មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

24/03/2025 - 10:54

ទីវ​កឹង ផ្តុំ​កម្លាំង​អនុវត្ត​កម្ម​វិធី​ឃុំ​មួយ​ផលិត​ផល​មួយ 

អនុវត្ត​សេចក្តី​សម្រេច​លេខ ១៩៩១​/QĐ-UBND ចុះ​ថ្ងៃ​ទី ១៥/​៧/​២០១៩ របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ទីវ​កឹង ស្តី​ពី​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍ​ឃុំ ទី​ប្រ​ជុំ​ជន​មួយ​មាន​ផលិត​ផល​ពិ​សេស​មួយ និង​ផលិត OCOP ដំ​ណាក់​កាល ២០១៨​-២០២០ និង​កំ​ណត់​ទិស​ដៅ​ដល់​ឆ្នាំ ២០៣០ នៅ​ចុង​ឆ្នាំ ២០២៤ ទូ​ទាំង​ស្រុក​មាន​ផលិត​ផល​ចំ​នួន ២៩ របស់​ម្ចាស់​អា​ជីវ​កម្ម ១៩ នាក់ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផលិត​ផល OCOP។

ផលិត​ផល​សំ​ខាន់ៗ​របស់​ស្រុក​ទីវ​កឹង ដាក់​តាំង​បង្ហាញ​ក្នុង​សន្និ​សីទ​បូក​សរុប​
កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​ខេត្ត។

គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក បាន​ផ្សព្វ​ផ្សាយ​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ព្រមៗ​គ្នា​ជា​ច្រើន រួម​ជា​មួយ​គោល​នយោ​បាយ​ឧបត្ថម្ភ​បង្កើត​ឡើង​វិញ​រចនា​សម្ព័ន្ធ​ផ្នែក​កសិ​កម្ម។ ជាក់​ស្តែង ជា​មួយ​នឹង​ថវិ​កា​ជាង ២,៥ ពាន់​លាន​ដុង ជំ​នួយ​ដល់​គ្រួ​សារ​ផលិត​កម្ម ធ្វើ​អា​ជីវ​កម្ម​ផលិត​ផល OCOP ដើម្បី​កសាង​ផលិត​ផល រចនា​កញ្ចប់​យី​ហោ ទិញ​ម៉ា​ស៊ីន​និង​ឧបករណ៍; សង់​ហាង​អា​ជីវ​កម្ម​ដាក់​តាំង​ផលិត​ផល។ល។ គួរ​ឱ្យ​ចាប់​អា​រម្មណ៍​បំ​ផុត នោះ​គឺ​ផលិត​ផល​ទឹក​ដូង​របស់​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ត្រា​វិញ Farm ត្រូវ​បាន​ក្រ​សួង​កសិ​កម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ជ្រើស ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​កសាង​សង្វាក់​តម្លៃ​ផលិត​ផល OCOP ផ្តើម​ពី​ប្រ​ភព​ទុន​របស់​រដ្ឋ ក្នុង​នោះ អា​ជីវ​កម្ម​មាន​ទុន​បដិ​ភាគ​សរុប ៤,៨ ពាន់​លាន​ដុង។ នេះ​ក៏​ជា​ទម្រង់​មួយ​ក្នុង​ចំ​ណោម​ទម្រង់​អភិវឌ្ឍ​សង្វាក់​ផលិត​ផល OCOP បៃ​តង​ភ្ជាប់​នឹង​ទិស​ដៅ​អភិវឌ្ឍ​សហ​គមន៍​ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​និង​ការ​អភិ​រក្ស​ជីវ​ចម្រុះ ជួយ​លើក​កម្ពស់​តម្លៃ​ផលិត​ផល OCOP បង្កើត​ការ​ងារ ព្រម​ទាំង​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ពល​ករ​នៅ​ភូមិ​ភាគ​ប្រ​មាណ ២០០ នាក់។

ទន្ទឹម​នឹង​នោះ ស្រុក​ទីវ​កឹង​នៅ​ទាំង​ចង្អុល​ការ​ជំ​រុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា ឧបត្ថម្ភ​ម្ចាស់​អា​ជីវ​កម្ម អភិ​វឌ្ឍ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក និង​ជំ​រុញ​ដំ​ណើរ​ការ​ពា​ណិជ្ជ​កម្ម ចុះ​ឈ្មោះ​លើ​វែប​សៃថ៍ និង​ភ្ជាប់​ទី​ផ្សារ​ពា​ណិជ្ជ​កម្ម​អេ​ឡិច​ត្រូ​និក​ចំ​ពោះ​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ត្រា​វិញ Farm តាម​អា​សយ​ដ្ឋាន៖ www.sok​farm; សហ​ករណ៍​កសិ​កម្ម រាច់​លប​តាម​អា​សយ​ដ្ឋាន៖ htxnn​rachlop.com និង​ទី​ផ្សារ​អេ​ឡិច​ត្រូ​និក៖ Shoppe, Tiki, Ocop 247, ladaza, Psot Mart, zalo, Facebook....។ ពុំ​នោះ​សោត ស្រុក​ក៏​ធ្វើ​ជា​ស្ពាន​តភ្ជាប់​សម្រាប់​ម្ចាស់​អា​ជីវ​កម្ម​នាំ​យក​ផលិត​ចូល​រួម​សន្និ​សីទ ផ្សារ​ណាត់​ក្នុង​និង​ក្រៅ​ខេត្ត មាន​ដូច៖ ហា​ណូយ ក្វាង​និញ ណាម​ឌិញ ដាក់​ឡាក់ បាក​លីវ យ៉ា​ឡាយ គៀង​យ៉ាង និង​ដុង​ថាប...។

ដើម្បី​ពង្រីក​លទ្ធ​ផល​ដែល​សម្រេច​បាន​នា​ពេល​កន្លង និង​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់ នា​ពេល​ខាង​មុខ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ទីវ​កឹង នឹង​ចង្អុល​ការ​ដល់​គ្រប់​អង្គ​ភាព គប្បី​បន្ត​ការ​សហ​ការ រៀប​ចំ​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស ហ្វឹក​ហ្វឺន លើក​កម្ពស់​សមត្ថ​ភាព​ដល់​កង​ជួរ​កម្មា​ភិបាល​ដែល​គ្រប់​គ្រង ត្រួត​ពិនិត្យ​និង​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ចាប់​ពី​ស្រុក​ដល់​ឃុំ ព្រម​ទាំង​ណែ​នាំ​ដល់​ម្ចាស់​អា​ជីវ​កម្ម​បាន​យល់​ច្បាស់​ពី​ក្រម​បទ​ដ្ឋាន វាយ​តម្លៃ​និង​ចំ​ណាត់​ថ្នាក់​ផលិត​ផល កសាង​សំ​ណុំ​បែប​បទ​ចូល​រួម; របៀប​បង្កើត​គម្រោង​និង​ផ្សព្វ​ផ្សាយ​ផែន​ការ; ពង្រឹង​អភិវឌ្ឍ​និង​រៀប​ចំ​ការ​ផលិត​សម្រាប់​អង្គ​ប្រ​ធាន​ដែល​ចូល​រួម​កម្ម​វិធី...៕

 អត្ថ​បទ​និង​រូប៖ ក្វាង​កឿង-មុនី

ចែករំលែកអត្ថបទ