13/07/2026 - 22:11

សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ចំ​ណុច​លេខ​ធ្លោ​ក្នុង​ការប​ណ្តុះ​បណ្តា​លវប្ប​ធម៌​ខ្មែរ​និង​បណ្តា​គោ​លន​យោ​បាយ​អនុ​គ្រោះ​ពិ​សេស​ 

មហា​វិទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-វិចិត្រ​សិស្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ (CLASKA) ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ ជា​មហា​វិទ្យា​ល័យ​មា​នល​ក្ខណៈ​ពិ​សេស​ ដែល​បាន​រដ្ឋា​ភិបាល​ប្រ​គល់​ភារ​កិច្ច​បណ្តុះ​បណ្តា​លប្រ​ព័ន្ធ​រៀប​រយ​មុខ​វិជ្ជា​ពិ​សេស​អំ​ពី​ភា​សា​ វប្ប​ធម៌​ខ្មែរ​ គរុកោសល្យ​ភា​សា​ខ្មែរ​និង​មុខ​វិជ្ជា​សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​។ ទន្ទឹម​នឹង​នោះ​ ទី​នេះ​ថែម​ទាំង​អនុ​វត្ត​គោ​លន​យោ​បាយ​អាទិ​ភាព​ជា​ច្រើន​សម្រាប់​និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​ ពេល​ចូល​រៀន​នៅ​សា​លា​នេះ​។ ដើម្បី​ស្វែង​យល់​កាន់​តែ​ច្បាស់​ អ្នក​កាសែត​ ត្រេ​វថាញ​ហ៊ុង ជា​អ្នក​យក​ព័ត៌​មាន​ការិយា​ល័យ​ភា​សា​ជន​ជាតិ​នៃ​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ បាន​ធ្វើ​បទ​សម្ភាស​ជា​មួយ​លោក​ស្រី​ បណ្ឌិត​ ង៉ោសុភា​ នា​យិកាម​ហា​វិទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-វិចិត្រ​សិស្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ចំ​ណុះ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​ អំ​ពី​បញ្ហា​ខាង​លើ​។

នា​យិកាម​ហា​វិទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-វិចិត្រ​សិស្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ
​(សា​កល​ត្រា​វិញ​) ថ្លែង​ការណ៍​ក្នុង​ពិ​ធី​។

អ្នក​យក​ព័ត៌​មាន​៖ ជ្រាប​ប្រ​សាសន៍​លោក​ស្រី​ បណ្ឌិត​ ង៉ោសុភា​ សូម​លោក​ស្រី​ឱ្យ​ដឹង​ បច្ចុប្បន្ន​ តើ​សា​លា​របស់​យើង​កំ​ពុង​បណ្តុះ​បណ្តា​មុខ​វិជ្ជា​អ្វី​ខ្លះ​? រូប​ភាព​ជម្រើស​សិស្ស​យ៉ាង​ណា​ដែរ​?

លោក​ស្រី​ បណ្ឌិត​ ង៉ោសុភា​៖ នៅ​ឆ្នាំ​២០២៦ មហា​វិទ្យា​ល័យ​ភា​សា​-វប្ប​ធម៌​-វិចិត្រ​សិស្បៈខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ (CLASKA) យើង​ខ្ញុំ​ជម្រើស​សិស្ស​កម្រិត​បរិញ្ញាចំ​នួន​០៧មុខ​ជំ​នាញ​ រួម​មាន​៖ ភា​សា​អង់គ្លេស​ ភា​សា​ចិន​ ភា​សា​ខ្មែរ​ វប្ប​ធម៌​វិទ្យា​ សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​ តន្ត្រី​វិទ្យា​ គ្រប់​គ្រង​សេ​វា​កម្ម​ទេស​ចរណ៍​និង​ការ​ធ្វើ​ដំ​ណើរ​(ក្នុង​នោះ​ មុខ​ជំ​នាញ​ភា​សា​ខ្មែរ​និង​មុខ​ជំ​នាញ​ភា​សា​អង់គ្លេស​សម្រេច​តាម​ស្តង់​ដារ​ត្រួត​ពិ​និត្យ​គុណ​ភាព​អន្តរ​ជាតិ​ (AUN – QA) ។ ទន្ទឹម​នឹង​កម្រិត​បរិញ្ញាមុខ​ជំ​នាញ​ចំ​នួន​០៧ដូច​ពោល​ខាង​លើ​ CLASKA បើ​កប​ណ្តុះ​បណ្តា​លថ្នាក់​អនុ​បណ្ឌិត​ចំ​នួន​០៥មុខ​ជំ​នាញ​ រួម​មាន​៖ វប្ប​ធម៌​វិទ្យា​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​អក្សរ​សាស្ត្រ​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​ គ្រប់​គ្រង់​ការ​អប់​រំ​និង​អប់​រំ​វិទ្យា​(ក្នុង​នោះ​មុខ​ជំ​នាញ​វប្ប​ធម៌​វិទ្យា​សម្រេច​តាម​ស្តង់​ដារ​ត្រួត​ពិ​និត្យ​គុណ​ភាព​អន្តរ​ជាតិ​ AUN-QA គ្រប់​គ្រង​ការ​អប់​រំ​សម្រេច​ស្តង់​ដារ​ FIBAA) ថ្នាក់​បណ្ឌិត​ចំ​នួន​០៣មុខ​ជំ​នាញ​ រួម​មាន​៖ វប្ប​ធម៌​វិទ្យា​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​និរុត្តិ​សាស្ត្រ​ ទ្រឹស្តី​និង​វិធី​សាស្ត្រ​បង្រៀន​មុខ​វិជ្ជា​ភា​សា​អង់គ្លេស​។

ចំ​ពោះ​វិធី​សាស្ត្រ​ជម្រើស​សិស្ស​៖ សា​លា​យើង​ខ្ញុំ​អនុ​វត្ត​វិធី​សាស្ត្រ​សំ​ខាន់​ៗចំ​នួន​០៤ រួម​មាន​៖

- វិធី​សាស្ត្រ​ទី​១ លេខ​កូដ​១០០៖ ពិ​និត្យ​ជម្រើស​ផ្អែក​តាម​លទ្ធ​ផល​នៃ​ការ​ប្រឡង​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ថ្នាក់​ជាតិ​។

- វិធី​សាស្ត្រ​ទី​២ លេខ​កូដ​ ២០០៖

+ ពិ​និត្យ​ជម្រើស​ផ្អែក​តាម​លទ្ធ​ផលប​ណ្តា​វិញ្ញាសា​រៀន​នៃ​ថ្នាក់​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​(សិក្ខា​គារិក​)។

+សមា​យោគ​ពិ​និត្យ​ជម្រើស​ ដោយ​ប្រើស​ប្រាស់​ពិន្ទុ​មធ្យម​ភាគ​ រួម​នឹង​លទ្ធ​ផល​នៃ​ការ​សិក្សា​ថ្នាក់​ទី​១០ ទី​១១ ទី​១២។

- វិធី​សាស្ត្រ​ទី​៣ លេខ​កូដ​ ៤១៦៖ ប្រើ​ប្រាស់​លទ្ធ​ផល​នៃ​ការ​ប្រឡង ​V-SAT ដែល​ចាត់​តាំង​ឡើង​ដោយ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ​។

-វិធី​សាស្ត្រ​ទី​៤ លេខ​កូដ​ ៤១៧៖ ប្រើ​ប្រាស់​លទ្ធ​ផល​នៃ​ការ​ប្រឡង ​V-SAT ដែល​ចាត់​តាំង​ឡើង​ដោយ​អង្គ​ភាព​ផ្សេង​ៗ។

អ្នក​យក​ព័ត៌​មាន​៖ សូម​លោក​ស្រី​បណ្ឌិត​ឱ្យ​ដឹង​ ពេល​ចូល​រៀន​នៅ​សា​លា​នេះ​ តើ​និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​នឹង​ទទួល​បាន​គោ​លន​យោ​បាយ​អាទិ​ភាព​យ៉ាង​ដូច​ម្តេច?

លោក​ស្រី​ បណ្ឌិត​ ង៉ោសុភា​៖ អំ​ពី​គោ​លន​យោ​បាយ​អាទិ​ភាព​សម្រាប់​និស្សិត​ នៅ​សា​លា​  CLASKA មាន​គោ​លន​យោ​បាយ​អាទិ​ភាព​ជា​ច្រើន​ឆ្ពោះ​ដល់​អ្នក​សិក្សា​ មាន​ដូច​៖ លើក​លែង​ថ្លៃ​សិក្សា​១០០%សម្រាប់​និស្សិត​សិក្សា​មុខ​ជំ​នាញ​ផ្នែក​សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ខ្មែរ​ ព្រម​ទាំង​បាន​ឧបត្ថម្ភ​ថវិកា​៤៥០.០០០ក្នុង​មួយ​ខែ​ សម្រាប់​មុខ​ជំ​នាញ​នេះ​ កាត់​បន្ថយ​ថ្លៃ​សិក្សា​៣០%សម្រាប់​មុខ​ជំ​នាញ​ ភា​សា​ខ្មែរ​ វប្ប​ធម៌​វិទ្យា​និង​តន្ត្រី​វិទ្យា​។

និស្សិត​ផ្នែក​សម្តែង​ឧប​ករណ៍​ភ្លេង​ប្រ​ពៃ​ណី​ របាយ​ការណ៍​បញ្ចប់​ការ​សិក្សា​។
រូប​ថត​៖ សា​លា​ផ្តល់​

ទន្ទឹម​នឹង​អា​ហា​រូប​ករណ៍​លើក​ទឹក​ចិត្ត​ការ​សិក្សា​ ផ្តល់​ជូន​និស្សិត​មាន​លទ្ធ​ផល​សិក្សា​និង​លត់​ដំ​ល្អ​នៅ​រាល់​ឆមាស​នីមួយៗ​សម្រាប់​និស្សិត​ដែល​មាន​ស្ថាន​ភា​ពលំ​បាក​ និស្សិត​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោ​លន​យោ​បាយ​ និស្សិត​ជា​ជន​ជាតិ​ភាគ​តិច​ក៏​ទទួល​បាន​អា​ហា​រូប​ករណ៍​ពី​អ្នក​ឧបត្ថម្ភ​និង​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក្នុង​និង​ក្រៅ​ប្រ​ទេស​ ពី​បុគ្គល​ អង្គ​ការ​ អា​ជីវ​កម្ម​និង​អា​ណិ​កជន​ជា​ច្រើន​ មាន​ដូច​៖ អា​ហា​រូប​ករណ៍​របស់​ស្ត្រា​ចារ្យ​ង្វៀង​ធៀងថា​ញ់ អា​ហា​រូប​ករណ៍​សមា​គម​ជំ​រុញ​ការ​សិក្សា​ពាណិជ្ជ​ករ​តៃវ៉ា​ន់-វៀត​ណាម​ អា​ហា​រូប​ករណ៍​មូល​និធិ​សប្បុរស​ធម៌​បញ្ញា​ខេត្ត​ត្រា​វិញ​ អា​ហា​រូប​ករណ៍​ង្វៀង​ថាញ​ជី​ម អា​ហា​រូប​ករណ៍​រង្វង់​ដៃ​ថា​យប៊ិញ អា​ហា​រូប​ករណ៍​សម្រាប់​សិស្ស​ និស្សិត​ទៅ​សិក្សា​ក្រៅ​ប្រ​ទេស​ ជម្នះ​លំ​បាក​។ល។ ជួយ​និស្សិត​មាន​កម្លាំង​ចលករ​បន្ថែម​ក្នុង​ការ​សិក្សា​និង​ស្រាវ​ជ្រាវ​។ ក្រៅ​ពី​នោះ​ និស្សិត​នឹង​បាន​ឧបត្ថម្ភ​ថវិកា​ពេល​អនុ​វត្ត​ប្រ​ធាន​បទ​ស្រាវ​ជ្រាវ​វិទ្យា​សាស្ត្រ​ថ្នាក់​សា​លា​និង​ថ្នាក់​ខ្ពស់​ជាង​ ហើយ​ប្រ​ភព​ថវិកា​នេះ​ នឹង​កើន​បន្ថែម​១០%សម្រាប់​និស្សិត​នា​រី​ពេល​ចូល​រួម​ស្រាវ​ជ្រាវ​បណ្តា​ប្រ​ធាន​បទ​វិទ្យា​សាស្ត្រ​ពី​ថ្នាក់​សា​លា​ឡើង​ទៅ​។

អ្នក​យក​ព័ត៌​មាន​៖ សូម​លោក​ស្រី​បណ្ឌិត​ ឱ្យ​ដឹង​បន្ថែម​ រយៈ​ពេល​កន្លង​ តើ​បណ្តា​កម្ម​វិធីប​ណ្តុះ​បណ្តា​លរបស់​សា​លា​សម្រេច​បាន​លទ្ធ​ផល​អ្វី​ខ្លះ​?

លោក​ស្រី​ បណ្ឌិត​ ង៉ោសុភា​៖ ក្រោម​ការ​យក​ចិត្ត​ទុក​ដាក់​ វិនិយោគ​មូល​ដ្ឋាន​សម្ភារៈ​និង​បរិក្ខារ​ពី​ថ្នាក់​ដឹក​នាំ​សា​លា​ ព្រម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​វិធី​សាស្ត្រ​បង្រៀន​ពី​គ្រូ​ឧទ្ទេស​ បច្ចុប្បន្ន​ សា​លា​CLASKAមាន​កម្ម​វិធីប​ណ្តុះ​បណ្តា​លចំ​នួន​៥សម្រេច​តាម​ស្តង់​ដារ​ត្រួត​ពិ​និត្យ​ AUN-QA រួម​មាន​មុខ​ជំ​នាញ​៖ ភា​សា​ខ្មែរ​ ភា​សា​អង់គ្លេស​ អប់​រំ​បឋម​សិក្សា​ អប់​រំ​មត្តេយ្យ​ អនុ​បណ្ឌិត​វប្ប​ធម៌​វិទ្យា​ ពិ​សេស​គឺ​មាន​មុខ​ជំ​នាញ​ចំ​នួន​១សម្រេច​ស្តង់​ដារ​ FIBAA នោះ​គឺ​អនុ​បណ្ឌិត​គ្រប់​គ្រង​ការ​អប់​រំ​។ ថ្មី​នេះ​ៗ នៅ​ឆ្នាំ​២០២៦ CLASKA បន្ត​ការ​ត្រួត​ពិ​និត្យ​កម្ម​វិធី​ចំ​នួន​០១តាម​ស្តង់​ដារ​AUN-QA នោះ​គឺ​មុខ​ជំ​នាញ​គ្រប់​គ្រង​សេ​វា​កម្ម​ទេស​ចរណ៍​និង​ការ​ធ្វើ​ដំ​ណើរ​ ព្រម​ទាំង​ត្រួត​ពិ​និត្យ​ឡើង​វិញ​លើ​មុខ​ជំ​នាញ​ភា​សា​ខ្មែរ​។

ពិ​សេស​ជាង​នេះ​ទៅ​ទៀត​ គឺ​ការ​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ក្នុង​ឆ្នាំ​សិក្សា​២០២៥-២០២៦ ក្រៅ​ពី​ការ​អប​អរ​សា​ទរ​បញ្ញា​វន្ត​ថ្នាក់​បណ្ទិត សា​លា​យើង​ខ្ញុំ​ក៏​បាន​ទទួល​សា​ស្ត្រា​ចារ្យ​រង​ចំ​នួន​២នាក់​បន្ថែម​ គឺ​សា​ស្ត្រា​ចារ្យ​រង​ម្នាក់​ផ្នែក​មុខ​ជំ​នាញ​ភា​សា​វិទ្យា​ ម្នាក់​ទៀត​គឺ​សា​ស្ត្រា​ចារ្យ​រង​មុខ​ជំ​នាញ​ផ្នែក​វិទ្យា​សាស្ត្រ​អប់​រំ​ចូល​រួម​បង្ហាត់​បង្រៀន​ផ្ទាល់​នៅ​សា​លា។

សូម​ថ្លែង​អំ​ណរ​គុណ​លោក​ស្រី​បណ្ឌិត​ ង៉ោសុភា​ ដែល​បាន​ឆ្លៀត​ពេល​ផ្តល់​បទស​ម្ភា​ទដល់​យើង​ខ្ញុំ​!

ថាញ​ហ៊ុង-មុនី​

ចែករំលែកអត្ថបទ