20/03/2023 - 17:00

យក​ចិត្ត​ទុក​ដាក់​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​គោល​នយោ​បាយ​ពិសេស​ដោយ​ឡែក​

តាម​ប្រ​សាសន៍​លោក​ថាច់​យឿង ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​វិញ​ឡុង​ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១-២០២៥ កំ​ពុង​បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​តំ​បន់​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត។​

កម្មា​ភិបាល​ភូមិ​ភាគ​នៅ​ខេត្ត​វិញ​ឡុង​ ឧស្សាហ៍​ចុះ​ទៅ​សួរ​សុខ​ទុក្ខ​ពិភាក្សា​អំ​ពី​ស្ថាន​ភាព​
ភូមិស្រុកជាមួយនឹងអ្នកមានប្រជាប្រិយ។

ក្នុង​នោះ​ គម្រោង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ផលិត​កម្ម​ ជីវ​ភាព​ ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​អង្គ​ភាព​ស្ថាប័ន​រដ្ឋ​លើ​វិស័យ​ជន​ជាតិ​ ត្រូវ​បាន​អនុវត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ អា​ទិភាព​ចំ​ពោះ​ភូមិ​ ឃុំ​ លំ​បាក​ខ្លាំង​។​ គណៈ​ជន​ជាតិ​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ ប្រ​ជា​ជន​ខេត្ត​ ផ្ដល់​សច្ចា​ប័ន​និង​ផ្ដល់​ទុន​អនុវត្ត​សំ​ណង់​ចំ​នួន​ ៨ (មាន​សំ​ណង់​ចំ​នួន​ ៥ ពី​ប្រ​ភព​ទុន​វិនិ​យោគ អា​ស្រ័យ​គណៈ​គ្រប់​គ្រង​គម្រោង​ ស្រុក​ត្រា​អូង​គ្រប់​គ្រង​ និង​សំ​ណង់​ធារា​សាស្រ្ត​ចំ​នួន​ ៣ ពី​ប្រ​ភព​ទុន​បុព្វ​ហេតុ​ អា​ស្រ័យ​គណៈ​ជន​ជាតិ​គ្រប់​គ្រង​និង​សហ​ការ​ជា​មួយ​នឹង​ភូមិ​ភាគ​រៀប​ចំ​ផ្សព្វ​ផ្សាយ​អនុវត្ត​)។​ សរុប​ថវិកា​អនុវត្ត​គម្រោង​ទាំង​នេះ​ គឺជាង​៩​ពាន់​លាន​ដុង​ រួម​ទាំង​ថវិកា​មជ្ឈិម​និង​ថវិកា​ភូមិ​ភាគ​។​ សំ​ណង់​ទាំង​អស់​បាន​កសាង​សម្រេច​រួច​រាល់​ ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​របស់​មាមីង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​។​

មាន​ប្រ​ភព​ទឹក​ស្រោច​ស្រព​លំ​នឹង​ កសិករ​តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​វិញ​ឡុង​ បាន​កែ​ប្រែដី​ចម្ការ​ចាស់​ងាក​មក​ដាំ​ប្រ​ភេទ​ដំ​ណាំ​ដែល​មាន​តម្លៃ​សេដ្ឋកិច្ច​។​

ផ្លូវ​ធំ​ៗ​នៅ​ភូមិ​តា​ធាយ ឃុំ​តឹង​មី ត្រូវ​បាន​ចាក់​កៅ​ស៊ូ​ ចំ​ណែក​ផ្លូវ​តូចៗ​សុទ្ធ​តែ​បាន​ចាក់​បេ​តុង​។

ឃុំ​តឹង​មី ស្រុក​ត្រា​អូង​ ជា​ឃុំ​លំ​បាក​ខ្លាំង​ ម្ល៉ោះ​ហើយ​ត្រូវ​បាន​អា​ទិភាព​វិនិ​យោគ​សំ​ណង់​ជាច្រើន​ តួយ៉ាង​ដូច​ ចាក់​បេ​តុង​ផ្លូវ​សាលា​រៀន​ បឋម​សិក្សា​តឹង​មី A - ស្ពាន​បា-ស នៅ​ភូមិ​វាល​; ចាក​បេតុង​ផ្លូវ​ស្ពាន​វត្ត​តាធាយ-ញ៉ាដុង​ នៅ​ភូមិ​តា​ធាយ; ជីក​ស្ដារ​ប្រ​ឡាយ​ណាម​ហា​ នៅ​ភូមិ​មីអាង​ និង​ប្រ​ឡាយ​តឺភេន នៅ​ភូមិ​តាមោង​ ។ល។​ សំ​ណង់​ទាំង​អស់​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់​ ជួយ​ឱ្យ​មាមីង​ធ្វើ​ដំ​ណើរ​ទៅ​មក​បាន​ងាយ​ស្រួល​ និង​ធានា​បាន​ប្រ​ភព​ទឹក​សម្រាប់​ផលិត​កសិកម្ម​ ចិញ្ចឹម​ជល​ផល។​

ខេត្ត​វិញ​ឡុង​ ក៏​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​នយោ​បាយ​ចំ​ពោះ​អ្នក​មាន​ប្រ​ជា​ប្រិយ​តាម​សេចក្ដី​សម្រេច​លេខ​ ១២/QĐ-TTg ចុះ​ថ្ងៃ​ទី ០៦/៣/២០១៨ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល។​ ក្នុង​ឆ្នាំ​២០២២ គណៈ​ជន​ជាតិ​បាន​រៀប​ចំ​នាំ​តំ​ណាង​អ្នក​មាន​ប្រ​ជា​ប្រិយ​ឆ្នើម​របស់​ខេត្ត​វិញ​ឡុង​ ទៅ​ទស្សន​កិច្ច​ រៀន​សូត្រ​បទ​ពិសោធន៍​នៅ​តាម​ខេត្ត​ភូមិ​ភាគ​កណ្ដាល​ ភូមិ​ភាគ​កណ្ដាល​ប៉ែកខាង​ជើង​ និង​តីង្វៀង​; រៀប​ចំ​ជូន​ និង​ទទួល​តំ​ណាង​អ្នក​មុខ​អ្នក​ការ​សាសនា​ និង​អ្នក​មាន​ប្រ​ជា​ប្រិយ​ចូល​រួម​សន្និ​បាត​ហ្វឹក​ហ្វឺន​បំ​ណិន​ផ្សព្វ​ផ្សាយ​ អប់រំ​ច្បាប់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ នៅ​ក្រុង​កឹង​ធើ។ល។​ លោក​ថាច់​អង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ឃុំ​ទ្រុង​ថាញ់ ស្រុក​វ៉ុង​លីម ឱ្យ​ដឹង​៖ “មិន​ត្រឹម​តែ​បាន​ភូមិ​ភាគ​ យក​ចិត្ត​ទុក​ដាក់​សួរ​សុខ​ទុក្ខ​ក្នុង​ឱកាស​បុណ្យ​ទាន​ប៉ុណ្ណោះ​ទេ​ ខ្ញុំ​នៅ​ទាំង​បាន​ទៅ​ទស្សន​កិច្ច​ រៀន​សូត្រ​បទ​ពិសោធន៍​ទៀត​ផង។​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​យល់​ច្បាស់​ថា​ យើង​កាន់​តែ​មាន​ភារ​កិច្ច​ចំ​ពោះ​ភូមិ​ស្រុក​ និង​សហគមន៍”៕​

                                   ហា​ថាញ-ថាច់​ធី

ចែករំលែកអត្ថបទ