សុកត្រាំង អនុវត្តគោលនយោបាយជាច្រើនសម្រាប់អ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិច ម្ល៉ោះហើយទើបបង្កបានទំនុកចិត្ត ដើម្បីអ្នកមានប្រជាប្រិយពង្រីកតួនាទី ភារកិច្ចក្នុងការងារផ្សព្វផ្សាយ រួមចំណែកនាំយកនូវគោលនយោបាយដល់ជនរួមជាតិភាគតិចក្នុងខេត្ត។
ថ្នាក់ដឹកនាំគណៈកម្មាធិការជនជាតិនិងគណៈកម្មាធិការប្រជាជនខេត្ត សួរសុខទុក្ខនិងប្រគេនទេយ្យវត្ថុដល់អ្នកមានប្រជាប្រិយនៅខេត្តសុកត្រាំង។
គណៈជនជាតិខេត្ត តែងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនៅភូមិភាគ; លទ្ធផលអនុវត្តកម្មវិធី គម្រោងជាច្រើននៅតំបន់ជនរួមជាតិភាគតិច; ផ្សព្វផ្សាយអំពីការងារជនជាតិនិងអនុវត្តគោលនយោបាយជនជាតិ; ផ្សព្វផ្សាយអនុវត្តកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនរួមជាតិភាគតិច; ផ្តល់ជូនកាសែតនិងទស្សនាវដ្តីដោយឥតគិតថ្លៃតាមសេចក្តីកំណត់។ល។ ឆ្លងតាមរយៈនោះ ជួយអ្នកមានប្រជាប្រិយធ្វើបច្ចុប្បន្នភាព បង្កើនចំណេះដឹង បំណិន ដើម្បីបំពេញតួនាទីផ្សព្វផ្សាយ ចលនាជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ។ ទន្ទឹមនឹងនោះ នៅទាំងផ្សព្វផ្សាយអនុវត្តនូវសកម្មភាពជាច្រើន ដូចជា៖ អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយក្នុងឱកាសបុណ្យទានផ្សេងៗ លើកទឹកចិត្ត សួរសុខទុក្ខអ្នកមានប្រជាប្រិយ ពេលឈឺថ្កាត់ម្តងម្កាល; ជូនអ្នកមានប្រជាប្រិយទៅទស្សនកិច្ចសិក្សា ដោះដូរបទពិសោធន៍ក្នុងការងារផ្សព្វផ្សាយនៅហាណូយ និងនៅតាមបណ្តាខេត្តនានានៃភាគខាងជើង; ទិញប័ណ្ណធានារ៉ាប់រងសុខាភិបាលជូនអ្នកមានប្រជាប្រិយ សរុបជាទឹកប្រាក់ជាង ២,៨ ពាន់លានដុង។
ព្រះឧបជ្ឈាយ៍ ឡឹមសឿង ព្រះចៅអធិការវត្តសិរីនគរជុំអំពូយារ ឃុំថាញ់ភូ ស្រុកមីស្វៀង មានថេរដីកា៖ “មាមីងពុទ្ធបរិស័ទខ្មែរជាអ្នកកាន់ពុទ្ធសាសនា ម៉្លោះហើយពេលស្តាប់ព្រះសង្ឃទេសនាឬក៏បានផ្សព្វផ្សាយអំពីគោលនយោបាយ ច្បាប់របស់រដ្ឋ គឺមានការយល់ដឹងនិងអនុវត្តបានយ៉ាងល្អ។ បច្ចុប្បន្ន មាមីងពុទ្ធបរិស័ទខ្មែរតែងជឿជាក់លើការដឹកនាំរបស់បក្ស”។ ចំណែកលោក ឡឹមវ៉ាន់ផឹង អ្នកមានប្រជាប្រិយនៅឃុំថាមដូង ស្រុកមីស្វៀង មានប្រសាសន៍៖ “ជាច្រើនឆ្នាំមកនេះ ខេត្តអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយ។ ក្នុងឱកាសបុណ្យទានម្ដងៗ តែងមានគណៈប្រតិភូអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយ ដូច្នេះ ខ្ញុំត្រូវបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។ ខ្ញុំបាទតែងចលនាមាមីងខ្មែររួមចំណែកកសាងស្ពានផ្លូវជនបទ; ដាក់អំពូលភ្លើង ចលនាមាមីងចិញ្ចឹមកូនរៀនសូត្របានត្រឹមត្រូវ ជៀសវាងបាបគ្រោះសង្គម។ល។ ពេលដឹងថារដ្ឋមានគោលនយោបាយអាទិភាព សំខាន់គឺបម្រើផលប្រយោជន៍ដល់ប្រជាជន ដូច្នេះមាមីងខ្មែរឯកភាពអនុវត្តតាមភ្លាម”។
លោកថាច់ថាញតុង អនុប្រធានគណៈជនជាតិខេត្តសុកត្រាំង ឱ្យដឹង៖ “ខេត្តអនុវត្តយ៉ាងពេញលេញនូវគោលនយោបាយសម្រាប់អ្នកមានប្រជាប្រិយចំនួន ៦០៦ រូបក្នុងទូទាំងខេត្ត។ នេះជាកម្លាំងស្នូល ជាស្ពានតភ្ជាប់ដ៏សំខាន់ រវាងគណៈកម្មាធិការបក្ស រដ្ឋអំណាយគ្រប់លំដាប់ថ្នាក់ ជាមួយនឹងជនរួមជាតិភាគតិច។ អ្នកមានប្រជាប្រិយរបស់ខេត្ត បានពង្រីកល្អនូវតួនាទី ភារកិច្ចក្នុងការផ្សព្វផ្សាយ ចលនា ជនរួមជាតិភាគតិចអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ធានាសន្តិសុខសណ្តាប់ធ្នាប់ក្នុងតំបន់ជនរួមជាតិខ្មែរ”៕
យ្វីអាញ-មុនី