12/09/2023 - 09:39

បែប​បទ​ចុះ​បញ្ជី​ម៉ូតូ​

ទាក់​ទង​នឹង​បែប​បទ​ចុះ​បញ្ជី​ម៉ូតូ​ វរសេនីយ៍​ទោ ដាវ​ក្វាង​ហ៊ីវ ប្រ​ធាន​នគរ​បាល​ឃុំ​ដុង​ហ៊ីប ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ ធ្វើ​ការ​ណែ​នាំ ដូច​ខាង​ក្រោម៖

រូប​ថត​ជា​ឧទាហរណ៍។​

ម្ចាស់​យាន​យន្ត​ប្រើ​ប្រាស់​គណនី​កំ​ណត់​អត្ត​សញ្ញាណ​អេឡិច​ត្រូនិក​កម្រិត​២ ដើម្បី​អនុវត្ត​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត​នៅ​លើ​ច្រក​ទ្វារ​អេឡិច​ត្រូនិក​សេវា​សាធា​រណៈ​ជាតិ​។​

លំ​ដាប់​នៃ​ដំ​ណើរ​ការ​បំ​ពេញ​បែប​បទ​ចុះ​បញ្ជី​ម៉ូតូ​៖

ជំ​ហាន​ទី១៖ ប្រ​កាស​ការ​ចុះ​បញ្ជី​យាន​យន្ត​

- ម្ចាស់​យាន​យន្ត​ចូល​ទៅ​កាន់​ច្រក​ទ្វារ​អេ​ឡិច​ត្រូនិក​សេវា​សាធា​រណៈ​ជាតិ។​ បន្ទាប់​មក​ជ្រើស​រើស​ផ្នែក​ចុះ​បញ្ជី​យាន​យន្ត​ដែល​សម​ស្រប។​ បំ​ពេញ​គ្រប់​សព្វ​នូវ​ខ្លឹម​សារ​ដែល​កំ​ណត់​ក្នុង​លិខិត​ចុះ​បញ្ជី​យាន​យន្ត​ ចុះ​ហត្ថ​លេ​ខា​ឌីជី​ថល់ឬ​ចុះ​ហត្ថ​លេខា​ សរ​សេរ​នាម​ត្រកូល​និង​ឈ្មោះ​បោះ​ត្រា​ (ប្រ​សិន​ជា​ស្ថាប័ន​ ឬ​អង្គ​ការ)។​

- បន្ទាប់​ពី​បំ​ពេញ​សេចក្តី​ចប់​សព្វ​គ្រប់​ ម្ចាស់​យាន​យន្ត​ទទួល​បាន​លេខ​កូដ​ឯក​សារ​ចុះ​បញ្ជី​យាន​យន្ត​លើ​ប្រ​ព័ន្ធ​ ណាត់​ពេល​វេលា​ដើម្បី​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​ អា​ស្រ័យ​ច្រក​ទ្វារ​អេ​ឡេិច​ត្រូនិក​សេវា​សា​ធា​រណៈ​ជាតិ​ជូន​ដំ​ណឹង​តាម​រយៈ​សារ​ទូរ​ស័ព្ទ​ ឬ​អា​សយដ្ឋាន​អ៊ី​មែល ដើម្បី​បំ​ពេញ​បែប​បទ​ចុះ​បញ្ជី​យាន​យន្ត; ផ្តល់​លេខ​កូដ​ឯក​សារ​ចុះ​បញ្ជី​យាន​យន្ត​ដល់​ស្ថា​ប័ន​ចុះ​បញ្ជី​យាន​យន្ត​ដើម្បី​អនុវត្ត​បែប​បទ​ ចុះ​បញ្ជី​យាន​យន្ត​ស្រប​តាម​បទ​ប្បញ្ញត្តិ។​

ករណី​មិន​អាច​អនុវត្ត​លើ​ច្រក​ទ្វារ​អេឡិច​ត្រូ​និក​សេវា​សាធា​រណៈ​ គឺ​ម្ចាស់​យាន​យន្ត​ត្រូវ​បំ​ពេញ​លិខិត​ចុះ​បញ្ជី​យាន​យន្ត​ដោយ​ផ្ទាល់​នៅ​ស្ថាប័ន​ចុះ​បញ្ជី​យាន​យន្ត។​

ជំ​ហាន​ទី​២៖ យក​យាន​យន្ត​ទៅ​ស្ថាប័ន​ចុះ​បញ្ជី​យាន​យន្ត​និង​ធ្វើ​បែប​បទ។​

ជំ​ហាន​ទី​៣៖ កម្មា​ភិបាល​ចុះ​បញ្ជី​យាន​យន្ត​ ត្រួត​ពិនិត្យ​យាន​យន្ត​ សំ​ណុំ​ឯក​សារ​យាន​យន្ត​ និង​ផ្ដល់​ជូន​ផ្លាក​លេខ។​

- ផ្ដល់​ជូន​ផ្លាក​លេខ​ថ្មី​ចំ​ពោះ​ករណី​ម្ចាស់​យាន​យន្ត​មិន​ទាន់​បាន​ផ្តល់​ផ្លាក​លេខ​កំ​ណត់​ អត្ត​សញ្ញាណ​ឬ​មាន​ផ្លាក​លេខ​កំ​ណត់​អត្ត​សញ្ញាណ​ ប៉ុន្តែ​កំ​ពុង​ចុះ​បញ្ជី​ឱ្យ​យាន​យន្ត​ផ្សេង។​

- ផ្ដល់​ផ្លាក​លេខ​កំ​ណត់​អត្ត​សញ្ញាណ​ឡើង​វិញ​ក្នុង​ករណី​ផ្លាក​លេខ​កំ​ណត់​អត្ត​សញ្ញាណ​ នោះ​ត្រូវ​បាន​ដក​ហូត។​

ករណី​យាន​យន្ត​ ឬ​សំ​ណុំ​ឯក​សារ​យាន​យន្ត​ មិន​ធានា​តាម​បទ​ប្បញ្ញត្តិ​គឺបំ​ពេញ​បន្ថែម​ ធ្វើ​ឱ្យ​សុក្រឹត​នូវ​ឯក​សារ​តាម​ការ​ណែ​នាំ​របស់​កម្មា​ភិបាល ​ចុះ​បញ្ជី​យាន​យន្ត​ក្នុង​លិខិត​ណែ​នាំ​សំ​ណុំ​ឯក​សារ។​

ជំ​ហាន​ទី​៤៖ ទទួល​លិខិត​ណាត់​ប្រ​គល់​លទ្ធ​ផល​ បង់​ថ្លៃ​ចុះ​បញ្ជី​យាន​យន្ត​ និង​ទទួល​ផ្លាក​លេខ។​

ករណី​ម្ចាស់​យាន​យន្ត​មាន​តម្រូវ​ការ​ទទួល​លទ្ធ​ផល​ចុះ​បញ្ជី​យាន​យន្ត​ តាម​រយៈ​សេវា​ប្រៃ​សណីយ៍​សាធា​រណៈ​ប្រ​យោជន៍​ គឺចុះ​ឈ្មោះ​ជា​មួយ​អង្គ​ភាព​សេវា​ប្រៃ​សណីយ៍​សាធា​រណៈ​ប្រ​យោ​ជន៍។​

ពេល​វេលា​ដោះ​ស្រាយ​បែប​បទ​ចុះ​បញ្ជី​ម៉ូតូ៖ មិន​លើស​ពី​២​ថ្ងៃ​ធ្វើ​ការ​ ចាប់​ពី​ថ្ងៃ​ទទួល​បាន​ឯក​សារ​គ្រប់​សព្វ​និង​ស្រប​ច្បាប់៕​

                                 វ៉ាន់​ទ្រៀង​-ទីទុយ​

ចែករំលែកអត្ថបទ