09/09/2024 - 15:46

អា​ទិភាព​ប្រ​ភព​ទុន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​និង​តំបន់​ភ្នំ

នាយក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ បាន​ចង្អុល​ការ​ដល់​អង្គ​ភាព​នានា អា​ទិភាព​ប្រ​ភព​ទុន​ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ  ក្នុង​សន្និ​បាត​បូកសរុប​១០​ឆ្នាំ​អនុវត្ត​បទ​បញ្ជា​លេខ​៤០-​CT/TW ចុះ​ថ្ងៃ​ទី២២​/១១/​២០១៤ របស់​គណៈ​លេខា​មជ្ឈិម​បក្ស នីតិ​កាល​ទី XI ស្តី​ពី​បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ចំ​ពោះ​ឥណ​ទាន​គោល​នយោ​បាយ​សង្គម។

  ទិដ្ឋ​ភាព​នៃ​សន្និ​បាត។

ក្នុង​រយៈ​ពេល​១០​ឆ្នាំ មាន​ប្រ​ជា​ជន​ជាង​២១លាន​គ្រួ​សារ បាន​បុល​ទុន​អា​ទិភាព​ដើម្បី​អភិ​វឌ្ឍន៍​ផលិត​កម្ម-ធ្វើ​អា​ជីវ​កម្ម។ ឆ្លង​តាម​រយៈ​នោះ ជួយ​ប្រ​ជា​ជន​ជាង​៣,១​លាន​គ្រួ​សារ ឈាន​ឡើង​ចាក​ពី​ភាព​ក្រ; ពល​ករ​ជាង​៤,២​លាន​នាក់ បាន​បុល​ទុន​បង្កើត​​ការ​ងារ​ធ្វើ; កសាង​សំ​ណង់ ផ្គត់​ផ្គង់​ទឹក​ស្អាត អ​នា​ម័យ​បរិស្ថាន​បាន​ជាង១៣,២​លាន​កន្លែង​ជូន​ប្រ​ជា​ជន​តំ​បន់​ជន​បទ; មាន​សិស្ស​និស្សិត​ជាង​៦១០.០០០​នាក់ បាន​បុល​ទុន​សម្រាប់​ផ្គត់​ផ្គង់​ការ​រៀន​សូត្រ; សាង​សង់​ផ្ទះ​ជាង​១៩៣​.០០០​ខ្នង ជូន​អ្នក​ក្រ​និង​មុខ​សញ្ញា​គោល​នយោ​បាយ​និង​ពល​ករ​ជាង​១,២លាន​លើក​នាក់ បាន​អា​ជីវ​កម្ម​បុល​ទុន​សង​ប្រាក់​បៀ​វត្សរ៍ ដោយ​សារ​រង​ផល​ប៉ះ​ពាល់​នៃ​ជំងឺ COVID-១៩ ៘

មាន​ប្រ​សាសន៍​ក្នុង​សន្និ​បាត នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ គូស​បញ្ជាក់៖ គោល​ការណ៍​ជា​ប្រ​ចាំ មិន​ងាក​រេ​របស់​បក្ស រដ្ឋ​យើង​ក្នុង​ដំ​ណាក់​កាល​កសាង​ប្រ​ទេស​ជាតិ គឺ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ដើរ​ទន្ទឹម​នឹង​ការ​អនុវត្ត​ជឿន​លឿន សម​ភាព​សង្គម ប្រ​ជា​ជន​គ្រប់​រូប​តែង​បាន​ទទួល​ផល​ប្រ​យោជន៍​ក្នុង​ដំ​ណាក់​កាល​អភិវឌ្ឍ​សេដ្ឋ​កិច្ច-​សង្គម; មិន “ពលី” ភាព​ជឿន​លឿន សម​ភាព​សង្គម សុខ​មាល​ភាព​សង្គម​និង​បរិស្ថាន ដើម្បី​រត់​តាម​កំណើន​សេដ្ឋ​កិច្ច​នោះ​ទេ; ជា​មួយ​ស្មារតី “ទាំង​អស់​គ្នា​ដើម្បី​អភិវឌ្ឍន៍” “មិន​ទុក​ចោល​នរ​ណា​ម្នាក់​នៅ​ក្រោយ​គេ” ជា​មួយ​គោល​លំនាំ​សកម្ម​ភាព  “យល់​ច្បាស់​ពី​ទឹក​ចិត្ត​ប្រ​ជា​ជន បម្រើ​អស់​ពី​ចិត្ត លើក​កម្ពស់​ប្រ​សិទ្ធ​ភាព” នា​យក​រដ្ឋ​មន្ត្រី រំ​ពឹង​ថា ធនា​គារ​គោល​នយោ​បាយ​សង្គម នឹង​ពង្រីក​នូវ​ប្រ​វេណី​លទ្ធ​ផល​ដែល​សម្រេច​បាន​បទ​ពិសោធន៍​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ទប់​ស្កាត់​ចំ​ណុច​ខ្វះ​ចន្លោះ ភាព​ឱន​ថយ និង​ខិត​ខំ​ប្រឹង​ប្រែង​ជាង​ទៀត អនុវត្ត​ឱ្យ​បាន​ល្អ​ជាង​ទៀត​ភារ​កិច្ច​ដែល​បក្ស រដ្ឋ​និង​ប្រ​ជា​ជន​ប្រ​គល់​ជូន។ ក្នុង​នោះ បើក​ទូលាយ​ទ្រង់​ទ្រាយ​ឥណ​ទាន លើក​កម្ពស់​ទ្រង់​ទ្រាយ​ឱ្យ​បុល បង្កើន​មុខ​សញ្ញា​ឱ្យ​បុល ពិសេស​មុខ​សញ្ញា​ជា​អ្នក​ក្រ​ជន​រួម​ជាតិ​ភាគ​តិច​តំបន់​ភ្នំ តំបន់​ដាច់​ស្រ​យាល ព្រំ​ដែន​ កោះ​សមុទ្រ អ្នក​ដែល​ទន់​ខ្សោយ អ្នក​មាន​ជីវ​ភាព​លំ​បាក​ខ្លាំង​រង​ផល​ប៉ះ​ពាល់​ដោយ​គ្រោះ​ធម្ម​ជាតិ; បង្កើត​ការ​ងារ​ធ្វើ បង្កើត​មុខ​របរ​រក​ស៊ី បង្ក​លក្ខណ​សម្បត្តិ​ដល់​អ្នក​ដែល​ទន់​ខ្សោយ​ពង្រីក​កម្លាំង​ផ្ទៃ​ក្នុង មាន​ភាព​ជឿ​ជាក់ ខ្លួន​ទី​ពឹង​ខ្លួន ជម្នះ​ការ​លំ​បាក​សាក​ល្បង ស្ថាន​ភាព​លំ​បាក ចាក​ភាព​ក្រី​ក្រ ឈាន​ឡើង​ធ្វើ​មាន កសាង​ជីវ​ភាព​សម្បូរ​សប្បាយ សុភ​មង្គល ជឿន​លឿន... ៕

                        យោង៖ baodantoc.vn  ប្រែ​សម្រួល៖ លី​សៀ

ចែករំលែកអត្ថបទ