មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

17/03/2025 - 15:06

រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ ដើម្បី​"កសាង​ជន​បទ​ថ្មី​ឆ្លាត​វៃ" 

អនុវត្ត​ប្រ​ធាន​បទ​ជំ​នាញ ឆ្នាំ​២០២៤ របស់​ខេត្ត​ត្រា​វិញ អំ​ពី “រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ សីល​ធម៌ និង​ឥរិ​យា​បថ​ហូ​ជី​មិញ អំ​ពី​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច កសាង​ជន​បទ​ថ្មី; អនុវត្ត​ជឿន​លឿន សម​ធម៌​សង្គម; គិត​គូរ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ” គណៈ​ប្រតិ​បត្តិ​ការ បក្ខ​ភាគ​ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង បាន​ជ្រើស​ទម្រង់ “កសាង​ជន​បទ​ថ្មី​ឆ្លាត​វៃ”។

ផ្លូវ​ជន​បទ​ថ្មី​នៅ​ឃុំ​ភូ​កឹង កាន់​តែ​ធំ​ទូ​លាយ​និង​ល្អ​ស្អាត ប្រ​ជា​ជន​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល។

លោក​ង្វៀង​ឡេ​ហុង​ផុង លេ​ខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​ភូ​កឹង ឱ្យ​ដឹង៖ “ភូ​កឹង​ជា​ឃុំ​ជន​បទ​ថ្មី​គំរូ ដើម្បី​រួម​ចំ​ណែក​កសាង​ឃុំ​និង​ស្រុក​កាន់​តែ​សម្បូរ​សប្បាយ ស៊ី​វិល័យ លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​ជូន​ប្រ​ជា​ជន គណៈ​កម្មា​ធិការ​បក្ស​បាន​ជ្រើស​រើស​ទម្រង់​រៀន​សូត្រ​តាម​អ៊ំ ដើម្បី “កសាង​ជន​បទ​ថ្មី​ឆ្លាត​វៃ”។ ដើម្បី​អនុវត្ត​បាន​ល្អ​នូវ​ទម្រង់​នេះ គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​បាន​បង្កើត​ផែន​ការ​អនុវត្ត​ទម្រង់ បន្ទាប់​ពី​បង្កើត​ផែន​ការ​រួច ផ្តុំ​កម្លាំង​ដឹក​នាំ ចង្អុល​ការ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​រណ​សិរ្ស​មាតុ​ភូមិ និង​សមា​គម អង្គ​ការ​នយោ​បាយ​-សង្គម រៀប​ចំ​ឃោស​នា ចលនា​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន សមា​ជិក និង​ប្រ​ជា​ជន​ចូល​រួម​អនុវត្ត ឆ្លង​តាម​រយៈ​នោះ រួម​ចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង ពង្រីក​តួនា​ទី​ដ៏​សំ​ខាន់​របស់​ប្រ​ជា​ជន​ក្នុង​ការ​ឈាន​ឡើង​ដោយ​ខ្លួន​ឯង​ក្នុង​ជីវ​ភាព អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ”។

អំពី​ផ្លាស់​ប្តូរ​ឌីជី​ថល ឃុំ​ភូ​កឹង​មាន​ទំ​ព័រ​ព័ត៌​មាន​អេ​ឡិច​ត្រូ​និក ដោយ​មាន​បែប​បទ​រដ្ឋ​បាល​១៤៧ មុខ លើ​វិស័យ​ចំ​នួន​២៣ ក្រោម​សិទ្ធិ​សម្រេច ទទួល​និង​ដោះ​ស្រាយ​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ ក្នុង​នោះ បែប​បទ​ទាំង​អស់​ត្រូវ​បាន​ប្រ​កាស​ផ្សាយ​ជា​សា​ធា​រណៈ​និង​ដាក់​បញ្ចូល​លើ​ប្រ​ព័ន្ធ​ព័ត៌​មាន​ដោះ​ស្រាយ​រដ្ឋ​បាល​ខេត្ត ជា​មួយ​នឹង​បែប​បទ​រដ្ឋ​បាល​មួយ​ផ្នែក​ចំ​នួន​៨៥ (ប្រ​ហាក់ ប្រ​ហែល​កម្រិត​៣) បែប​បទ​រដ្ឋ​បាល​ទាំង​មូល​ចំ​នួន​៤៤ (ប្រ​ហាក់​ប្រ​ហែល​កម្រិត​៤) និង​បែប​បទ​រដ្ឋ​បាល​ក្រៅ​ពី​នោះ​ចំ​នួន​១៩​ទៀត បង្ក​ភាព​ងាយ​ស្រួល ជូន​ប្រ​ជា​ជន​ក្នុង​ការ​កៀក​ជិត ពិ​និត្យ​ស្វែង​រក​និង​អនុវត្ត​សេវា​សា​ធា​រណៈ​អន​ឡាញ។ ឆ្នាំ ២០២៤ ត្រូវ​បាន​វាយ​តម្លៃ​គុណ​ភាព​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​លើ​ច្រក​ទ្វារ​សេវា​សា​ធា​រណៈ​ខេត្ត​ត្រា​វិញ ចំ​នួន ៨៧៤​/៨៧៤ លើក សម្រេច ១០០%។

ឃុំ​ភូ​កឹង ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ដោយ​អនុ​វត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស លើ​ភូមិ​សាស្រ្ត​ឃុំ​មាន​ផលិត​ផល​សម្រេច OCOP ចំ​នួន​៦។ ក្នុង​នោះ ផលិត​ផល​២​មុខ សម្រេច OCOP ផ្កាយ​៥ (ទឹក​ផ្កា​ដូង ស្ករ​ទឹក​ផ្កា​ដូង) និង​ផលិត​ផល​៤​មុខ សម្រេច OCOP ផ្កាយ ៤ (ទឹក​ផ្កា​ដូង​ស្រស់ ទឹក​ខ្មេះ​ទឹក​ផ្កា​ដូង ទឹកស៊ី​អ៊ីវ​ទឹក​ផ្កា​ដូង ទឹក​ផ្កា​ដូង​ឡើង​ដំ​បែ)។ ផលិត​ផល​បាន​ផលិត​ផ្សារ​ភ្ជាប់​នឹង​តំ​បន់​វត្ថុ​ធាតុ​ដើម​ប្រ​មូល​ផ្តុំ ធា​នា​អំ​ពី​សុ​វត្ថិ​ភាព​ចំ​ណី​អា​ហារ បាន​ទទួល​ស្គាល់​ជា​ផលិត​ផល Organic ហើយ​ផលិត​ផល​ទាំង​នេះ​មាន​លក់​នៅ​តាម​ខេត្ត ក្រុង​ចំ​នួន​៣០​ក្នុង​ទូ​ទាំង​ប្រ​ទេស៕

  សើុង​ម៉ា​ល័យ-វិ​មាន

ចែករំលែកអត្ថបទ