អស់រយៈកាលជាង ៧ ឆ្នាំផ្សារភ្ជាប់នឹងអាជីព គ្រូឧទ្ទេសថាច់សីហា បំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ តែងបាននិស្សិត អាណាព្យាបាលនិស្សិត មិត្តរួមអាជីពគោរពរាប់អាន។
គ្រូឧទ្ទេសថាច់សីហាក្នុងម៉ោងបង្រៀន។
លោកស្រី បណ្ឌិត ង៉ោសុភា នាយិកាមហាវិទ្យាល័យភាសា- វប្បធម៌- វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រ ឱ្យដឹង៖ “គ្រូឧទ្ទេសថាច់សីហា ជាអតីតនិស្សិតរបស់សាកលវិទ្យាល័យត្រាវិញ។ ក្រោយពីបញ្ចប់ការសិក្សា សីហា បានជ្រើសនៅមកសាលាដើម្បីសិក្សាថ្នាក់អនុបណ្ឌិតនិងចូលរួមបង្ហាត់បង្រៀននៅសាលា។ ថ្មីៗនេះ លោកគ្រូថាច់សីហា ឆ្លៀតរៀនភាសាចិនបន្ថែម រួចក៏បានទទួលអាហារូបករណ៍របស់រដ្ឋាភិបាលចិន។ នេះជាអាហារូបករណ៍វាយតម្លៃរបស់រដ្ឋាភិបាលចិនសម្រាប់រដ្ឋាភិបាលវៀតណាម។ បច្ចុប្បន្ន លោកគ្រូថាច់សីហា ចេះភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។ ពេលលោកគ្រូថាច់សីហា បញ្ចប់ការសិក្សាពីប្រទេសចិន សាលានឹងបង្កលក្ខណៈដើម្បីលោកគ្រូសីហា អភិវឌ្ឍថែមទៀតនូវការសិក្សាដែលគាត់បានជ្រើសរើស”។
គ្រូឧទ្ទេសថាច់សីហា បំពេញការងារនៅសាកលវិទ្យាល័យត្រាវិញ តាំងពីឆ្នាំ ២០១៧ ដោយទទួលបន្ទុកការងារ៖ បង្ហាត់បង្រៀន ស្រាវជ្រាវវិទ្យាសាស្ត្រនិងបម្រើសហគមន៍។ បំពេញការងារនៅសាលា ក្រៅពីអនុវត្តបានល្អការបង្ហាត់ បង្រៀន គ្រូឧទ្ទេសថាច់សីហា នៅទាំងចូលរួមស្រាវជ្រាវវិទ្យាសាស្រ្តក្នុងមុខតំណែងសាស្រ្តាចារ្យ រដ្ឋកំណត់ ដូច៖ ចងក្រងវចនានុក្រមពីរភាសាវៀត - ខ្មែរ, ខ្មែរ - វៀត; និងពិនិត្យវាយតម្លៃអំពីភាសាខ្មែរជំនាញផ្នែកព័ត៌មានវិទ្យា; ឧបករណ៍ចងក្រងវចនានុក្រមពីរភាសាវៀត - ខ្មែរ អំពីបញ្ហាព្រំដែនពាក្យក្នុងភាសាខ្មែរ; ចងក្រងបង្កើតឯកសារបម្រើដល់ការបង្ហាត់បង្រៀន។ល។ មកទល់ពេលនេះ ប្រធានបទនិងគម្រោងវិទ្យាសាស្ត្រទាំងនោះ ត្រូវបានប្រកាសជាសាធារណៈនិងពិនិត្យទទួលស្គាល់។ ក្នុងដំណើរការបង្ហាត់បង្រៀន គ្រូឧទ្ទេសថាច់សីហា តែងលើកកម្ពស់កម្រិតមុខជំនាញវិជ្ជាជីវៈ និងដោះដូរចំណេះដឹងដោយឥតឈប់ឈរ។
អនុបណ្ឌិត ថាច់សីហា ឱ្យដឹង៖ “ទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាលចិន គឺជាកិត្តិយសដ៏ធំធេងសម្រាប់ខ្ញុំ ហើយជាឱកាសដើម្បីខ្ញុំលើកកម្ពស់មុខជំនាញនិងកៀកជិតបរិយាកាសអប់រំជឿនលឿន បង្កើតឱកាសថ្មីៗក្នុងដំណើរអភិវឌ្ឍន៍ លើកកម្ពស់មុខជំនាញវិជ្ជាជីវៈរបស់ខ្លួន។ ចំណេះដឹងនិងបទពិសោធន៍ដែលទទួលបាននឹងជួយឱ្យខ្ញុំបានរួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍរួមរបស់សាកលវិទ្យាល័យត្រាវិញ ពិសេស គឺក្នុងការអភិវឌ្ឍនូវកម្មវិធីបណ្តុះបណ្តាលអន្តរផ្នែក និងលើកកម្ពស់គុណភាពបង្ហាត់បង្រៀន”។
គ្រូឧទ្ទេសថាច់ង៉ុកចូវ មិត្តរួមអាជីពជាមួយនឹងគ្រូឧទ្ទេសថាច់សីហា ឱ្យដឹង៖ “ក្នុងការបង្ហាត់ បង្រៀន លោកគ្រូថាច់សីហា តែងមានគំនិតច្នៃប្រតិដ្ឋថ្មីៗអំពីវិធីសាស្រ្តបង្ហាត់បង្រៀន ជួយឱ្យការបង្រៀនសម្រេចបានគុណភាពខ្ពស់។ គំនិតច្នៃប្រតិដ្ឋរបស់លោកគ្រូថាច់សីហា ធ្វើឱ្យខ្ញុំនិងមិត្តរួមអាជីពជាច្រើនរៀនសូត្រតាម។ ទន្ទឹមនឹងនោះ លោកគ្រូថាច់សីហា នៅទាំងចូលរួមសកម្មភាពនិងចលនារបស់សាលា បង្កបានបរិយាកាសរៀនសូត្រកាន់តែស្និទ្ធស្នាលដល់ប្អូនៗនិស្សិតទៀតផង”៕
សើុងម៉ាល័យ-វិមាន