23/07/2024 - 09:22

ទីលាន​កម្សាន្ត​មាន​ប្រ​យោជន៍​សម្រាប់​កុមារ​

រៀង​រាល់​ឆ្នាំ​ ស្ថា​នីយ​វិទ្យុ​និង​ទូរ​ទស្សន៍​សុក​ត្រាំង​ តែង​សហការ​ជា​មួយ​នឹង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ខេត្ត​ រៀប​ចំ​ពាន​រង្វាន់​បាល់​ទាត់​កុមារ​- ដណ្តើម​ពាន​ទូរ​ទស្សន៍​សុក​ត្រាំង​ (STV)។​ នេះ​ក៏​ជា​ទីលាន​កម្សាន្ត​ដ៏​ត្រឹម​ត្រូវ​មាន​ប្រ​យោជន៍​ និង​ជា​ឱកាស​សម្រាប់​សិស្សា​នុសិស្ស​លេង​កម្សាន្ត​ លម្ហែ​អា​រម្មណ៍​ក្នុង​រដូវ​វិស្សម​កាល។​

ពាន​រង្វាន់​បាល់​ទាត់​កុមារ​ - ដណ្តើម​ពាន​ STV គឺ​ជា​ទីលាន​កម្សាន្ត​មាន​ប្រ​យោជន៍​
សម្រាប់​កុមារ​ក្នុង​រដូវ​វិស្សមកាល។​

ពាន​រង្វាន់​បាល់​ទាត់​កុមារ​ - ដណ្តើមពាន​ STV លើក​ទី​៦ មាន​ក្រុម​បាល់​ទាត់​ចូល​រួម​ចំ​នួន​២២​ក្រុម​ មក​ពី​អង្គ​ភាព​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ចំ​នួន​១១។​ ពាន​រង្វាន់​នេះ​ សំ​ដៅ​លើក​កម្ពស់​សុខ​ភាព​កាយ​សម្បទា​ និង​បង្ក​ជា​ទីលាន​កម្សាន្ត​ដ៏​មាន​ប្រ​យោជន៍​ លើក​ទឹក​ចិត្ត​ដល់​ចលនា​ប្រ​កួត​វិញ្ញា​សាកីឡា​បាល់​ទាត់​សម្រាប់​កុមារ​ក្នុង​រដូវ​វិស្សម​កាល។​ នេះ​ក៏​ជាឱកាស​ដើម្បី​សិស្ស​នៅ​តាម​អង្គ​ភាព​សាលា​បឋម​សិក្សា​នា​នា​លើ​ភូមិ​សាស្រ្ត​ខេត្ត​ចូល​រួម​ប្រ​កួត​ ដោះ​ដូរ​និង​រៀន​សូត្រ​បទ​ពិសោធន៍​ទៅ​វិញ​ទៅ​មក​ ឈរ​លើ​ស្មារតី​ “សប្បាយ​រីក​រាយ សុខ​ភាព​ល្អ​ រៀន​សូត្រ​ល្អ”។​

បច្ចុប្បន្ន​ ចលនា​បាល់​ទាត់​កុមារ​តែង​បាន​សាលា​នា​នា​យក​ចិត្ត​ទុក​ដាក់​និង​អភិវឌ្ឍន៍​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​បង្កើត​ទីលាន​កម្សាន្ត​មាន​ប្រ​យោជន៍​ដល់​សិស្សា​នុ​សិស្ស​ក្នុង​រដូវ​វិស្សម​កាល។​ លោក​គ្រូ​ថាច់​សា​រឿន​ គ្រូ​បង្វឹក​ក្រុម​បាល់​ទាត់​ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង៖ “ប្អូន​ៗ​បឋម​សិក្សា​ចូល​ចិត្ត​លេង​បាល់​ទាត់​ណាស់​ ម្ល៉ោះ​ហើយ​ពេល​ហៅ​ប្រ​មូល​ហ្វឹក​ហាត់ ដើម្បី​ចូល​រួម​ប្រ​កួត​បាល់​ទាត់​កុមារ​ - ដណ្តើម​ពាន​ STV អ្នក​ណា​ក៏​ត្រេក​អរ។​ ផ្តើម​ពី​នោះ​ ឱ្យ​តែដល់​ម៉ោង​គឺប្អូន​ៗ​តែង​មាន​វត្ត​មាន​ ខ្នះ​ខ្នែង​ហ្វឹក​ហា​ត់ គោ​រព​លក្ខ​ការណ៍​និង​មាន​ស្មារតី​សាមគ្គី​ជាមួយ​មិត្ត​រួម​ក្រុម​ខ្ពស់។​ ពាន​ រង្វាន់​ពិត​ជា​បង្កើត​ភាព​រីក​រាយ​ដល់​ប្អូន​ៗ​កម្សាន្ត​សប្បាយ​តាម​ចំ​ណង់ចំ​ណូល​ចិត្ត​ចំ​ពោះ​វិញ្ញា​សា​កីឡា​បាល់​ទាត់​ដែល​ប្អូន​ៗ​ចូល​ចិត្ត​ ជាទីលាន​កម្សាន្ត​មាន​ប្រ​យោជន៍​ក្នុង​រដូវ​វិស្សមកាល”។​ ប្អូន​ថាច់​យ៉ា​ហ្វី អង្គ​ភាព​ទីរួម​ខេត្ត​វិញ​ចូវ​ ឱ្យ​ដឹង៖ “ពេល​ដឹង​ថា​ សាលា​ជ្រើស​ប្អូន​ចូល​រួម​ហ្វឹក​ហាត់ ដើម្បី​ប្រ​កួត​ដណ្តើមពាន​រង្វាន់​ ប្អូន​មាន​សេចក្តី​ត្រេក​អរ​ក្រៃ​លែង! ពី​ព្រោះ​ប្អូន​ចូល​ចិត្ត​កីឡា​បាល់​ទាត់​ណាស់។​ ក្រោយ​ពី​ហ្វឹក​ហាត់​ជាង​១​ខែ​ ប្អូន​ដឹង​ពី​របៀប​លេង​ និង​ក្តាប់​បាន​ច្បាប់​លេង​បាល់​ទាត់​ ម្ល៉ោះ​ហើយ​សហ​ការ​គ្នា​បាន​ល្អ​ជា​មួយ​មិត្ត​ រួម​ក្រុម​លេង​អស់​ពី​លទ្ធ​ភាព​ដើម្បី​ដណ្តើម​ជ័យ​ជម្នះ​ជូន​ក្រុម​”។​ ចំ​ណែក​ប្អូន​លី​គីម​បាំង​  អង្គ​ភាព​ក្រុង​សុក​ត្រាំង​ ឱ្យ​ដឹង៖ “ក្នុង​រដូវ​វិស្សមកាល​ បាន​លេង​បាល់​ទាត់​គឺស្កប់​ចំ​ណង់ចំ​ណូល​ចិត្ត​របស់​ប្អូន​ហើយ។​ ចូល​ក្រុម​បាល់​ទាត់​មិន​ត្រឹម​តែ​លត់​ដំ​សុខ​ភាព​ប៉ុណ្ណោះ​ទេ​ ប្អូន​នៅ​ទាំង​ចេះ​ពី​បច្ចេក​ទេស​លេង​បាល់​បន្ថែម​ទៀត​ផង។​ ក្នុង​ពេល​ហ្វឹក​ហាត់​និង​ប្រ​កួត​ ពួក​ប្អូន​តែង​ស្តាប់​តាម​គ្រូ​បង្វឹក​និង​អា​ជ្ញា​កណ្តាល​ ដើម្បី​សម្រេច​បាន​ស្នា​ដៃ​ខ្ពស់​បំ​ផុត។​ ពិសេស​ ចូល​រួម​ពាន​រង្វាន់​គឺ​ប្អូន​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​រដូវ​វិស្សមកាល​ពោរ​ពេញ​ដោយ​ភាព​សប្បាយ​រីក​រាយ និង​សុភ​មង្គល”។​

ពាន​រង្វាន់​បាល់​ទាត់​កុមារ​ - ដណ្តើម​ពាន​ STV លើក​ទី​៦ - ២០២៤ បាន​ក្លាយ​ជា​ទីលាន​កម្សាន្ត​មាន​ប្រ​យោជន៍​ និង​គួរ​ឱ្យ​ចាប់​អា​រម្មណ៍​ដល់​កុមារ​ក្នុង​រដូវ​វិស្សមកាល។​ ពាន​រង្វាន់​ក៏​ជាមូល​ដ្ឋាន​ជួយ​ឱ្យ​ភូមិ​ភាគ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​វិស័យ​កីឡា​បាល់​ទាត់​ នេះ​ក៏​ជា​ទីតាំង​ដែល​ប្រ​ទះ​ឃើញ​និង​ជ្រើស​រើស​កីឡា​ករ​មាន​ទេព​កោ​សល្យ​សម្រាប់​កីឡា​បាល់​ទាត់​របស់​ខេត្ត​ផង​ដែរ៕​

                                       យ្វី​អាញ-វិមាន​

ចែករំលែកអត្ថបទ