ប័ណ្ណធានារ៉ាប់រងសុខាភិបាលក្រដាសនឹងផុតកំណត់នៅថ្ងៃទី ៣១ ខែឧសភា ប្រជាពលរដ្ឋ នឹងបានជំនួសដោយប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅលើកម្មវិធី VssID និង VNeID នៅពេលពិនិត្យនិងព្យាបាលជំងឺ។

ប័ណ្ណធានារ៉ាប់រងសុខាភិបាលក្រដាស ត្រូវបានប្រើប្រាស់រហូតដល់ផុតថ្ងៃទី៣១ ខែឧសភា បន្ទាប់មកផ្ដល់ប័ណ្ណថ្មីសម្រាប់តែអ្នកដែលមិនអាចដំឡើងកម្មវិធី VssID, VNeID និងគ្មានអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។ រូបថត៖ ង្វៀងដុង
ភ្នាក់ងារធានារ៉ាប់រងសង្គមវៀតណាម ទើបតែផ្ញើឯកសារណែនាំចាប់ពីថ្ងៃទី១ ខែមិថុនា ក្នុងករណីមានការស្នើសុំផ្ដល់ជាថ្មី ឬប្តូរប័ណ្ណធានារ៉ាប់រងសុខាភិបាល គឺបុគ្គលិកភ្នាក់ងារធានារ៉ាប់រងសង្គម នឹងណែនាំប្រជាពលរដ្ឋដំឡើង VssID, VNeID ប្រើរូបថតប័ណ្ណធានារ៉ាប់រងសុខាភិបាលលើកម្មវិធី app នៅលើអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប ដើម្បីទៅពិនិត្យនិងព្យាបាលជំងឺជំនួសឱ្យកាតក្រដាស។ ប័ណ្ណក្រដាសថ្មី ផ្តល់សម្រាប់តែអ្នកដែលមិនអាចដំឡើងកម្មវិធី និងមិនមានអត្តសញ្ញាណប័ណ្ណពលរដ្ឋភ្ជាប់បន្ទះឈីប។
VssID គឺជាកម្មវិធីដែលភ្ជាប់គណនីទំនាក់ទំនងអេឡិចត្រូនិករបស់អ្នកប្រើប្រាស់ជាមួយភ្នាក់ងារធានារ៉ាប់រងសង្គម។ ក្រៅពីការប្រើប្រាស់រូបថតប័ណ្ណធានារ៉ាប់រងសុខាភិបាលនៅលើកម្មវិធីនេះ នៅពេលពិនិត្យនិងព្យាបាលជំងឺ ប្រជាពលរដ្ឋអាចរកមើលព័ត៌មានអំពីដំណាក់កាលចូលរួម និងការទទួលផលពីគោលនយោបាយពាក់ព័ន្ធ។ VssID ត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលទិន្នន័យជាតិអំពីប្រជាពលរដ្ឋ ក្រសួងនគរបាល នៅលើមូលដ្ឋានទិន្នន័យអំពីការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ ក៏ដូចជាការផ្ទៀងផ្ទាត់អេឡិចត្រូនិក។
មាន ៣៥០ អង្គភាពធានារ៉ាប់រងសង្គមថ្នាក់ស្រុក; ស្ថាប័នធានារ៉ាប់រងសង្គមថ្នាក់តំបន់ចំនួន ៣៥ នឹងដំណើរការជំនួសថ្នាក់ខេត្តចាប់ពីថ្ងៃទី១ ខែមេសា។ ដោយឡែកធានារ៉ាប់រងសង្គមនៅតំបន់ទីក្រុងហាណូយ ថាញហ្វា ង៉ែអាង ទីក្រុងហូជីមិញ ប៊ិញយឿង ដុងណាយ និងកឹងធើ នឹងដំណើរការចាប់ពីថ្ងៃទី ៦ ខែមីនា។ ថ្នាក់ដឹកនាំភ្នាក់ងារធានារ៉ាប់រងសង្គមវៀតណាម បានឱ្យដឹងថា ការផ្លាស់ប្តូរនេះមិនប៉ះពាល់ដល់ការបម្រើប្រជាពលរដ្ឋទេ។ ដើម្បីដោះស្រាយផលប្រយោជន៍ប្រជាពលរដ្ឋ អាចដាក់ពាក្យដល់ភ្នាក់ងារធានារ៉ាប់រងសង្គមណាមួយនៅទូទាំងប្រទេស។
ដំណាច់ឆ្នាំ ២០២៤ ទូទាំងប្រទេសមានអ្នកចូលរួមធានារ៉ាប់រងសុខាភិបាលជាង ៩៥,៥ លាននាក់ សម្រេចកម្រិតគ្របដណ្តប់ជាង ៩៤% នៃចំនួនប្រជាជន៕
តាមៈ Vnexpress.net - មេងលី