ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

11/07/2022 - 15:38

បេក្ខ​ជន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង​ រីក​រាយ​សម្រេច​ជា​ស្ថាពរ​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ ឆ្នាំ​ ២០២២

រួម​ជា​មួយ​បេក្ខ​ជន​ជាង​ ១ លាន​នាក់​ក្នុង​ទូទាំង​ប្រ​ទេស​ និង​បេក្ខ​ជន​រាប់​ម៉ឺន​នាក់​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​ បាន​សម្រេច​វិញ្ញា​សាប្រ​ឡង​សម្រាប់​សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២0២២។​ នៅ​ក្រុង​កឹង​ធើ មាន​បេក្ខ​ជន​ជាង​ ១២.000 នាក់​ ចូល​រួម​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ២៥ នៅ​តាម​ខណ្ឌ​ ស្រុក​ទាំង​ ៩។​ ខេត្ត​សុក​ត្រាំង​ មាន​បេក្ខ​ជន​ជាង​ ១ ម៉ឺន​នាក់​ ចូល​រួម​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ២៣; ខេត្ត​ត្រា​វិញ​ រៀប​ចំ​ការ​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​ចំ​នួន​ ៣០ ដោយ​មាន​ ៤២០ បន្ទប់​ប្រ​ឡង​ មាន​បេក្ខ​ជន​ចូល​រួម​ជាង​ ៩.៥០០ នាក់​…។​

បេក្ខ​ជន​មក​ប្រ​ឡង​នៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​ ហ្វាង​យីវ ក្រុង​សុក​ត្រាំង​
ខេត្តសុកត្រាំង។ រូបថត៖ លីធាន

បេក្ខ​ជន​ត្រៀបប្រ​ឡង​មុខវិជ្ជាអក្សរសាស្រ្តនៅ​មណ្ឌល​ប្រ​ឡង​វិទ្យា​ល័យ​អាងខាញ់ ខណ្ឌនិញកេវ ក្រុងកឹងធើ។ រូបថត៖ ប៊ិតង៉ុក

យោង​តាម​ក្រសួង​អប់​រំនិង​បណ្ដុះ​បណ្ដាល​ សំ​ណួរ​ប្រ​ឡង​ឆ្នាំ​នេះ​សម​ល្មម​នឹង​កម្លាំង​សិស្ស​រៀន​កម្រិត​មធ្យម​ មាន​សំ​ណួរ​កម្រិត​ខ្ពស់​សម្រាប់​បែង​ប្រ​ភេទ​បេក្ខ​ជន​ និង​មហា​វិទ្យា​ល័យ​នានា​ពិនិត្យ​ជម្រើស​សិស្ស​។​ សម័យ​ប្រ​ឡង​សញ្ញា​បត្រ​វិទ្យា​ល័យ​ឆ្នាំ​ ២០២២ នឹង​ប្រ​ព្រឹត្ត​ឡើង​ក្នុង​អំ​ឡុង​ពេល​ ២ ថ្ងៃ​ គឺ​ថ្ងៃ​ទី ៧ និង​ទី ៨ ខែកក្ក​ដា​ ឆ្នាំ​ ២០២២ ៕​

  ង៉ុក​ធាន​

 

ចែករំលែកអត្ថបទ