លោកថាច់វ៉ាង នៅភូមិម៉ីទ្រុង ឃុំថៀងម៉ី ស្រុកត្រាអូង បានគណៈកម្មាធិការប្រជាជនខេត្តវិញឡុង ជូនប័ណ្ណសរសើរជាកសិករផលិតធ្វើអាជីវកម្មពូកែ។
លោកថាច់វ៉ាង (ខាងស្ដាំ)។
នៅភូមិម៉ីទ្រុង គ្រប់គ្នាតែងកោតសរសើរគំរូកសិករខ្មែរថាច់វ៉ាង ឆ្លងកាត់ការលំបាក ធ្វើមាន។ កើតក្នុងគ្រួសារកសិករក្រីក្រ បន្ទាប់ពីរៀបការរួច លោកវ៉ាង បានម្តាយឪពុកចែកដីបាន៣កុង។ ទោះបីគាត់ឧស្សាហ៍ព្យាយាមពលកម្ម ប៉ុន្តែសេដ្ឋកិច្ចនៅតែប្រឈមនឹងការលំបាកដោយសារទិន្នផលស្រូវទាប តម្លៃមិនលំនឹង។ គាំទ្រគោលការណ៍បង្វែររចនាសម្ព័ន្ធ ពូជដំណាំ សត្វចិញ្ចឹម និងបានការឧបត្ថម្ភពីសមាគមកសិករ លោកថាច់វ៉ាង វិនិយោគចិញ្ចឹមគោមេនិងដាំក្រូចឆ្មារគ្មានគ្រាប់។ ដោយការប្ដេជ្ញាចិត្តខ្ពស់ លោកថាច់វ៉ាង ខ្នះខ្នែងរៀនសូត្រនូវបទពិសោធន៍ពីអ្នកដើរមុន ទៅទស្សនកិច្ចសិក្សាគំរូដែលមានប្រសិទ្ធភាពជាច្រើន ហើយចូលរួមវគ្គបណ្តុះបណ្តាលដោយផ្នែកជំនាញ និងភូមិភាគរៀបចំឡើង។ ក្រៅពីនោះ លោកក៏បានសិក្សាស្រាវជ្រាវបន្ថែម តាមរយៈសៀវភៅ កាសែត និងព័ត៌មានមហាជន ដើម្បីអនុវត្តវិទ្យាសាស្ត្របច្ចេកទេសជឿនលឿនក្នុងការផលិតនិងចិញ្ចឹមសត្វ។ រហូតមកទល់ពេលនេះ គាត់ដាំក្រូចឆ្មារគ្មានគ្រាប់បានចំនួន ១០ កុង។ ប្រាក់ចំណូលជាមធ្យមរៀងរាល់ឆ្នាំ ក្រោយពីទូទាត់រួចស្រេចគាត់នៅចំណេញពី ១៦០-២០០ លានដុង ក្លាយជាគ្រួសារមានបាននៅក្នុងភូមិ។
លោកថាច់វ៉ាង (ខាងស្ដាំ) កំពុងឧទ្ទេសនាមពីដំណើរការអភិវឌ្ឍន៍របស់ដើមក្រូចឆ្មារគ្មានគ្រាប់។
លោកថាច់វ៉ាង ឱ្យដឹង៖ “សង្កេតឃើញធ្វើស្រែមិនសូវបានផល ទើបខ្ញុំងាកមកដាំក្រូចឆ្មារគ្មានគ្រាប់ ជាប្រភេទពូជក្រូចផ្សាំមែក តាំងពីឆ្នាំ ២០១៩ រហូតមកដល់សព្វថ្ងៃ។ ដាំក្រូចឆ្មារ ចំណាយដើមទុនតិចជាងក្រូចពោធិ៍សាត់ ៧ ដង។ រដូវនេះ ខ្ញុំប្រើប្រាស់ជីសរីរាង្គប្រមាណ ១០ ការុង ជីសរីរាង្គរបស់ក្រុមហ៊ុនដាយផាត់ណុងនៅវ៉ុងលីម។ បច្ចុប្បន្ន ខ្ញុំបានចូលរួម Viet GAP ដើម្បីលក់ក្រូចឱ្យក្រុមហ៊ុន។ ក្រុមហ៊ុននេះ នៅកឹងធើ ហើយនាំចេញទៅអឺរ៉ុប ដូច្នេះតម្លៃទិញគឺខ្ពស់ជាងយើងលក់នៅក្រៅ”។
និយាយអំពីកសិករថាច់វ៉ាង ឆ្លងកាត់ការលំបាក ចាកផុតពីភាពក្រីក្រអាស្រ័យទម្រង់ផលិតចិញ្ចឹមសត្វប្រកបដោយប្រសិទ្ធភាព លោកង្វៀងវ៉ាន់ថាញ់ ប្រធានសមាគមកសិករឃុំថៀងម៉ី ឱ្យដឹង៖ “ពូវ៉ាង ជាប្រធានសាខាសមាគមកសិករឃុំនិងជាអនុប្រធានភូមិ ដូច្នេះហើយគាត់ចូលរួមយ៉ាងសកម្មក្នុងការងារសង្គម អនុវត្តសម្រេចរាល់ភារកិច្ចក៏ដូចជាគោលដៅដែលបានកំណត់របស់គណៈកម្មាធិការបក្ស និងសមាគមថ្នាក់លើប្រគល់ឱ្យ។ គាត់បានខេត្តជូនប័ណ្ណសរសើរ ពីព្រោះមានស្នាដៃឆ្នើមជាគំរូក្នុងចលនាកសិករ ប្រឡងប្រណាំងផលិត និងធ្វើអាជីវកម្មពូកែថ្នាក់ខេត្តដំណាក់កាល ២០១៨-២០២៣” ៕
ត្រុកម៉ាយ-ទីទុយ