08/01/2026 - 05:10

ទី​ក្រុង​កឹង​ធើ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​អន្តេ​វាសិក​ 

ជា​មួយ​នឹង​តួ​នា​ទី​អភិវឌ្ឍ​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ ទី​ក្រុង​កឹង​ធើតែង​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ លើក​កម្ពស់​គុណ​ភាព​វិស័យ​អប់​រំ​នៅ​តាម​សា​លា​ជន​ជាតិ​អន្តេ​វាសិក​ ដើម្បី​បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​សិស្ស​បាន​សិក្សា​ លត់​ដំ​ក្នុង​បរិស្ថាន​មាន​សម្ភារៈ​សព្វ​គ្រប់​និង​សម​ស្រប​។

គ្រូ​និង​សិស្ស​អនុ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ចូវថា​ញ់ បាន​បង្រៀន​និង​រៀន​ក្នុង​បរិស្ថាន​មាន​សម្ភារៈ​សព្វ​គ្រប់​។

ឆ្នាំ​សិក្សា​ ២០២៥-២០២៦ អនុ​វិទ្យា​ល័យ​ ជន​ជាតិ​អន្តេ​វាសិក​ចូវថា​ញ់ មាន​សិស្ស​ ២៦៥ នាក់​ ក្នុង​នោះ​ភាគ​ច្រើន​គឺ​កូន​ចៅ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ​។ ជា​មួយ​មូល​ដ្ឋាន​សម្ភារៈ​បាន​កសាង​រឹង​មាំ​ សម​រម្យ​ បរិវេណ​សា​លា​ធំ​ទូ​លាយ​ ស្អាត​បាត​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​សិក្សា​ ប្រ​ជុំ​ជីវ​ភាព​ លេង​កម្សាន្ត​សម្រាប់​សិស្ស​។ ទោះ​បី​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​ ប៉ុន្តែ​ដោយ​ទទួល​បាន​ការយក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ពី​គ្រូ​បង្រៀន​ ប្អូន​ៗតែង​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​សិក្សា​និង​លត់​ដំ​។

តាម​ប្រ​សាសន៍​លោក​គ្រូ​ ឌោវុាំងណូល ចាង​ហ្វាង​សា​លា​ ក្រៅ​ពី​គិត​គូរ​ដល់​ការ​សិក្សា​និង​ប្រ​ជុំ​ជីវ​ភាព​បាន​ល្អ​ ប្អូន​ៗនៅ​ទាំង​បាន​ចូល​រួម​សកម្ម​ភាព​សិល្បៈ​ វប្ប​ធម៌​និង​កី​ឡា​។ មាន​ដូច​ការ​ចូល​រួម​ប្រ​គំ​ភ្លេង​ពិណ​ពាទ្យ​ សកម្ម​ភាព​ទាំង​នេះ​ មិន​ត្រឹម​តែ​ជួយ​ប្អូន​ៗបាន​យល់​ដឹង​បន្ថែម​អំ​ពី​វប្ប​ធម៌​ប្រពៃណី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំណែក​ក្នុង​ការ​អភិ​រក្ស​និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រពៃណី​របស់​ជន​ជាតិ​។ ទន្ទឹម​នឹង​នោះ​ បង្ក​រស្មារតី​សប្បាយ​រីក​រាយ​ដល់​ប្អូន​ៗលើក​កម្ពស់​គុណ​ភាព​សិក្សា​។

កន្លង​រយៈ​កាល​ជាង​ ៣០ ឆ្នាំ​បង្កើត​និង​អភិ​វឌ្ឍសា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​ ជា​សា​លា​រៀន​មួយ​ក្នុង​ចំណោម​សា​លា​រៀន​គំ​រូ​របស់​ទី​ក្រុង​។ ឆ្នាំ​ ២០១៤ សា​លា​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ និង​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជាតិ​ឡើង​វិញ​នៅ​ឆ្នាំ​ ២០១៩។ ជា​រៀង​រាល់​ឆ្នាំ​ សា​លា​តែង​វិនិយោគ​បំពាក់​ឧប​ករណ៍​បង្រៀន​និង​រៀន​ ដោយ​ឡែក​ឆ្នាំ​សិក្សា​កន្លង​ហើយ​ សា​លា​បាន​វិនិយោគ​កសាង​ថ្មី​មណ្ឌល​ការិយា​ល័យ​អន្តេ​វាសិក​ដ្ឋាន​ អា​ហារ​ដ្ឋាន​និង​រោង​បាយ​។ល។ គិត​ជា​ទឹក​ប្រាក់​ជាង​ ៣៩ ពាន់​លាន​ដុង​។ ផ្តើ​មពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ភូមិ​ភាគ​ និង​កា​រខិត​ខំ​ប្រឹង​ប្រែង​របស់​គ្រូ​បង្រៀន​ ដូច្នេះ​ គុណ​ភាព​សិក្សា​របស់​ប្អូន​ៗបាន​កើន​ឡើង​យ៉ាង​ច្បាស់​។

លោក​គ្រូ​ផុង​ភឿកធៀង ចាង​ហ្វាង​សា​លា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​ហ្វិញ​កឿង​ ផ្តល់​ព័ត៌មាន​៖  “ឆ្នាំ​សិក្សា​ ២០២៤-២០២៥ ទ្រង់​ទ្រាយ​បណ្តុះ​បណ្តា​លរបស់​សា​លា​បន្ត​បាន​រក្សា​លំ​នឹង​។ ចំណុច​លេច​ធ្លោ​បំផុត​ គឺ​អត្រា​សិស្ស​សម្រេច​និទ្ទេស​គ្រាន់​បើ​និង​ពូ​កែ​មាន​ចំ​នួន​ច្រើន​; ជា​ពិសេស​ សា​លា​រៀន​បាន​រក្សា​ខ្ជាប់​ស្នា​ដៃ​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយា​ភូមិ​ ១០០% និង​មាន​សិស្ស​ ៩០% ប្រឡង​ជាប់​មហា​វិទ្យា​ល័យ​និង​អនុ​មហា​វិទ្យា​ល័យ​...”។

ទូ​ទាំង​ទី​ក្រុង​កឹង​ធើ បច្ចុប្បន្ន​ មាន​សា​លា​ជន​ជាតិ​អន្តេ​វាសិក​ចំ​នួន​ ១៣ សា​លា​ ដោយ​មាន​សិស្ស​ជន​ជាតិ​ចូល​រៀន​ជាង​ ៦.៤៨០ ប្អូន​។ សា​លា​ទាំង​នេះ​ សុទ្ធ​តែ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​វិនិយោគ​ បង្កើន​កម្រិត​ជួសជុល​ កសាង​ រួម​ជា​មួយ​គោ​លន​យោ​បាយ​អាទិ​ភាព​ពិសេស​ដោយ​ឡែក​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​ ជួយ​ឱ្យ​កូន​ចៅ​ជន​រួម​ជាតិ​បាន​សិក្សា​នៅ​ថ្នាក់​ជា​បន្ត​ទៀត​។ មាន​ប្អូន​ៗជា​ច្រើន​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សា​លា​ បាន​បន្ត​សិក្សា​មហា​វិទ្យា​ ល័យ​ អនុ​មហា​វិទ្យា​ល័យ​នៅ​ក្នុង​និង​ក្រៅ​ទី​ក្រុង​ រួម​ចំ​ណែ​កប​ង្ករ​ប្រ​ភព​ធន​ធាន​មនុស្ស​បម្រើ​ការ​ងារ​នៅ​ភូមិ​ភាគ​៕   

                     ថា​ញវ៉ាង​-មុនី​

ចែករំលែកអត្ថបទ