រយៈពេលកន្លង សាកលវិទ្យាល័យឯកជននានានៅក្រុងកឹងធើ មិនបង្អង់ក្នុងការវិនិយោគប្រភពធនធានកងជួរ មូលដ្ឋានសម្ភារៈ និងគ្រប់គ្រងទំនើប។ ឆ្លងតាមរយៈនោះ បានរួមចំណែកបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់ដល់ទីក្រុង និងតំបន់វាលរាបទន្លេគឺវឡុង។

លោក ង្វៀងវុាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ប្រតិបត្តិតាមការប្រគល់សិទ្ធ ជូនគ្រឿងឥស្សរិយយសពលកម្មចំណាត់ថ្នាក់លេខ ២ ដល់សាកលវិទ្យាល័យតីដូ។
សមិទ្ធផលវិនិយោគ
នៅដើមខែកក្កដា ឆ្នាំ ២០២៦ សាកលវិទ្យាល័យតីដូ (សាកលវិទ្យាល័យឯកជនដំបូងបង្អស់នៅតំបន់វាលទន្លេគឺវឡុង) មានកិត្តិយសបានទទួលគ្រឿងឥស្សរិយយសចំណាត់ថ្នាក់លេខ ២។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាស្នាកស្នាមនៃជំហានអភិវឌ្ឍថ្មីប៉ុណ្ណោះទេ ថែមទាំងអំណះអំណាងពីប្រសិទ្ធភាពគោលការណ៍សង្គមូបនីយកម្មអប់រំរបស់បក្ស និងរដ្ឋទៀតផង។
ក្រោយពី ២០ ឆ្នាំកសាងនិងអភិវឌ្ឍ សាកលវិទ្យាល័យតីដូ បណ្តុះបណ្តាលបរិញ្ញាបត្រ វិស្វករ ឱសថការីជាង ៣២.៤០០ នាក់ និងសិក្ខាកាមក្រោយបរិញ្ញាបត្រជាង ១.៣០០ នាក់; អត្រានិស្សិតមានការងារធ្វើក្រោយពីបញ្ចប់ការសិក្សាគឺជាង ៨៥%។ សាកលវិទ្យាល័យមានកម្មាភិបាល គ្រូឧទ្ទេស បុគ្គលិកចំនួន ៣៣៨ នាក់ ក្នុងនោះ គ្រូឧទ្ធេសមានកម្រិតវិជ្ជាក្រោយបរិញ្ញាប័ត្រជាង៨០%; ដោយមានកម្មវិធីបណ្តុះបណ្តាលចំនួន ១៦ បានពិនិត្យទទួលស្គាល់សម្រេចគុណភាពតាមស្តង់ដាក្នុងប្រទេស និងកម្មវិធីចំនួន ៤ បានពិនិត្យទទួលស្គាល់សម្រេចគុណភាពតាមស្តង់ដា AUN-QA; បានរៀបចំណាត់ថ្នាក់ UPM ផ្កាយ ៤។ សាលាបានអនុវត្តប្រធានបទស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ២៤៨ និងមានអត្ថបទកាសែតបានចុះផ្សាយនៅកាសែតទាំងក្នុង និងក្រៅប្រទេសជាង ១.៦០០ អត្ថបទ។
តាមប្រសាសន៍គ្រូពេទ្យឆ្នើម លោកសាស្ត្រាចារ្យ បណ្ឌិត ត្រឹងកុងល្វឹង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យតីដូ គ្រឿងឥស្សរិយយសនេះគឺជាកម្លាំងចលករ និងការទទួលខុសត្រូវ ដើម្បីសាកលវិទ្យាល័យបន្តលើកកម្ពស់គុណភាពបណ្តុះបណ្តាល; ជំរុញស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល; អនុវត្តពិនិត្យវាយតម្លៃគុណភាពតាមស្តង់ដាក្នុងប្រទេស និងអន្តរជាតិ; ពង្រីកកិច្ចសហប្រតិបត្តិការជាមួយអាជីវកម្ម និងមូលដ្ឋានអប់រំនានា ឆ្លងតាមរយៈនោះ លើកកម្ពស់កិត្យានុភាពរបស់សាកលវិទ្យាល័យ។
ជាង ១៣ ឆ្នាំសកម្មភាព សាកលវិទ្យាល័យណាមកឹងធើ (DNC) បានអំណះអំណាងអំពីកិត្យានុភាពបន្តិចម្តងៗ ដោយបណ្តុះបណ្តាលកម្រិតបរិញ្ញាបត្រចំនួន ៤៦ ផ្នែក កម្រិតក្រោយបរិញ្ញាបត្រចំនួន ១៤ ផ្នែក ដោយមានសិក្ខាកាម និស្សិតជាង ២៣.០០០ នាក់ និងនិស្សិតអន្តរជាតិជាង ១៥០ នាក់។ ឆ្នាំ ២០២៦ សាលាបានរៀបចំណាត់ថ្នាក់ក្នុងក្រុមពី ៨០១ ទៅ ១.០០០ ក្រុមនៅលើពិភពលោកនៃតារាងរៀបចំណាត់ថ្នាក់ THE Impact Rankings បន្ទាប់ពីសម្រេចស្តង់ដា QS Stars ផ្កាយ ៤ និង UPM ផ្កាយ៥។ លទ្ធផលនេះ ឆ្លុះបញ្ចាំងពីដំណើរការវិនិយោគរយៈពេលវែងលើប្រភពធនធាន ហេដ្ឋារចនាសម្ព័ន្ធ កងជួរកម្មាភិបាល និងលើកកម្ពស់គុណភាពបណ្តុះបណ្តាល។ បច្ចុប្បន្ន សាកលវិទ្យាល័យមានកម្មាភិបាល គ្រូឧទ្ទេស បុគ្គលិកចំនួន ១.០៨៥ នាក់ ក្នុងនោះ មានសាស្ត្រាចារ្យ ៥ នាក់ សាស្ត្រាចារ្យរង ២៤ នាក់ បណ្ឌិត ២៩១ នាក់ និងអនុបណ្ឌិត ៥០២ នាក់។
ឆ្ពោះទៅកាន់ប្រព័ន្ធជីវស្ថានអប់រំ - ផ្លាស់ថ្មីច្នៃប្រតិដ្ឋ
ដំណាក់កាល ២០២៦-២០៣០ សាកលវិទ្យាល័យតីដូ តម្រង់ទិសអភិវឌ្ឍដោយផ្អែកលើស្មារតី "សាមគ្គី - សហប្រតិបត្តិការ - បញ្ញា - ផ្លាស់ថ្មីច្នៃប្រតិដ្ឋ" ផ្តុំកម្លាំងកសាងទម្រង់គ្រប់គ្រងសាកលវិទ្យាល័យទំនើប ជំរុញផ្លាស់ប្តូរឌីជីថល វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល លើកកម្ពស់គុណភាពកងជួរ និងបណ្តុះបណ្តាលតាមស្តង់ដាអន្តរជាតិ។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យតីដូ កំណត់ការស្រាវជ្រាវវិទ្យាសាស្ត្រ ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្ទេរជូនបច្ចេកវិទ្យាគឺជាកម្លាំងចលករអភិវឌ្ឍ; កសាងក្រុមស្រាវជ្រាវខ្លាំងពូកែផ្សារភ្ជាប់នឹងតម្រូវការរបស់ទីក្រុង និងតំបន់វាលរាបទន្លេគឺវឡុង ដោយសម្រេចយ៉ាងហោចណាស់មានអត្ថបទចុះផ្សាយលើទំព័រកាសែតអន្តរជាតិ ISI/Scopus ចំនួន ២០០ អត្ថបទក្នុងមួយឆ្នាំ។ សាកលវិទ្យាល័យពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ចងសម្ព័ន្ធជាមួយអាជីវកម្ម អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលដោយភាសាអង់គ្លេស និងពង្រឹងដោះដូរនិស្សិតអន្តរជាតិ ឆ្ពោះដល់ចូលរួមក្នុងតារាងរៀបចំណាត់ថ្នាក់សាកលវិទ្យាល័យមានកិត្យានុភាពនៅលើពិភពលោក។
ក្នុងពេលនោះ សាកលវិទ្យាល័យណាមកឹងធើ កំពុងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍប្រព័ន្ធជីវស្ថានអប់រំ - សុខាភិបាល - អាជីវកម្ម ផ្សារភ្ជាប់នឹងផ្លាស់ថ្មីច្នៃប្រតិដ្ឋ។ សាកលវិទ្យាល័យគ្រោងទុកនឹងបង្កើតអាជីវកម្មទាក់ទងនឹងបច្ចេកវិទ្យាឌីជីថល និងផ្លាស់ថ្មីច្នៃប្រតិដ្ឋនៅសាកលវិទ្យាល័យណាមកឹងធើ ឆ្ពោះទៅជំរុញផ្លាស់ប្តូរឌីជីថល ស្រាវជ្រាវវិទ្យាសាស្ត្រ អនុវត្តបច្ចេកវិទ្យា និងផ្លាស់ថ្មីច្នៃប្រតិដ្ឋក្នុងទូទាំងប្រព័ន្ធជីវស្ថាននៃសាកលវិទ្យាល័យណាមកឹងធើ។
សាកលវិទ្យាល័យណាមកឹងធើ ស្នើគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ បង្កលក្ខណៈដើម្បីសាលាអភិវឌ្ឍតាមទិសដៅពហុជំនាញ ទំនើប និងសមាហរណកម្មអន្តរជាតិ; សំណើទីក្រុងរៀបចំគម្រោងដីប្រមាណ ១០៨ ហិកតានៅជាប់នឹងបរិវេណសាលាដែលមានស្រាប់ ដើម្បីអនុវត្តគម្រោងតំបន់ទីក្រុងសាកលវិទ្យាល័យអន្តរជាតិនៃសាកលវិទ្យាល័យណាមកឹងធើ។ គម្រោងនេះឆ្ពោះរកការកសាងប្រព័ន្ធជីវស្ថានអប់រំ ស្រាវជ្រាវ សុខាភិបាល ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងទីក្រុងទំនើប បម្រើទីក្រុងកឹងធើ និងតំបន់វាលរាបទន្លេគឺវឡុង។
តាមប្រសាសន៍លោក ត្រឿងកាញ់ត្វៀង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទីក្រុងកំពុងផ្តុំកម្លាំងកសាងយុទ្ធសាស្ត្រអភិវឌ្ឍដោយផ្អែកលើវិស័យនានាដែលមានឧត្តមភាពប្រជែង ក្នុងនោះវិស័យអប់រំ - បណ្តុះបណ្តាលគឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភដ៏សំខាន់ ដើម្បីអំណះអំណាងពីតួនាទីជាមជ្ឈមណ្ឌលនៃតំបន់វាលរាបទន្លេគឺវឡុង។ ទន្ទឹមនឹងប្រព័ន្ធសាកលវិទ្យាល័យរដ្ឋ សាកលវិទ្យាល័យឯកជននានាក៏មានតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សគុណភាពខ្ពស់ផងដែរ។ ទីក្រុងកឹងធើ កំពុងផ្តុំកម្លាំងកសាងយន្តការ គោលនយោបាយអភិវឌ្ឍលើវិស័យនានា ដូចជា៖ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីចៃ្នប្រតិដ្ឋ វប្បធម៌ កីឡា និងទេសចរណ៍។ ទាំងនេះគឺជាវិស័យសំខាន់ៗ នឹងបានបញ្ចូលទៅក្នុងផែនការ គម្រោង និងយន្តការអភិវឌ្ឍពិសេសដោយឡែក ដើម្បីកៀរគរធនធានវិនិយោគមានប្រសិទ្ធភាព។ ផ្តើមពីនោះ ទីក្រុងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងអាជីវកម្មនានាម្ចាស់ការចូលរួមប្រព័ន្ធជីវស្ថានផ្លាស់ថ្មីច្នៃប្រតិដ្ឋរបស់ភូមិភាគ។
ថ្នាក់ដឹកនាំទីក្រុងអំណះអំណាង តែងយកចិត្តទុកដាក់ និងបង្កលក្ខណៈដើម្បីមូលដ្ឋានអប់រំអភិវឌ្ឍ សម្រាប់ផ្គត់ផ្គង់ប្រភពធនធានមនុស្សមានគុណភាពខ្ពស់បម្រើអភិវឌ្ឍទីក្រុង និងទូទាំងតំបន់៕
B. KIEN - វិមាន