05/02/2024 - 12:51

ភាព​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​នៅ​តំបន់​ជន​រួម​ជាតិ​ភាគ​តិច

ជា​ច្រើន​ឆ្នាំ​កន្លង ទន្ទឹម​នឹង​ការ​អនុវត្ត​ត្រឹម​ត្រូវ​ពេញ​លេញ​និង​ទាន់​ពេល​នូវ​របប​និង​គោល​នយោ​បាយ​សម្រាប់​គ្រូ​បង្រៀន សិស្សា​នុសិស្ស និង​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ ភូមិ​ភាគ​នានា​នៅ​ក្រុង​កឹង​ធើ ថែម​ទាំង​អនុវត្ត​ល្អ​នូវ​ការ​ងារ​គិត​គូរ​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ជួយ​ប្អូន​ៗ​មាន​លក្ខណ​សម្បត្តិ​បាន​ទៅ​រៀន​សូត្រ។

ម៉ោង​សិក្សា​របស់​សិស្ស​សា​លា​ជន​ជាតិ​អន្តេ​វា​សិក។

លោក​ង៉ោ​ថាញ​វ៉ូវ អនុ​ប្រ​ធាន​កា​រិយា​ល័យ​អប់រំ​និង​បណ្តុះ​បណ្តាល​ស្រុក​កើ-ដ ឱ្យ​ដឹង៖ “រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ផ្នែក​អប់រំ​បាន​ជូន​អា​ហា​រូប​ករណ៍ សៀវ​ភៅ ប៊ិក។ល។ ជា​ច្រើន​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្នុង​ឱកាស​ឆ្នាំ​សិក្សា​ថ្មី បុណ្យ​ចូល​ឆ្នាំ​ថ្មី​និង​ថ្ងៃបុណ្យ​ទាន​ផ្សេងៗ ផ្តើម​ពី​ប្រ​ភព​ថវិ​ការដ្ឋ​និង​សប្បុ​រស​ជន។ ការ​អនុវត្ត​របប​គោល​នយោ​បាយ​ឧបត្ថម្ភ​ដល់​សិស្ស​ជន​ជាតិ​ត្រូវ​បាន​ធា​នា ចលនា​ឧបត្ថម្ភ​ដល់​សិស្ស​១.០៩២​នាក់ រួម​មាន សៀវ​ភៅ​សរ​សេរ​៨.៨៩០​ក្បាល កុំ​ព្យួ​ទ័រ​១១៧​គ្រឿង សៀវ​ភៅ​សិក្សា​គោល​១៤២​ចប់ សម្ពៀត​ចំ​នួន​១៣៣ សម្លៀក​បំ​ពាក់​១៣៧​កុំ​ប្លេ  អា​ហា​រូប​ករណ៍​២០​ចំ​ណែក គិត​ជា​ទឹក​ប្រាក់​ជាង​១៧០,៦​លាន​ដុង។ លោក​ង៉ោ​ថាញ​វ៉ូវ ឱ្យ​ដឹង​បន្ថែម៖ “ក្នុង​ឱកាស​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី ផ្នែក​អប់រំ​សហ​ការ​ជា​មួយ​គណៈ ផ្នែក អង្គ​ការ​ម​ហា​ជន​នានា ឧបត្ថម្ភ​សៀវ​ភៅ​សរ​សេរ​សៀវ​ភៅ​សិក្សា​គោល អា​ហា​រូប​ករណ៍​និង​សម្លៀក​បំ​ពាក់​ដល់​សិស្ស​ជន​ជាតិ​ភាគ​តិច។ សហ​ការ​ជា​មួយ​ការិ​យា​ល័យ​ជន​ជាតិ ផ្សព្វ​ផ្សាយ​ទាន់​ពេល​ពី​យន្ត​ការ គោល​នយោ​បាយ​ក្នុង​វិស័យ​អប់រំ​និង​បណ្តុះ​បណ្តាល​របស់​មជ្ឈិម ក្រុង​ដែល​បាន​ប្រ​កាស​ជា​ធរ​មាន ដើម្បី​ឧបត្ថម្ភ​ដល់​សិស្ស និង​គ្រូ​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច”។

លោក​គ្រូ​ឌាំង​ឡុក​ឡាញ់ នា​យក​អនុ​វិទ្យា​ល័យ​ថើយ​ស្វឹង ឱ្យ​ដឹង៖ ឃុំ​ថើយ​ស្វឹង​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ សិស្ស​ជន​ជាតិ​ប្រ​មូល​ផ្តុំ​ច្រើន​បំ​ផុត​នៅ​ភូមិ​ថើយ​ត្រឿង​១​និង​ថើយ​ត្រឿង​២។ ឆ្នាំ​សិក្សា​២០២៣​-២០២៤ សា​លា​មាន​១៨​បន្ទប់ មាន​សិស្ស​រៀន​៦៤៧​នាក់ ក្នុង​នោះ សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​មាន​ចំ​នួន​១០៣ នាក់។ ផ្សព្វ​ផ្សាយ​បញ្ជ្រាប​គោល​ការណ៍​របស់​បក្ស រដ្ឋ ផ្នែក​អប់រំ ម្ល៉ោះ​ហើយ​ចាប់​ពី​ដើម​ឆ្នាំ​សិក្សា គណៈ​នា​យក​សាលា​បាន​សហ​ការ​ជា​មួយ​សាខា​សមា​គម​ជំ​រុញ​ការ​សិក្សា​របស់​សា​លា ចង្អុល​ការ​ដល់​គ្រូ​ប្រ​ចាំ​ថ្នាក់​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ធ្វើ​បញ្ជី​ឈ្មោះ​សិស្ស​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត បំ​ផុត​គឺ​សិស្ស​ជន​ជាតិ​ភាគ​តិច ដើម្បី​ឧបត្ថម្ភ​បាន​ទាន់​ពេល។ ចាប់​តាំង​ពី​ដើម​ឆ្នាំ សិក្សា​រហូត​មក​ទល់​ពេល​នេះ សា​លា​បាន​ចលនា​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍ សៀវ​ភៅ​សរ​សេរ សៀវ​ភៅ​សិក្សា​គោល សម្លៀក​បំ​ពាក់ ។ល។ ដល់​សិស្ស គិត​ជា​ទឹក​ប្រាក់​ជាង​៧១,៧ លាន​ដុង។ ប្អូន​ម៉ាយ​ថៀង​គីម សិស្ស​ថ្នាក់​ទី ៧A១ អនុ​វិទ្យា​ល័យ​ថើយ​ស្វឹង គឺ​ជា​សិស្ស​ខ្មែរ​មួយ​រូប​ក្នុង​ចំ​ណោម​សិស្ស​ខ្មែរ​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត​បាន​ទទួល​ការ​ឧបត្ថម្ភ​អា​ហា​រូប​ករណ៍​ពី​សមា​គម​ជំ​រុញ​ការ​សិក្សា​ចំ​នួន​២,១​លាន​ដុង កាល​ពី​ខែ​វិច្ឆិ​កា ឆ្នាំ​២០២៣​កន្លង។ ថៀង​គីម សន្យា​ថា ប្អូន​នឹង​ខិត​ខំព្យា​យាម​សិក្សា​ឱ្យ​បាន​ល្អ ដើម្បី​បំ​ពេញ​បំ​ណង​ធ្វើ​ជា​គ្រូ​បង្រៀន។

នៅ​សា​លា​ជន​ជាតិ​អន្តេវា​សិក គណៈ​នា​យក​សា​លា​និង​អង្គ​ការ​មហា​ជន​នានា​បាន​រៀប​ចំ​សកម្ម​ភាព​គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ ស្មារតី​ដល់​សិស្ស។ ឆ្នាំ​សិក្សា​២០២៣​-២០២៤ សា​លា​មាន​សិស្ស​៤៨២​នាក់ សិក្សា​កម្រិត​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ។ នៅ​ដើម​ឆ្នាំសិក្សា សា​លា​បាន​ពិនិត្យ​ផ្ទៀង​ផ្ទាត់ ធ្វើ​បញ្ជី​ឈ្មោះ​សិស្ស​៦៣ នាក់​ដែល​មាន​ជីវ​ភាព​ខ្វះ​ខាត ដើម្បី​ឧបត្ថម្ភ​អំ​ណោយ សៀវ​ភៅសរ​សេរ សៀវ​ភៅ​សិក្សា​គោល។ល។ លោក​គ្រូ​ត្រឿង​វ៉ាន់​ហ្វិញ លេ​ខា​សម្ព័ន្ធ​យុវ​ជន​នៃ​សា​លា​ជន​ជាតិ​អន្តេ​វា​សិក ឱ្យ​ដឹង៖ “ទន្ទឹម​នឹង​ការ​គិត​គូរ​ពី​ជីវ​ភាព​សម្ភារៈ រីឯ​សកម្ម​ភាព​អង្គ​ការ​មហា​ជន ដោះ​ដូរ​វប្ប​ធម៌ សិល្បៈ។ល។ ក៏​ត្រូវ​បាន​សាលា​យក​ចិត្ត​ទុក​ដាក់​រៀប​ចំ​ឡើង​ផង​ដែរ”៕

                                        ប៊ិក​ង៉ុក-មុនី

ចែករំលែកអត្ថបទ