រយៈពេលកន្លង ស្រុកកូវង៉ាង ខេត្តត្រាវិញ តែងខិតខំប្រឹងប្រែងគិតគូរជីវភាពដល់គ្រួសារគោលនយោបាយ។
បងថាច់ថាញ ដោះដូរយោបល់ជាមួយលោកត្រឹងត្រុងថេ អនុប្រធាន
គណៈឃោសនាអប់រំឃុំហ៊ីបហ្វា។
បច្ចុប្បន្ន ស្រុកកូវង៉ាង មានគ្រួសារគោលនយោបាយចំនួន ១.០៥៥ និងវីរមាតាវៀតណាមជាង ១០ រូប កំពុងទទួលប្រាក់សោធនរៀងរាល់ខែ។ តាំងពីដើមឆ្នាំ ២០២៣ មកទល់ពេលនេះ ស្រុកចំណាយសងប្រាក់សោធនជាប្រចាំជាង ៤,២ ពាន់លានដុងដល់មុខសញ្ញាគ្រួសារគោលនយោបាយជាង ៤.០០០ លើកនាក់; ចំណាយសងប្រាក់សោធនដល់មុខសញ្ញាគ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រជាង ៦.០០០ លើកនាក់ គិតជាទឹកប្រាក់ជាង ១០ ពាន់លានដុង។
លោកហាត្រុងងៀ អនុប្រធានការិយាល័យការងារ-យុទ្ធជនពិការនិងសង្គមកិច្ចស្រុកកូវង៉ាង ឱ្យដឹង៖ “គិតមកទល់ពេលនេះ គ្រួសារគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ទាំងអស់សុទ្ធតែបានឧបត្ថម្ភផ្ទះឧបការគុណ ផ្ទះមហាសាមគ្គី ជួយឱ្យគ្រួសារទាំងនេះ កាត់បន្ថយបានការលំបាកក្នុងជីវភាព។ ក្រៅពីឧបត្ថម្ភផ្ទះ មុខសញ្ញាគោលនយោបាយជាច្រើនដែលជាសមាជិកនៃអង្គការមហាជននានា នៅទាំងទទួលបានការបុលទុនអនុគ្រោះ ដើម្បីអភិវឌ្ឍផលិតកម្ម និងចិញ្ចឹមសត្វទៀតផង។ ការគិតគូរដល់មុខសញ្ញាគោលនយោបាយ អ្នកមានសគុណចំពោះបដិវត្តន៍ បានផ្សារភ្ជាប់ជាមួយនឹងការងារតបស្នងសងគុណ លើភូមិសាស្រ្តស្រុក ហើយត្រូវបានសង្គមូបនីយកម្មពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ការទទួលខុសត្រូវរបស់ប្រជាជនគ្រប់រូបចំពោះគ្រួសារគោលនយោបាយ។
ហ៊ីបហ្វា ជាឃុំមានគ្រួសារគោលនយោបាយជាង ៣០គ្រួសារ ក្នុងនោះ មានគ្រួសារគោលនយោបាយជាជនជាតិខ្មែរ ៨ គ្រួសារ។ គ្រួសារបងថាច់ថាញ នៅភូមិកោះសាន្ត ជាមុខសញ្ញាមួយក្នុងចំណោមមុខសញ្ញាគោលនយោបាយ បានទទួលគោលនយោបាយអាទិភាព ដើម្បីមានលក្ខណៈឈានឡើងក្នុងជីវភាព។ បងថាច់ថាញ ឱ្យដឹង៖ “ឆ្នាំ ១៩៧៩ ខ្ញុំបានទៅចូលរួមបំពេញកាតព្វកិច្ចអន្តរជាតិនៅលើសមរភូមិកម្ពុជានិងរងរបួស។ ពេលវិលមកស្រុកកំណើត ខ្ញុំបានទទួលប្រាក់សោធនរៀងរាល់ខែ។ ឆ្នាំ ២០០៩ គ្រួសារខ្ញុំបានជ្រើសឧបត្ថម្ភសង់ផ្ទះឧបការគុណ និងឧបត្ថម្ភទុនចិញ្ចឹមគោបន្តពូជ ២ ក្បាល ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមជូនគ្រួសារកែលម្អជីវភាព”។
លោកត្រឹងភឿកហៀង ប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វា ឱ្យដឹង៖ “មកទល់ពេលនេះ គ្រួសារគោលនយោបាយទាំងអស់នៅលើភូមិសាស្រ្តឃុំសុទ្ធតែមានកម្រិតជីវភាពស្មើឬខ្ពស់ជាងកម្រិតមធ្យមភាគរបស់ប្រជាជនភូមិភាគ។ រយៈពេលកន្លង ភូមិភាគបានលុបបំបាត់ផ្ទះបណ្តោះអាសន្ន ១០០% ចំពោះមុខសញ្ញាជាគ្រួសារគោលនយោបាយ។ ភូមិភាគក៏កំពុងត្រួតពិនិត្យនូវគោលនយោបាយដែលពាក់ព័ន្ធមួយចំនួន ក្នុងនោះ មានគោលនយោបាយឧបត្ថម្ភជួសជុលផ្ទះចំពោះគ្រួសារគោលនយោបាយ”៕
សើុងម៉ាល័យ-វិមាន