មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

14/07/2026 - 11:55

ពង្រីក​តួ​នា​ទី​អ្នក​មាន​ប្រិយ​ភាព​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ឃុំ​វិញ​ហាយ​ 

ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​ន៍សេដ្ឋ​កិច្ច​-សង្គម​ ក្រៅ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ និង​រដ្ឋ​ កង​ជួរ​អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ បាន​ពង្រីក​ល្អ​នូវ​តួ​នា​ទី​ស្នូល​ក្នុង​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា​មហា​ជន​។ ជា​មួយ​នឹង​ភាព​ជា​គំ​រូ​និង​ស្មារតី​ទទួល​ខុស​ត្រូវ​ ពួក​គាត់​បាន​ក្លាយ​ជា​ទី​បង្អែក​គួរ​ឱ្យ​ទុក​ចិត្ត​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែក​នាំ​យក​គោល​ការណ៍​របស់​បក្ស​ គោល​ន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​ចូល​ទៅ​ក្នុង​ជីវ​ភាព​។

លោក​ យឿង​សែ​ល អ្នក​មាន​ប្រិយ​ភាព​នៅ​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ។

កើតនៅ​ឆ្នាំ​ ១៩៤៩ នៅ​ភូមិ​ដំ​បូក​ ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ លោក​យឿង​សែ​ល ក្នុង​តួ​នា​ទី​ ជា​អ្នក​មាន​ប្រិយ​ភាព​ លោក​តែង​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​មា​មីង​អនុ​វត្ត​ល្អ​រាល់​គោល​ការណ៍​ គោ​លន​យោ​បាយ​របស់​បក្ស​និង​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​។ លោក​នៅ​ទាំង​គួប​បញ្ចូល​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ទៅ​ក្នុង​ការ​ប្រ​ជុំ​ជីវ​ភាព​សាសនា​ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ប្រ​ជា​ជន​។ ទន្ទឹម​នឹង​នោះ​ លោក​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចលនា​ប្រ​ជា​ជន​នៅ​ភូមិ​ឱ្យ​ចូល​រួម​ការ​ចលនា​កសាង​ជន​បទ​ថ្មី​។ ដើម្បី​ពង្រីក​ផ្លូវ​ គ្រួ​សារ​របស់​លោក​ផ្ទាល់​ក៏​បាន​បរិច្ចាគ​ដី​ដែល​មាន​ទទឹង​១ម៉ែ​ត្រ​ និង​បណ្តោ​យ៥០ម៉ែ​ត្រ​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ជាង​មុន​។ ក្រៅ​ពី​នោះ​ លោក​ក៏​បាន​ចូល​រួម​ចលនា​យុវ​ជន​ដែល​ជា​កូន​ចៅ​ជន​រួម​ជាតិ​នៅ​ភូមិ​ភាគ​ឱ្យ​ទៅ​បំ​ពេញ​កាតព្វ​កិច្ច​យោ​ធា​ផង​ដែរ​។

លោក​ យឿង​សែ​ល មាន​ប្រ​សាសន៍​៖ “នៅ​ពេល​ដែល​រដ្ឋ​ដាក់​ចេញ​នូវ​គោល​ការណ៍​ ឬ​ភូមិ​ភាគ​បំ​ផុស​ចលនា​ ខ្ញុំ​តែង​ស្វែង​យល់​យ៉ាង​លម្អិត​ រួច​ពន្យល់​ណែ​នាំ​ឱ្យ​មា​មីង​យល់​ច្បាស់​ពី​អត្ថ​ន័យ​ ដើម្បី​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​។ ឃើញ​ផ្លូវ​ថ្នល់​មាន​ភាព​ស្អាត​បាត​ និង​ធំ​ទូ​លាយ​ជាង​មុន​ ជីវ​ភាព​កាន់​តែ​បាន​កែ​លម្អ​ ប្រ​ជា​ជន​មាន​ការ​សាមគ្គី​ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ប្រ​កប​របរ​ចិញ្ចឹម​ជីវិត​ ខ្ញុំ​មាន​សេច​ក្តី​រីក​រាយ​ណាស់​ ហើយ​នឹង​បន្ត​រួម​ចំ​ណែក​កម្លាំង​កាយ​ចិត្ត​ដើម្បី​ការ​អភិវឌ្ឍ​របស់​ភូមិ​ស្រុក​”។

ទន្ទឹម​នឹង​តួ​នា​ទី​ជា​អ្នក​មាន​ប្រិយ​ភាព​ លោក​ក៏​ជា​ទី​ប្រឹក្សា​គណៈ​កម្ម​ការ​វត្ត​តា​សេក​។ នៅ​ទី​នេះ​ លោក​តែង​ចលនា​មា​មីង​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ​ប្រ​ព្រឹត្ត​ល្អ​ទាំង​ផ្លូវ​លោក​ ទាំង​ផ្លូវ​ធម៌​ ព្រួត​ដៃ​គ្នា​កសាង​វត្ត​អា​រាម​ពី​មួយ​ថ្ងៃ​កាន់​តែ​មាន​សោ​ភណ​ភាព​។

មិន​ត្រឹម​តែ​ជា​គំ​រូ​ក្នុង​សកម្ម​ភាព​សង្គម​ប៉ុណ្ណោះ​ទេ​ លោក​ថែម​ទាំង​ជា​គំ​រូ​ក្នុង​ការក​សាង​គ្រួ​សារ​ទៀត​ផង​។ គ្រួ​សារ​របស់​លោក​បាន​ទទួល​ស្គាល់​ជា​គ្រួ​សារ​ វប្ប​ធម៌​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ លោក​តែង​តែ​ប្រ​ដៅ​ទូ​ន្មាន​កូន​ចៅ​ឱ្យ​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ងារ​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ ចេះ​ស្រ​ឡាញ់​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​ ង៉ោចូវ​ ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​អ៊ូ​វថ័រ B ឱ្យ​ដឹង​៖ “លោក​យឿង​សែ​ល គឺ​ជា​អ្នក​មាន​ប្រិយ​ភាព​ និង​តែង​ធ្វើ​ជា​គំ​រូ​រាល់​ការ​ចលនា​របស់​ភូមិ​ភាគ​។ រាល់​ពេល​ដែល​ផ្សព្វ​ផ្សាយ​ពី​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​របស់​រដ្ឋ​ ឬ​ការក​សាង​ជន​បទ​ថ្មី​ លោក​តែង​សកម្ម​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​បំ​ផុស​ចលនា​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​យល់​និង​ឯក​ភាព​។ អា​ស្រ័យ​ហេ​តុ​នេះ​ រាល់​ការ​ចលនា​នៅ​ភូមិ​ភាគ​តែង​បាន​ប្រ​ជា​ជន​គាំ​ទ្រ​ និង​ទទួល​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​”។

លោក​ចូវ​វ៉ាំង​ថេន អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ឃុំ​វិញ​ហាយ​ ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង​៖ “អ្នក​មាន​ប្រិយ​ភាព​មាន​តួ​នា​ទី​យ៉ាង​សំ​ខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ នាំ​យក​គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ និង​រដ្ឋ​ប្រ​ជា​ជន​ជ្រាប​។ ដើម្បី​ពង្រីក​ប្រ​សិទ្ធ​ភាព​ ភូមិ​ភាគ​តែង​ធ្វើ​ការ​ជ្រើស​ រើស​អ្នក​មាន​ប្រិយ​ភាព​ពិត​ប្រាកដ​នៅ​ក្នុង​សហ​គម​ន៍ ព្រម​ទាំង​សហ​ការ​ចាត់​តាំង​ហ្វឹក​ហាត់​ ណែ​នាំ​ពី​គោល​ការណ៍​ គោ​លន​យោ​បាយ​ ដើម្បី​ឱ្យ​ពួក​គាត់​អាច​ផ្សព្វ​ផ្សាយ​និង​ចលនា​ប្រ​ជា​ជន​ឱ្យ​អនុ​វត្ត​បាន​ទាន់​ពេល​”៕

                        វឌ្ឍា-ដា​លី​ន

ចែករំលែកអត្ថបទ