មន្ទីរព័ត៌មាននិងសារគមនាគមន៍ក្រុងកឹងធើ ទើបរៀបចំសិក្ខាសាលា “ការផ្លាស់ប្ដូរឌីជីថល អភិវឌ្ឍន៍ប្រភពធនធានមនុស្សសម្រាប់ផ្លាស់ប្ដូរឌីជីថល”។
ថ្នាក់ដឹកនាំក្រុងកឹងធើ រួមជាមួយនឹងមន្ទីរ គណៈ ផ្នែកនានារបស់ក្រុង
ចូលរួមក្នុងសិក្ខាសាលា។
សិក្ខាសាលាសំដៅលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការផ្លាស់ប្ដូរឌីជីថល ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មលើកទី ៤; ស្វែងរកដំណោះស្រាយ យន្តការ គោលនយោបាយស្ដីពីជំរុញការផ្លាស់ប្ដូរឌីជីថល ការកសាងនិងអភិវឌ្ឍន៍ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ព្រមជាមួយនោះ ធ្វើការផ្លាស់ប្ដូរ កំណត់ស្ថានភាពជាក់ស្តែង តម្រូវការធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរឌីជីថល ដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់ការអភិវឌ្ឍប្រភពធនធានមនុស្សបម្រើការដល់ការផ្លាស់ប្ដូរឌីជីថល។
ក្នុងអង្គសិក្ខាសាលា ក្រុមអ្នកគ្រប់គ្រង អាជីវកម្មលើវិស័យ ផ្លាស់ប្ដូរឌីជីថល បានធ្វើបទអន្តរាគមន៍ស្ដីពីវិធានការវាយតម្លៃ កសាងក្របខ័ណ្ឌគ្រប់គ្រងឯកសារសម្រាប់ Smart City; ដំណោះស្រាយសម្រាប់ផ្សព្វផ្សាយមជ្ឈមណ្ឌលប្រតិបត្តិការទីក្រុងឆ្លាតវៃ (IOC); ហេដ្ឋារចនាសម្ព័ន្ធសម្រាប់មជ្ឈមណ្ឌល IOC; មូលដ្ឋានគ្រឹះឌីជីថលនិងការស្រង់ទិន្នន័យបម្រើការដល់ការផ្លាស់ប្ដូរឌីជីថល និងកសាងទីក្រុងឆ្លាតវៃ; ដំណោះស្រាយ ជំរុញការផ្លាស់ប្ដូរឌីជីថលក្នុងស្ថាប័ន អាជីវកម្មក្រុងកឹងធើ; តថភាពនិងទិសដៅអភិវឌ្ឍន៍ប្រភពធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរឌីជីថលក្រុងកឹងធើ។ ក្រៅពីនោះ នៅមានធ្វើបទអន្តរាគមន៍ស្ដីពីការអភិវឌ្ឍប្រភពធនធានមនុស្សសម្រាប់ការផ្លាស់ប្ដូរឌីជីថលរបស់ស្ថាប័ន អង្គភាពមួយចំនួនលើភូមិសាស្រ្តក្រុងកឹងធើ។
អញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងអង្គសិក្ខាសាលា សមមិត្ត ត្រឹងវៀតទ្រឿង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ សង្កត់ធ្ងន់៖ ការផ្លាស់ប្ដូរឌីជីថល គឺជាចរន្តដ៏សំខាន់មួយក្នុងយុគសម័យនេះ បង្កើតឱកាសផ្លាស់ប្ដូរយ៉ាងខ្លាំងក្លាដែលមិនធ្លាប់មានពីមុនមកដល់បណ្តាប្រទេស ភូមិភាគនានា អាជីវកម្មលើពិភពលោកឈានឡើង បញ្ជាក់ពីតួនាទី សមត្ថភាព ចំណេះដឹងរបស់ខ្លួនពេលចូលរួមក្នុងយុទ្ធនាការបដិវត្តន៍ឧស្សាហកម្មលើកទី ៤; ជួយឱ្យប្រតិបត្តិការរបស់រដ្ឋាភិបាលនៃប្រទេសនានាកាន់តែមានសុពលភាព ប្រសិទ្ធភាពនិងតម្លាភាពជាងទៀត។ ការផ្លាស់ប្ដូរឌីជីថល ក៏ជាការបង្វែរទាំងស្រុងនូវវិស័យសេដ្ឋកិច្ច-សង្គម ផ្ដើមពីបរិស្ថានពិតប្ដូរទៅបរិស្ថានឌីជីថល ដោយផ្អែកលើមូលដ្ឋានធានាសសរស្ដម្ភទាំង ៣ គឺ៖ រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។ ក្រុងកឹងធើ បានអនុវត្តសម្រេចរួចរាល់ ក្របខ័ណ្ឌច្បាប់ ស្ដីពីការផ្លាស់ប្ដូរឌីជីថល កំណត់ច្បាស់ការផ្លាស់ប្ដូរឌីជីថលផ្សារភ្ជាប់ជាមួយនឹងទីក្រុងឆ្លាតវៃ។ ដើម្បីអនុវត្តសម្រេចជោគជ័យការផ្លាស់ប្ដូរឌីជីថល ផ្សារភ្ជាប់នឹងទីក្រុងឆ្លាតវៃ ក្រុងមានបំណងប្រមូលផ្ដុំប្រភពធនធានមនុស្សលើគ្រប់វិស័យ ផ្នែកទាំងអស់៕
អាញខ្វា - ថាច់ធី