ្ធ​នា​ការ​ “៦០ ថ្ងៃ​យប់​ ណែ​នាំ​បញ្ចូល​ព័ត៌​មាន​ ទិន្ន​ន័យ​នៅ​លើ​កម្ម​វិធី​ VNeID កម្រិត​២” សម​មិត្ត​តែង​ចូល​រួម​ជា​មួ​យស​មា​ជិក​សម្ព័ន្ធ​ យុវ​ជន​ យុវ​ជន​និង​កម្មា​ភិបាល​នគរ​បាល​នៅ​ក្នុង​សង្កាត់​ ដោយ​ពាក្យ​ស្លោក​ “ដើរ​គ្រប់​ច្រក​ល្ហក​ ចូល​គ្រប់​ផ្ទះ​” ចុះ​ដល់​រាល់​គ្រួ​សារ​ប្រ​ជា​ជន​ដើម្បី​ផ្សព្វ​ផ្សាយ​ និង​ណែ​នាំ​ដោយ​អស់​ពី​ចិត្ត​ជូន​ប្រ​ជា​ជន​អំ​ពី​របៀប​ប្រើ​ប្រាស់​ បច្ចេក​វិទ្យា​ឌីជី​ថល​ ព្រម​ទាំង​ជំ នួយ​ និង​ណែ​នាំ​មា​មីងពី​របៀប​ដំ​ឡើង​កម្ម​វិធី​ VNeID និង​ដាក់​បញ្ចូល​គណ​នី​ អត្ត​សញ្ញា​ណ​អេឡិច​ត្រូ​និកកម្រិត​២។ សម​មិត្ត​ ទ្រី​វហ្វា​តី ឱ្យ​ដឹង​៖ “ជា​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ តែង​ចុះដល់​មូល​ដ្ឋាន​ កសាង​ការ​ទំ​នាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ប្រ​ជា​ជន​ យល់​ច្បាស់​ពី​ការ​លំ​បាក​ និង​តម្រូវការ​របស់​គ្រួ​សារ​នីមួយៗ​ បង្ក​លក្ខ​ណៈនិង​គិត​គូរ​ដល់គ្រួ​សារ​ក្រី​ក្រ​ គ្រួ​សារ​ក្បែរ​ក្រ​ និង​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្រី​ក្រ​ ទទួល​បាន​បុល​ទុន​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ពី​ប្រ​ភព​ទុន​បុល​របស់​ធនាគារ​គោល​នយោ​បាយ​សង្គម​។ ក្រៅ​ពី​ការ​ងារ​ចលនា​របស់​សម្ព័ន្ធយុវ​ជន​ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​បាន​ចូល​រួម​បរិច្ចាគ​ឈាម​ដោយស្ម័គ្រ​ចិត្ត​ចំ​នួន​ ២៦ ដង​ផង​ដែរ​ ដើម្បី​រួម​ចំ​ណែក​បំ​ ពេញ​បន្ថែម​នូវ​ប្រ​ភព​ឈាម​ដ៏​មាន​តម្លៃ​ ក្នុង​គោល​បំណង​ចង់​សង្គ្រោះ​ជីវិត​អ្នក​ជំងឺ​”។

សម​មិត្ត​ ក្វា​ច់ហ្វិញ​ភី​អៀង​ លេខា​សម្ព័ន្ធ​យុវ​ជន​សង្កាត់​មី​ស្វៀង​ ឱ្យ​ដឹង​៖ “សម​មិត្ត​ ទ្រី​វហ្វា​តី គឺ​ជា​កម្មាភិបាល​សម្ព័ន្ធ​យុវ​ជន​ដែល​មាន​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​ មាន​ការ​ខិត​ខំ​សកម្ម​និង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារសម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​។ ក្នុង​ដំ​ណើរ​ការ​បំពេញ​ភារ​កិច្ច​ សម​មិត្ត​តែង​មាន​របៀប​របប​ធ្វើ​ការ​ងារម៉ឺង​ម៉ាត់​ ជិត​ដិត​ជា​មួ​យស​មា​ជិក​សម្ព័ន្ធ​យុវ​ជន​ ស្ដាប់មតិ​និង​បង្ក​ការ​សាមគ្គី​ភាព​ក្នុង​សមូហ​ភាព​។ ទន្ទឹម​នឹងនោះ​ សម​មិត្ត​តែង​ធ្វើ​ជា​គំ​រូ​ក្នុង​ការ​រៀន​សូ​ត្រ​ លត់​ដំ​ និង​អនុ​វត្ត​ល្អ​ការ​រៀន​សូ​ត្រ​ និង​ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិយាបថ​ហូជី​មិញ​ រួម​ចំ​ណែក​កសាង​អង្គ​ការ​សម្ព័ន្ធ​យុវ​ជន​កាន់​តែ​រឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​”។

ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​យ៉ាង​សកម្ម​ និង​ការ​រៀនសូ​ត្រ​ ធ្វើ​តាម​សតិ​អា​រម្មណ៍​ សីល​ធម៌​ ឥរិ យាបថ​ហូជីមិញ​ សម​មិត្ត​ទ្រី​វហ្វា​តី ទទួល​បាន​ប័ណ្ណ​សរសើរ​ លិខិតសរសើរ​ជា​ច្រើន​ពី​បណ្ដា​មន្ទីរ​ គណៈ​ ផ្នែក​ថ្នាក់​លើ​ ជាពិ​សេស​គឺ​ប័ណ្ណ​សរសើរ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ខេត្ត​សុក​ត្រាំង​ (ចាស់​) និង​ប័ណ្ណ​សរសើរ​របស់​សម្ព័ន្ធ​យុវ​ជន​ទី​ក្រុង​កឹង​ធើ ៕

              ដា​លី​ន

ចែករំលែកអត្ថបទ