កីឡា - ទេសចរណ៍ ទេសចរណ៍

27/08/2024 - 08:51

អណ្ដែត​អណ្ដូង​នឹង​សម្រស់​ធម្ម​ជាតិ​ម៉ាង​ឌាង

ប៉ុន្មាន​ថ្ងៃ​នេះ​ នៅ​ស្រុក​កន​ប៉្លុង​ ខេត្ត​កន​តុម មាន​ការ​រញ្ជួយ​ដី​ជា​បន្ត​បន្ទាប់។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ ការ​រញ្ជួយ​ដី​កន្លង​មក​ មិន​បង្ក​ការ​ខូច​ខាត​ដល់​ម៉ាង​ឌាង- ជា​តំ​បន់​មួយ​ដ៏​ស្រស់​ស្អាត​ ធ្វើ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​អណ្ដែត​អណ្ដូង​ពេល​បាន​មក​ទស្សនា...។​

​ រូប​ភាព​មួយ​ចំ​នួន​នៅ​ម៉ាង​ឌាង។​

ម៉ាង​ឌាង ជា​ទី​ប្រ​ជុំ​ជន​មួយ​ចំ​ណុះ​ស្រុក​កន​ប៉្លង ខេត្ត​កន​តុម ដែល​ជា​តំ​បន់​ខ្ពង់​រាប​មួយ​ស្ថិត​នៅ​ជួរ​ភ្នំ​ទ្រឿង​សើុង មាន​កម្ពស់​ជាង​១.២០០​ម៉ែត្រ បើ​ប្រៀប​នឹង​កម្រិត​ទឹក​សមុទ្រ។​ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​អ៊ូ​អរ​ ទី​នេះ​មិន​មែន​ជា​ទីដ៏​មនោ​រ​ម្យ​ ដូច​ជា​ទីក្រុង​ដា​ឡាត​នោះ​ទេ​ ទោះ​បី​ម៉ាង​ឌាង​មាន​ភាព​ត្រ​ជាក់​និង​គ្រប​ដណ្តប់​ដោយ​ផ្សែង​អ័ព្ទ។​ ធម្ម​ជាតិ​ផ្តល់​ឱ្យ​តំ​បន់​នេះ​មាន​អា​កាស​ធាតុ​ដ៏​អស្ចារ្យ។​ អ្នក​អាច​បើក​បង្អួច​នៅ​ផ្ទះ​សំ​ណាក់​ ហើយ​គយ​គន់​ភ្នំ​ ពពក​និង​ស្តាប់​តន្ត្រី​ដែល​អ្នក​ចូល​ចិត្ត​ពេញ​មួយ​ថ្ងៃ​ក៏​មិន​ធុញ​ទ្រាន់​ ញុាំង​អា​រម្មណ៍​សុខ​សាន្ត​ដ៏​ចម្លែក។​ បង​ស្រី​លី​ថាញ​ង៉ុក​ ជា​មួយ​មិត្ត​ភ័ក្ដិ​ម្នាក់ បាន​ជ្រើស​រើស​ជួល​ផ្ទះ​សំ​ណាក់​ ដើម្បី​សម្រាក​លម្ហែ​កាយ​ពីរ​ថ្ងៃ​នា​ចុង​សប្តាហ៍​ ឱ្យ​ដឹង៖ “យើង​ខ្ញុំ​ឡើង​ឡាន​ពេល​យប់​ចេញ​ដំ​ណើរ​ពី​ទី​ក្រុង​ហូជី​មិញ​ មក​ដល់​ទីនេះ​ដេក​មួយ​សន្ទុះ​ ពេល​រសៀល​ទើប​ដើរ​មួយ​ជុំ​ទីប្រ​ជុំ​ជន​ ដើម្បី​ទៅ​ផ្សារ​ណាត់​ ទិញ​បាយ​ក្រ​ឡាន​ត្រៀម​ទុក​ដើម្បី​ព្រឹក​ស្អែក​មិន​ចាំ​បាច​ក្រោក​ពី​ព្រ​លឹម ដើម្បី​ចេញ​ខាង​ក្រៅ​ទទួល​ភាព​ត្រ​ជាក់​ គយ​គល់​លើ​ខ្នង​ភ្នំ​រង់​ចាំ​ព្រះ​អា​ទិត្យ​រះ។​ ពេល​ល្ងាច​ជិះ​ឡាន​មក​ទីក្រុង​ហូជី​មិញ​ ដើម្បី​ព្រឹក​ស្អែក​ចាប់​ផ្តើម​ការ​ងារ​ក្នុង​សប្តាហ៍​ថ្មី​បន្ត​ទៀត”។​

ម៉ាង​ឌាង ជា​តំ​បន់​ជីវ​បរិស្ថាន​ជាតិ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ចន្លោះ​ចង្កេះ​ភ្នំ​ម៉ាង​ឌាង​និង​ចង្កេះ​ភ្នំ​ Violak តាម​ផ្លូវ​ជាតិ​លេខ​២៤ ចម្ងាយ​ពី​ក្រុង​កន​តុម​៥០​គីឡូ​ម៉ែត្រ។​ ទី​ប្រ​ជុំ​ជន​ម៉ាង​ឌាង ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​តំ​បន់​តីង្វៀង​ ជាប់​នឹង​ខេត្ត​ក្វាង​ង៉ាយ តាម​ផ្លូវ​ចង្កេះ​ភ្នំ​ដ៏​ស្រស់​ស្អាត​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ស្រល់​ដ៏​ធំ​ល្វឹង​ល្វើយ។​ ចាប់​តាំង​ពី​ផ្លូវ​ជាតិ​លេខ​២៤​ត្រូវ​បាន​បង្កើន​កម្រិត​និង​ពង្រីក​​ ម៉ាង​ឌាង​ជិត​នឹង​ភូមិ​ភាគ​កណ្តាល​ ដូច្នេះ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជា​ច្រើន​។​ ភ្ញៀវ​ទេ​សចរ​ចូល​ចិត្ត​ម៉ាង​ឌាង ឱ្យ​ដឹង ទី​នេះ​ឥឡូវ​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ដូច​ដា​ឡាត​ដែរ។​ នោះ​គឺ​ភ្នំ​ដែល​គ្រប​ដណ្តប់​ដោយ​ដើម​ឈើ​ ផ្លូវ​ដើម​ស្រល់​ថ្ងួច​ថ្ងូរ សូរ​ទឹក​ជ្រោះ​ធ្លាក់​... ផ្សែង​អ័ព្ទ​នា​ពេល​ព្រឹក​និង​ភាព​ស្ងប់​ស្ងាត់។​ ពិសេស​ បាយ​ក្រ​ឡាន​មាន់​អាំង​ពិត​ជា​ឆ្ងាញ់​មែន។​ មាន់​ភ្នំ​ធំ​ល្មម​ បាយ​ល្មួត​ក្រ​អូប​មិន​ផ្អែម​ពេក។​ ការ​រួម​បញ្ចូល​គ្នា​នេះ​ថ្វី​ដ្បិត​តែ​សាម​ញ្ញ​ ប៉ុន្តែ​មាន​រស​ជាតិ​គ្រប់​គ្រាន់​ ហើយ​ក្លិន​ឈ្ងុយ​សម្រាប់​តំ​បន់​ព្រៃ​ភ្នំ។​ ប្រ​សិន​បើ​នៅ​ទីប្រ​ជុំ​ជន​ ពេល​រសៀល​មេឃ​ភ្លៀង​ អ្នក​គួរ​ជ្រើស​ស៊ុប​មាន់​ជា​មួយ​ស្លឹក​យិន​ស៊ិន​មក​ញុាំ​ដែល​មាន​ទាំង​រស​ក្លិន​ឈ្ងុយ​ឆ្ងាញ់​និង​កាត់​បន្ថយ​ភាព​ត្រ​ជាក់​ផង។​

ជា​មួយ​នឹង​ “ការ​ពេញ​និយម​” កាន់​តែកើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ឥឡូ​វមាន​ក្រុម​ហ៊ុន​ទេស​ចរណ៍​បាន​រៀប​ចំ​ជើង​ទេស​ចរណ៍​ម៉ាង​ឌាង ចេញ​ពី​ក្រុង​កឹង​ធើ​ដោយ​មិន​ចាំ​បាច់​ទៅ​ដល់​ទី​ក្រុង​ហូជី​មិញ។​ បើ​ភ្ញៀវ​ទេស​ចរ​ចង់​បាន​ជើង​ទេស​ចរណ៍ “រំសាយ​ភាព​តាន​តឹង​” ម៉ាង​ឌាង គឺ​ជា​កន្លែង​សម​ស្រប​បំ​ផុត៕​

                ហា​ថាញ-ប្រែសម្រួល​៖ ទីទុយ​

ចែករំលែកអត្ថបទ