មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/06/2023 - 11:02

ព្រះ​តេជព្រះ​គុណ​សើុង​ហ្វាង យក​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម​

រយៈ​ពេល​ជាង​ ១៥ ឆ្នាំ​សាង​ផ្នួស​បួស​រៀន​ ព្រះ​តេជ​ព្រះ​គុណ​សើុង​ហ្វាង តែង​យក​អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​និង​សង្គម។ ព្រះ​អង្គ​បាន​ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ​ជា​ច្រើន​ឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ជីវ​ភាព​ និង​សកម្ម​ក្នុង​ការ​រក្សា​ផ្នត់​រស់​នៅ​វប្ប​ធម៌​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។

ព្រះ​តេជព្រះ​គុណ​សើុ​ហ្វាង ជួប​ជុំ​គណៈ​កម្ម​ការ​វត្ត​ពិភាក្សា​អំ​ពី​ការ​កសាង​ផ្លូវ​
ជនបទថ្មីនៅភូមិផ្នោរសង្ក្រម។

ឆ្នាំ ២០០៥ ក្រោយ​ពី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យម​សិក្សា​ទុតិយ​ភូមិ​ឆ្នាំ​ទី ៣ ព្រះ​តេជ​ព្រះ​គុណ​សើុង​ហ្វាង និមន្ត​មក​វត្ត​ផ្នោរ​សង្ក្រម​ដើម្បី​រួម​ជា​មួយ​ព្រះ​ចៅ​អធិការ​និង​គណៈ​កម្ម​ការ​វត្ត​ ចាប់​ដៃ​កសាង​សាលា​ធម្ម​សភា ខ្លោង​ទ្វារ របង​វត្ត​ និង​បង្គោល​ទង់​ជុំ​វិញ​បរិ​វេណ​វត្ត​ ព្រម​ទាំង​ចលនា​មាមីង​ពុទ្ធ​បរិ​ស័ទ​កសាង​ផ្លូវ​បេតុង​ក្នុង​ភូមិ។ល។  ក្រៅ​ពី​នេះ​ ព្រះ​អង្គ​ថែម​ទាំង​ចលនា​មាមីង​ពុទ្ធ​បរិ​ស័ទ សប្បុ​រស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​ ជូន​អំ​ណោយ​រាប់​រយ​ចំ​ណែក​ដល់​អ្នក​ក្រ និង​សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ​ជា​រៀង​រាល់​ឆ្នាំ។ ព្រះ​តេជ​ព្រះ​គុណ​សើុង​ហ្វាង មាន​ថេរ​ដី​កា៖ “គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​និង​រដ្ឋ​ តែង​គិត​គូរដល់​ជន​រួម​ជាតិ​ខ្មែរ​បាន​ល្អ​ណាស់។ ឃើញ​ថា មាមីង​ខ្មែរ​មាន​ផ្ទះ​សម្បែង​សម​រម្យ កូន​ចៅ​មាន​ឱកាស​បាន​ទៅ​រៀន​សូត្រ។ល។ បច្ចុប្បន្ន​ អា​ត្មា​ភាព​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ សកម្ម​ចលនា​មាមីង​កសាង​ផ្នត់​រស់​នៅ​ស៊ី​វិល័យ​ ហើយ​អា​ត្មា​ភាព​មាន​បំ​ណង​តភ្ជាប់​អប់រំ​ពុទ្ធ​បរិ​ស័ទ លើក​កម្ពស់​ចំ​ណេះ​ដឹង​អំ​ពី​តម្លៃ​ដ៏​ថ្លៃ​ថ្លា​ផ្សារ​ភ្ជាប់​ជា​មួយ​ជីវ​ភាព​វប្ប​ធម៌​របស់​រដ្ឋ​នា បច្ចុប្បន្ន​ផង​ដែរ។ ពិសេស​ ការ​រស់​នៅ​ចុះ​សម្រុង សុច​រិត​ ជា​គំ​រូ និង​ជួយ​ឧបត្ថម្ភ​គ្នា​ក្នុង​ជីវ​ភាព”។

ព្រះ​តេជ​ព្រះ​គុណ​សើុង​ហ្វាង ជួបជុំ​គណៈ​កម្ម​ការ​វត្ត​ពិភាក្សា​អំ​ពី​ការ​កសាង​ផ្លូវ​
ជនបទថ្មីនៅភូមិផ្នោរសង្ក្រម។

ក្នុង​ចំ​ណុះ​ជើង​វត្ត​ផ្នោរ​សង្ក្រម​មាន​ពុទ្ធ​បរិ​ស័ទ​ជាង​ ៣០០គ្រួ​សារ​។ រៀង​រាល់​ឆ្នាំ​ ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​ ដូច​៖ បុណ្យ​សែន​ដូន​តា បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ព្រះ​អង្គ​រៀប​ចំ​ជូន​អំ​ណោយ ១០០ ចំ​ណែក​ ក្នុង​មួយ​ចំ​ណែក​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ពី​ ៣០០.០០០​-៥០០.០០០​ដុង​ សម្រាប់​ជូន​មា​មីង​ក្រីក្រ​ក្នុង​ឃុំ​ ដើម្បី​សម្រាល​ការ​លំ​បាក​ក្នុង​ជីវ​ភាព។ មិន​ត្រឹម​តែ​យក​អស់​ពី​ព្រះ​ទ័យ​គិត​គូរ​ជួស​ជុល​និង​កសាង​សំ​ណង់​ស្ថា​បត្យ​កម្ម​ក្នុង​វត្ត​ប៉ុណ្ណោះ​ទេ ព្រះ​តេជ​ព្រះ​គុណ​ សើុង​ហ្វាង ថែម​ទាំង​អនុវត្ត​ល្អ​ការ​ងារ​សប្បុ​រស​ធម៌​សង្គម​ទៀត​ផង។ល។

ព្រះ​តេជ​ព្រះ​គុណ​គឹម​ម័ន(ជុំ​) អនុ​ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ទីវ​កឹង​ មាន​ថេរ​ដី​កា៖ “ព្រះ​តេជ​ព្រះ​គុណ​សើុង​ហ្វាង មិន​ត្រឹម​តែ​អនុវត្ត​ល្អ​តួនាទី​អនុ​ប្រ​ធាន​ការិយា​ល័យ​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ស្រុក​ទីវ​កឹង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​បព្វ​ជិត​មួយ​ព្រះ​អង្គ​ប្រ​កប​ដោយ​មេត្តា​ករុណា អស់​ពី​ព្រះ​ទ័យ​ដើម្បី​សាសនា​ និង​សង្គម​ទៀត​ផង។ ម្យ៉ាង​ទៀត​ ព្រះ​អង្គ​រួម​ជា​មួយ​ព្រះ​សង្ឃ​ និង​គណៈ​កម្ម​ការ​វត្ត​ សកម្ម​កសាង​ធ្លុង​មហា​សាមគ្គី​ទូទាំង​ជន​ជាតិ។ ជា​ពិសេស​ ព្រះ​អង្គ​ចលនា​ពុទ្ធ​បរិ​ស័ទ​មក​វត្ត​រៀន​ធម៌​ ចលនា​ប្អូន​ៗចូល​មក​វត្ត​រៀន​អក្សរ​ខ្មែរ​នា​ឱកាស​វិស្សម​កាល ​៣ ខែ​ រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អប់រំ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ លៃ​លក​ពេល​វេលា​ដើម្បី​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ពុទ្ធ​បរិ​ស័ទ​អនុវត្ត​ល្អ​គោល​មាគ៌ា​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​ និង​ខិត​ខំ​ប្រ​កប​ការ​ងារ​រក​ស៊ី​ដើម្បី​រួម​ចំ​ណែក​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម”៕

                        សើុង​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ