ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

16/01/2023 - 10:10

គៀង​យ៉ាង​ បូក​សរុប​បណ្ដោះ​អា​សន្ន ៣ ឆ្នាំ​អនុ​វត្ត​បទ​បញ្ជា​លេខ​ ១៩

របស់​គណៈ​លេខា​ខេត្ត​គៀង​យ៉ាង​ ទើប​តែ​រៀប​ចំ​សន្និ​បាត​បូក​សរុប​បណ្ដោះអា​សន្ន ៣ ឆ្នាំ​អនុវត្ត​បទ​បញ្ជាលេខ​ ១៩-CT/TW ចុះ​ថ្ងៃ​ទី ១០ ខែ​មក​រា ឆ្នាំ​ ២០១៨ របស់​គណៈ​លេខា​មជ្ឈិម​បក្ស​ (នីតិ​កាល​ទី XII) ស្តី​ពី​ការ​ពង្រឹង​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ក្នុង​ស្ថាន​ភាព​ថ្មី​ និង​បូក​សរុប​ការ​ងារ​ជន​ជាតិ​ឆ្នាំ​ ២០២២។

ទិដ្ឋ​ភាព​ទាំង​មូល​នៃ​អង្គ​សន្និ​បាត។

ក្នុង​រយៈ​ពេល​ ៣ ឆ្នាំ​កន្លង​ ខេត្ត​គៀង​យ៉ាង​ បាន​វិនិ​យោគ​ជាង​ ២១០ ពាន់​លាន​ដុង​ សម្រាប់​កសាង​សំ​ណង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​គមនា​គមន៍​ ប្រព័ន្ធ​ធារា​សាស្រ្ត​ ដំណាក់​សុខា​ភិបាល​ សាលា​រៀន​ ផ្គត់​ផ្គង់​ទឹក​ស្អាត​សម្រាប់​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​; ជំនួយ​ជិត​ ១១.៣០០ លើក​/គ្រួសារ​ បាន​បុលទុន​អភិវឌ្ឍ​ផលិត​កម្ម​ សាង​សង់​ផ្ទះ​ ផ្លាស់​ប្តូរ​របរ​ រៀន​របរ​ និង​សកម្ម​ភាព​ជាក់​ស្តែង​ជា​ច្រើន​ទៀត​... មក​ទល់​ពេល​នេះ​ ជីវ​ភាព​សម្ភារៈ​ និង​ស្មារតី​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​គៀង​យ៉ាង​ មាន​ការ​វិវត្ត​យ៉ាង​ច្បាស់​ក្រ​ឡែត។ អត្រា​គ្រួសារ​ក្រីក្រ​យោង​តាម​ស្តង់ដារ​ពហុ​ទិស​នៅ​ត្រឹម​តែ​ ៤.៧៣% ប៉ុណ្ណោះ​។

ក្រៅ​ពី​នេះ​ ខេត្ត​បាន​ឧបត្ថម្ភ​ថវិ​កា​សម្រាប់​កសាង​ ជួស​ជុល​វត្ត​ពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ចំ​នួន​ ៥ វត្ត​ដែល​ជា​កេរ​ដំណែល​ ត្រូវ​បាន​រៀប​ចំ​ណាត់​ថ្នាក់​ ដាក់​ចូល​ក្នុង​គម្រោង​អភិរក្ស​។ ឧបត្ថម្ភ​ ជួស​ជុល​កែ​លម្អ​ឈាប​នដ្ឋាន​... រៀប​ចំ​វគ្គ​បំ​ប៉ន់ បណ្តុះ​បណ្តាល​ ដើម្បី​អភិរក្ស​ទម្រង់​សិល្បៈ​ប្រពៃ​ណី។ ដោយ​ឡែក​ឆ្នាំ​ ២០២២ ខេត្ត​គៀង​យ៉ាង​ បាន​បោះ​ឆ្នោត​ជ្រើស​រើស​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​សហ​គមន៍​ខ្មែរ​ចំ​នួន​ ២៣៥ នាក់​ ។ នេះ​ជា​កត្តា​សំ​ខាន់​ក្នុង​ការ​ចលនា​ប្រជា​ជន​អនុវត្ត​ល្អ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ ក្រឹត្យ​ច្បាប់​របស់​បក្ស​និង​រដ្ឋ​ រក្សា​ចំ​ណង​មនោ​សញ្ចេត​នា​រវាង​ភូមិ​ផង​របង​ជា​មួយ​ក្នុង​សហ​គមន៍​ប្រជាជន​៕

     យោង​តាម​ baodantoc.vn - ប្រែសម្រួល​ដោយ​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ