13/05/2024 - 15:52

ឧបត្ថម្ភ​សម្ភារៈ​និង​ស្មារតី​ដល់​គ្រួសារ​ជន​ជាតិ​ភាគតិ​ច​ដែល​ក្រ​លំ​បាក​

យោង​តាម​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង អា​ស្រ័យ​ការ​ដឹក​នាំ​ជាប់​ជា​និច្ច​ ទាន់​ពេល​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត និង​ការ​ដឹក​នាំ​ចំ​ទិស​ដៅ រវៀស​រវៃ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត បណ្តា​កម្ម​វិធីគោល​នយោ​បាយ​ជន​ជាតិ​ជា​ច្រើន​លើ​ភូមិ​សាស្រ្ត​ត្រូវ​បាន​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព។ ផ្តើម​ពី​នោះ សេដ្ឋ​កិច្ច-សង្គ​ម​តំបន់​ជន​ជាតិ​ភាគ​តិច​បាន​កែ​លម្អ​យ៉ាង​ច្បាស់។

ឧបត្ថម្ភ​គ្រឿង​សម្ភារៈ​ប្រើ​ប្រាស់​ចាំ​បាច់​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ជួប​ការ​លំ​បាក​នៅ​តឹង​មី។​

លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង ឱ្យ​ដឹង៖ ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​រាល់​ភារ​កិច្ច​និង​ដំ​ណោះ​ស្រាយ​គោល​នយោ​បាយ​សង្គម​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច​សម្រេច​បាន​លទ្ធ​ផល​គួរ​ឱ្យ​កត់​សម្គាល់៖ កាត់ បន្ថយ​អត្រា​គ្រួសារ​ក្រីក្រ​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​០,៤១% កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រីក្រ​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​មួយ​ឆ្នាំ​២%;  កម្ម​ករ​និយោ​ជិត​១០០%​ ចំ​ណុះ​គ្រួសារ​ក្រីក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពីភាព​ក្រីក្រ ដែល​មាន​តម្រូវ​ការ​ផ្តល់​ពិគ្រោះ​ តម្រង់​ទិស​វិជ្ជា​ជីវៈ ផ្តល់​ព័ត៌​មាន​ពី​ទី​ផ្សារពល​កម្ម​និង​ជំ​នួយ​រក​ការ​ងារ​ធ្វើ​។​ អ្នក​ដែល​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​១០០% និង​ខិត​ខំ​ចលនា​អ្នក​ដែល​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ ទទួល​បាន​ជំ​នួយ​ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​១០០%។​ ពិសេស​ អត្រា​កុមារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ​សម្រេច​៩០%។​ អត្រា​កម្ម​ករ​និយោ​ជិត​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រ តំ​បន់​ក្រលំ​បាក​បាន​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​សម្រេច​៥០%; កម្ម​ករ​និយោ​ជិត​១០០%​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ គ្រួ​សារ​ទើប​ចាក​ផុត​ពី​ភាព​ក្រី​ក្រដែល​មាន​តម្រូវ​ការ​បាន​ទទួល​ការ​ជំ​នួយ​បណ្តុះ​បណ្តាល​បំ​ណិន​វិជ្ជា​ជីវៈ​សម​ស្រប​; ក្នុង​នោះ​ អត្រា​គ្រួ​សារ​នៅ​ជន​បទ​ជា​ជន​រួម​ជាតិ​ភាគ​តិច​ប្រើ​ប្រាស់​ទឹក​ស្អាត​សម្រេច​ជាង​៧៥% ។ល។​

គ្រួសារ​ជន​ជាតិ​ភាគ​តិច​នៅ​វិញ​ឡុង ទទួល​បាន​ជំ​នួយ​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច។

រយៈ​ពេល​កន្លង​ ខេត្ត​វិញ​ឡុង​ក៏​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​២០២១​-២០៣០ ដំ​ណាក់​កាល​ I ចាប់​ពី​ឆ្នាំ​២០២១-​២០២៥ សម្រេច​បាន​ប្រ​សិទ្ធ​ភាព។​ ក្នុង​នោះ​ ខេត្ត​បាន​ឧបត្ថម្ភ​បាសាំង​ទឹក​ចំ​នួន​២៣៩​តាម​កម្ម​វិធី​ដល់​គ្រួ​សារ​ខ្វះ​ខាត​ សម្រេច​១០០% បើ​ប្រៀប​ធៀប​នឹង​ផែន​ការ។​ ក្រៅ​ពី​នេះ​ គណៈ​ជន​ជាតិ​ខេត្ត​ថែម​ទាំង​សហការ​ជា​មួយ​ស្ថានី​យផ្សាយ​សំ​ឡេង​និង​ទូរ​ទស្សន៍​ខេត្ត​ និង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​វុង​លីម ជូន​អា​ហា​រូប​ករណ៍​ត្រឹង​ដាយ​ងៀ បើក​ទូលាយ​ចំ​នួន​១៦០​ចំ​ណែក​ដល់​សិស្ស​កំ​ព្រា​ ពិការ​ភាព​ និង​សិស្ស​ជន​ជាតិ​ភាគ​តិច​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​ប​ន្ទាត់​ក្រ។​

បង​សើុង​កុង​វិញ​ លេខា​សម័្ពន្ធ​យុវ​ជន​ឃុំ​ទ្រុង​ថាញ់ ស្រុក​វុង​លីម ឱ្យ​ដឹង​៖ “សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ជន​ជាតិ​ភាគ​តិច​ក្នុង​ឃុំ​ ខណៈ​ពេល​ទទួល​បាន​អា​ហា​រូប​ករណ៍​ត្រឹង​ដាយ​ងៀ មាន​ក្តី​រីក​រាយ​ណាស់​ ព្រោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំ​ណាក់​អង្គ​ភាព​នា​នា​ ជួយ​ឱ្យ​ប្អូន​ៗ​មាន​ទំ​នុក​ចិត្ត​ក្នុង​ការ​រៀន​សូត្រ”។​ ក្រៅ​ពី​នេះ​ ឃុំ​នា​នា​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​ ថែម​ទាំង​ចលនា​សប្បុរស​ជន​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ដែល​ខ្វះ​ខាត​ទៀត​ផង។​ លោក​ង៉ោវិញ​ត្វឹង​ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ឱ្យ​ដឹង៖ “នា​ឱកាស​ពិធី​បុណ្យ​ផ្សេង​ៗ​ ភូមិ​ភាគ​សហការ​ជា​មួយ​នឹង​អង្គ​ភាព​នា​នា​និង​សប្បុរស​ជន​ ទៅ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​ ឧបត្ថម្ភ​គ្រួ​សារ​ទាំង​នេះ​បាន​ទទួល​អំ​ណរ​ពិធី​បុណ្យ​ទាន​ប្រ​កប​ដោយ​ភាព​កក់​ក្តៅ​ សប្បាយ​រីក​រាយ”៕​ 

         ហា​ថាញ​-លីសៀ

ចែករំលែកអត្ថបទ