មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

14/07/2026 - 21:26

អតីត​កម្មា​ភិបាល​នគរ​បាល​ ជោគ​ជ័យ​ជា​មួយ​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ 

ក្រោយ​ពី​ចូល​និវត្តន៍​មុន​អាយុ​ លោក​ វ៉​វុាំងឡុក​ (កើត​ឆ្នាំ​ ១៩៧០ នៅ​អនុ​សង្កាត់​៥ សង្កាត់​ង្វៀកហ្វា​ ខេត្ត​វិញ​ឡុង​) បាន​មោះ​មុត​បង្វែរ​មក​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ ដោយ​ស្មារតី​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ និង​មាន​ចរិត​ឧស្សា​ហ៍ព្យា​យាម​រៀន​សូ​ត្រ​បទ​ពិសោធន៍​ និង​ហ៊ាន​អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ការ​ផលិត​ ទម្រង់​នេះ​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណូល​លំ​នឹង​ ទន្ទឹម​នឹង​នោះ​ ក្លាយ​ជា​កន្លែង​ទស្សនា​ និង​រៀន​សូ​ត្រ​បទ​ពិសោធន៍​របស់​កសិ​ករ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​។

ក្រោយ​ពី​បំ​ពេញ​ការ​ងារ​ផ្នែក​ភ័ស្តុ​ភារ​ក្នុង​កង​កម្លាំង​នគរ​បាល​ខេត្ត​ត្រា​វិញ​ (ចាស់​) ជា​ច្រើន​ឆ្នាំ​ ដល់​ឆ្នាំ​ ២០១៩ លោក​ វ៉​វុាំងឡុក​ សូម​ចូល​និវត្តន៍​មុន​អាយុ​ ដើម្បី​ផ្តុំ​កម្លាំង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។ មុន​ពេល​ចូល​និវត្តន៍​ ចាប់​ពី​ឆ្នាំ​ ២០១៦ គាត់​បាន​វិនិយោគ​ចិញ្ចឹម​ត្រី​ផ្ទក់​នៅ​ឃុំ​ង៉ាយស្វៀង​ ស្រុក​ថ្កូវ​ (ចាស់​)។ ប៉ុន្តែ​ដោយ​សារ​តម្លៃ​មិន​ប្រក្រតី​ ចំ​ណាយ​ខ្ពស់​ និង​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​មិន​ដូច​ការ​រំ​ពឹង​ទុក​ គាត់​ក៏​បង្វែរ​មក​អនុ​វត្ត​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​ ដោយ​សង្ឃឹម​ថា​បង្កើន​ប្រាក់​ចំ​ណូល​ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដោយ​ចីរ​ភាព​។

លោក​ វ៉​វុាំងឡុក​ បូម​ទឹក​ចូល​អាង​ចិញ្ចឹម​អន្ទង់​តាម​ទម្រង់​ចិញ្ចឹម​មិន​ប្រើ​ភក់​ រួម​ចំ​ណែ​ករ​ក្សាប​រិស្ថាន​ទឹក​ស្អាត​ បង្ក​លក្ខ​ណៈដើម្បី​អន្ទង់​ឆាប់​ធំ​។

ក្នុង​ដំ​ណើរ​ស្វែង​យល់​ជាក់​ស្តែង​ ទស្សនា​នូវ​ទម្រង់​ចិញ្ចឹម​អន្ទង់​ជា​ច្រើន​កន្លែង​ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​ ទន្ទឹម​នឹង​នោះ​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​បច្ចេក​ទេស​អា​ស្រ័យ​ផ្នែក​កសិ​កម្ម​ចាត់​តាំង​ឡើង​ លុះ​ដល់​ឆ្នាំ​ ២០២០ លោក​ វ៉​វុាំងឡុក​ សម្រេច​ចិត្ត​វិនិយោគ​ចិញ្ចឹម​អន្ទង់​សាច់​ដោយ​មិន​ប្រើ​ភក់​។ ដំ​បូង​ គាត់​ធ្វើ​អាង​ស៊ី​ម៉ង់ត៍ចិញ្ចឹម​ ៥ អាង​ ហើយ​អាង​នីមួយៗ​មាន​ផ្ទៃ​ក្រ​ឡា​ ៦ ម៉ែ​ត្រកា​រ៉េ​ (បណ្តោ​យ៣ម៉ែ​ត្រ​ ទទឹង​២ម៉ែ​ត្រ​) អាង​នីមួយៗ​ចិញ្ចឹម​ប្រ​មា​ណ​ ៤.០០០ ក្បាល​។ ដោយ​សារ​ទម្រង់​នេះ​មាន​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ល្អ​ប្រសើរ​ គាត់​ក៏​ពង្រីក​ទម្រង់​ និង​រក្សា​ចិញ្ចឹម​អន្ទង់​សាច់​រហូត​ដល់​ ១៥ អាង​។

អាង​ចិញ្ចឹម​អន្ទង់​នីមួយៗ​របស់​លោក​ វ៉​វុាំងឡុក​ មាន​ផ្ទៃ​ដី​ ៦ ម៉ែ​ត្រកា​រ៉េ​ (៣ម៉ែ​ត្រ​ × ២ម៉ែ​ត្រ​) ចិញ្ចឹម​ប្រ​មា​ណ​ ៤.០០០ ក្បាល​ ដោយ​មិន​ប្រើ​ភក់​ ងាយ​ស្រួល​ក្នុង​ការ​ថែ​ទាំ​ និង​គ្រប់​គ្រង​។

លោក​ វ៉​វុាំងឡុក​ ឱ្យ​ដឹង​៖ ការ​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​ ទោះ​បី​ជា​មិន​នឿយ​ហត់​ ប៉ុន្តែ​ទាម​ទារ​អ្នក​ចិញ្ចឹម​ត្រូវ​គោរព​តាម​ខ្សែ​សង្វាក់​បច្ចេក​ទេស​ឱ្យ​បាន​ម៉ឺង​ម៉ាត់​។ រៀង​រាល់​ថ្ងៃ​ត្រូវ​ផ្លាស់​ទឹក​យ៉ាង​តិច​បំ​ផុត​ ៣ ដង​ ដើម្បី​ធា​នា​បរិស្ថាន​ទឹក​ស្អាត​ ទន្ទឹម​នឹង​នោះ​តាម​ដាន​សុខ​ភាព​អន្ទង់​ ឱ្យ​ចំ​ណី​ត្រូវ​តាម​ចំ​ណែក​អា​ហារ​ និង​បង្ការ​ទប់​ស្កាត់​ជំងឺ​។ បើ​ថែ​ទាំ​បាន​ល្អ​ ក្រោយ​ពី​ចិញ្ចឹម​ប្រ​មា​ណ​ ៨ ខែ​ អន្ទង់​មាន​ទម្ងន់​អាច​លក់​បាន​។ បច្ចុប្បន្ន​ ប្រ​ភព​ពូជ​អន្ទង់​បាន​ផ្គត់​ផ្គង់​នៅ​តាម​ភូមិ​ភា​គជា​ច្រើន​ ប៉ុន្តែ​គាត់​អាទិ​ភាព​ជ្រើស​រើស​ពូជ​ពី​ម៉ាំង​ថិត វិញ​ឡុង​។ តាម​បទ​ពិសោធន៍​របស់​គាត់​ កូន​ពូជ​នៅ​តំ​បន់​មា​នល​ក្ខណៈ​ធម្ម​ជាតិ​ប្រ​ហាក់​ប្រហែល​គ្នា​នេះ​ នឹង​មាន​ភាព​ស៊ាំ​ល្អ​ អត្រា​ខូច​ខាត​ទាប​ និង​ឆាប់​ធំ​។ លំ​បាក​ធំ​បំ​ផុត​បច្ចុប្បន្ន​ គឺ​តម្លៃ​អន្ទង់​សាច់​ចុះ​ថោក​ជាង​មុន​ ដូច្នេះ​ប្រាក់​ចំ​ណេញ​មិន​ខ្ពស់​។ ទោះ​បី​ដូច្នោះ​ក្តី​ ច្រក​ចេញ​នៅ​តែ​មាន​ស្ថេរ​ភាព​ ដោយ​សារ​មាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​។ បើ​អន្ទង់​មាន​តម្លៃ​ពី​ ៧០.០០០ ដុង​/គី​ឡូ​ក្រាម​ ក្រោយ​ពី​ទូ​ទាត់​ប្រាក់​ចំ​ណាយ​លើ​កូន​ពូជ​ ចំ​ណី​ និង​វិនិយោគ​ផ្សេង​ៗនោះ​ ប្រ​មូល​ផល​អន្ទង់​មួយ​លើក​ៗចំ​នួន​ ១៥ អាង​ គ្រួ​សា​រលោក​អា​ចរក​បាន​ចំ​ណេញ​ពី​ ១៥០ ដល់​ ២០០ លាន​ដុង​។

មិន​ត្រឹម​តែ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ​ លោក​ វ៉​វុាំងឡុក​ ថែម​ទាំង​ចែក​រំលែក​បទ​ពិសោធន៍ ​ដោយ​អស់​ពី​ចិត្ត​ជា​មួយ​គ្រួ​សារ​កសិ​ករ​ដែល​មាន​តម្រូវ​ការ​បង្វែរ​មក​អនុ​វត្ត​ទម្រង់​នេះ។ មាន​កសិ​ករ​ជា​ច្រើន​ទាំង​ក្នុង​និង​ក្រៅ​ភូមិ​ភាគ​បាន​មក​ទស្សនា​ រៀន​សូ​ត្រ​ពី​របៀប​ធ្វើ​អាង​ ជ្រើស​រើស​ពូជ​ និង​បច្ចេក​ទេស​ថែ​ទាំ​ដើម្បី​អនុ​វត្ត​ជាក់​ស្តែង​។

លោក​ ថា​ច់ឡេ សមា​ជិក​គណៈ​ប្រតិ​បត្តិ​ការ​សមា​គម​កសិ​ករ​ ប្រ​ធាន​ក្រុម​ប្រិត​សំ​ចៃ​និង​បុល​ទុន​នៅ​ភូមិ​ភាគ​ ឱ្យ​ដឹង​៖ លោក​ វ៉​វុាំងឡុក​ គឺ​ជា​សមា​ជិក​សកម្ម​មួយ​រូប​ ហ៊ាន​វិនិយោគ​អភិវឌ្ឍ​ផលិត។ ផ្តើម​ពី​ប្រ​ភព​ទុន​បុល​ដំ​បូង​ ៥០ លាន​ដុង​ ពេល​ទម្រង់​ពង្រីក​ប្រ​សិទ្ធ​ភាព​ គាត់​បុល​បន្ថែម​ ២០០ លាន​ដុង​ទៀត​ ដើម្បី​ពង្រីក​ទម្រង់​ចិញ្ចឹម​អន្ទង់​។ វាយ​តម្លៃ​អំ​ពី​ទម្រង់​នេះ​ លោ​កថា​ច់ឡេ យល់​ថា​ លោក​ វ៉​វុាំងឡុក​ គឺ​ជា​គ្រួ​សារ​មួយ​ឈាន​មុខ​គេ​បាន​នាំ​ទម្រង់​ចិញ្ចឹម​អន្ទង់​ដោយ​មិន​ប្រើ​ភក់​មក​ភូមិ​ភាគ​។ ដោយ​សារ​ហ៊ាន​អនុ​វត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​មាន​ប្រ​សិទ្ធ​ភាព​ និង​អត់​ធ្មត់​អភិវឌ្ឍ​ផលិត​ ទើប​គ្រួ​សា​រលោក​ឡុក​ មាន​ប្រាក់​ចំ​ណូល​មាន​ស្ថេរ​ភាព​ បង្ក​កម្លាំង​ជំ​រុញ​ឱ្យ​សមា​ជិក​ជា​ច្រើន​ហ៊ាន​បង្វែរ​មក​អនុ​វត្ត​ទម្រង់​ផលិត​ បង្កើន​ប្រាក់​ចំ​ណូល​។

ផ្តើម​ពី​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នោះ​ ទើប​ទម្រង់​ចិញ្ចឹម​អន្ទង់​មិន​ប្រើ​ភក់​កំ​ពុង​បើក​ចេញ​ទិស​ដៅ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សម​ស្រប​ដល់​គ្រួ​សារ​កសិ​ករ​ជា​ច្រើន​នៅ​ភូមិ​ភាគ​។ ដោយ​មាន​គុណ​សម្បត្តិ​ប្រើ​ប្រាស់​ផ្ទៃ​ដី​តូច​ ងាយ​គ្រប់​គ្រង​ រយៈ​ពេល​ចិញ្ចឹម​មិន​យូរ​ពេក​ ទម្រង់​រំ​ពឹង​ទុក​នឹង​បន្ត​ពង្រីក​ រួម​ចំ​ណែក​ពិពិធ​កម្ម​ផលិត​កសិ​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​នៅ​ជន​បទ​៕

ទីទុយ​-វិមាន​

ចែករំលែកអត្ថបទ