នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផាមមិញជិញ ទើបចុះហត្ថលេខាលើសារទូរលេខ ១៣៨៥/CĐ-TTg ស្ដីពីបង្កើនការធានាលក្ខណសម្បត្តិ ហុបចុក រស់នៅ ប្រជុំជីវភាពនិងសិក្សាសម្រាប់កុមារមតេ្តយ្យ សិស្សអន្ដេវាសិក អឌ្ឍអន្តេវាសិក សិស្សតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។
ការបង្ហាត់បង្រៀនអក្សរខ្មែរសម្រាប់កូនចៅពុទ្ធបរិស័ទខ្មែរនៅវត្តដៃទទឹង (ឃុំតឹបង៉ាយ ស្រុកទីវកឹង ខេត្តត្រាវិញ)។ រូបថត៖ ថាញ់ឡុង
តាមរយៈនោះ នាយករដ្ឋមន្រ្តីសំណូមពរ៖ ក្រសួង ផ្នែក ភូមិភាគទៅតាមតួនាទី ភារកិច្ច បានប្រគល់ជូនត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្ដីកំណត់ក្នុងអនុក្រឹត្យលេខ ១១៦/២០១៦/NĐ-CP ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ របស់រដ្ឋាភិបាល ដែលកំណត់គោលនយោបាយជំនួយសិស្ស និងសាលាចំណេះទូទៅនៅតាមឃុំលំបាកពិសេស អនុក្រឹត្យលេខ១០៥/២០២០/NĐ-CP ចុះថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០២០ របស់រដ្ឋាភិបាល ដែលកំណត់គោលនយោបាយអភិវឌ្ឍការអប់រំមតេ្តយ្យ; ភារកិច្ចនិងដំណោះស្រាយក្នុងសេចក្ដីសម្រេចលេខ ១៧១៩/QĐ-TTg ចុះថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១-២០៣០ សេចក្ដីសម្រេចលេខ ១៦៦០/QĐ-TTg ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីការផ្ដល់សច្ចាប័នកម្មវិធីសុខភាពនៅតាមសាលារៀន ដំណាក់កាល២០២១- ២០២៥ សេចក្ដីសម្រេចលេខ១៦០៩/QĐ-TTg ចុះថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២២ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ផ្ដល់សច្ចាប័នលើកម្មវិធីជំនួយអភិវឌ្ឍការអប់រំមតេ្តយ្យនៅតំបន់លំបាក ដំណាក់កាល ២០២២-២០៣០។ ក្រសួងអប់រំនិងបណ្ដុះបណ្ដាល៖ ដឹកនាំសហការជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនិងគណៈកម្មាធិការប្រជាជនខេត្ត ក្រុងចំណុះមជ្ឈិម ចង្អុលការត្រួតពិនិត្យការរៀបចំចាត់ចែងហូបចុកសម្រាប់កុមារមតេ្តយ្យ សិស្សអន្តេវាសិក អឌ្ឍអន្តេវាសិក សិស្សតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ព្រមទាំងអនុវត្តរបបគោលនយោបាយផ្សេងទៀតសម្រាប់កុមារមតេ្តយ្យ សិស្សានុសិស្សនៅតាមគ្រឹះស្ថានអប់រំ ឋិតក្រោមការគ្រប់គ្រង; ពិន័យម៉ឺងម៉ាត់ចំពោះអង្គភាព បុគ្គល ប្រសិនបើប្រព្រឹត្តល្មើស។ បង្កើនការចង្អុលការ គ្រប់គ្រង ត្រួតពិនិត្យការអនុវត្តគោលនយោបាយ ស្ដីពីការអប់រំជនជាតិ កិច្ចការធានាអនាម័យ សុវត្ថិភាពម្ហូបអាហារ សុវត្ថិភាពសាលារៀន បង្ការទប់ស្កាត់គ្រោះថ្នាក់និងរបួស បង្ការទប់ស្កាត់អគ្គិភ័យនៅតាមគ្រឹះស្ថានអប់រំ៕
យោង៖ គណៈកម្មាធិការជនជាតិ-ថាច់ធី