អស់រយៈពេល ១០ ឆ្នាំ អនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ឃើញថាមុខមាត់នៅក្រុងវិញចូវ ខេត្តសុកត្រាំង មានភាពផ្លាស់ថ្មីយ៉ាងសកម្ម។
កសិករវិញចូវ កំពុងប្រមូលផលខ្ទឹមក្រហម។
ក្រុងវិញចូវ មានជនរួមជាតិខ្មែររស់នៅជាង ៥២% ម៉្លោះហើយក្នុងការកសាងជនបទថ្មី វិញចូវតែងផ្តោតលើការលើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិភាគតិច ដើម្បីឃោសនាផ្សព្វផ្សាយនិងចលនាប្រជាជនសកម្មចូលរួម។ មកទល់បច្ចុប្បន្ន មានឃុំ ៦/៦ របស់ក្រុងវិញចូវសម្រេចបទដ្ឋានជនបទថ្មី ក្នុងនោះ ឃុំវិញហ៊ីប បានទទួលស្គាល់សម្រេចជនបទថ្មីកម្រិតខ្ពស់។
តាមគណៈកម្មាធិការប្រជាជនក្រុងវិញចូវ អនុវត្តកម្មវិធីទិសដៅជាតិអំពីការកសាងជនបទថ្មី ភូមិភាគបានកសាងផ្លូវជនបទថ្មីគំរូចំនួន ៥៨ ខ្សែ ដោយមានប្រវែងជាង ៧២ គីឡូម៉ែត្រ។ ផ្លូវច្រកភូមិ ជ្រះស្អាតគ្មានភក់ជ្រាំក្នុងរដូវភ្លៀង សម្រេច ១០០% ក្នុងនោះ ផ្លូវកសាងរឹងមាំសម្រេចជាង ៧៣% ។ គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់ជាង ៩៩% ៘ លោកសើុងឌិញ នៅឃុំវិញតឹង រៀបរាប់៖ “កាលពីមុន តំបន់ជនបទនេះក្រខ្សត់ណាស់ ចង់ទៅណាមកណាត្រូវធ្វើដំណើរដោយថ្មើរជើងឬជិះទូកប៉ុណ្ណោះ ហើយក៏គ្មានអគ្គិសនី ទឹកស្អាតប្រើប្រាស់ដែរ ដូច្នេះ ពេលដែលរដ្ឋវិនិយោគកសាងជនបទថ្មី អ្នកណាក៏សប្បាយរីករាយទាំងអស់។ មាមីងស្ម័គ្រចិត្តបរិច្ចាគដី កសាងផ្លូវ សាលារៀន អាគារវប្បធម៌ និងសំណង់សុខុមាលភាពសង្គមផ្សេងៗទៀត។ ឥឡូវនេះ ផ្លូវភ្លឺចិញ្ចាច បៃតង ជ្រះស្អាត ហើយក៏គ្មាននៅផ្ទះស្លឹកទៀតដែរ”។ ចំណែកបងស្រីសើុងធីវណ្ណា នៅឃុំឡាយហ្វា ឱ្យដឹង៖ “ខ្ញុំបានរដ្ឋសង់ផ្ទះថ្ម ឱ្យឧបត្ថម្ភបុលទុន ពូជដំណាំ ដើម្បីប្រកបការងាររកស៊ី ទើបជីវភាពបានប្រសើរឡើងជាបណ្ដើរៗ។ មិនត្រឹងតែខ្ញុំប៉ុណ្ណោះទេ គឺភាគច្រើនមាមីងខ្មែរដែលមានស្ថានភាពក្រលំបាក តែងបានរដ្ឋជួយឧបត្ថម្ភទាំងអស់។ មានអ្នកទៅរៀនរបរ បានឧទ្ទេសនាមធ្វើការងារក្រុមហុ៊នក្នុងនិងក្រៅខេត្ត។ អ្នកខ្លះទៅធ្វើការនៅបរទេសមានចំណូលលំនឹង ដូច្នេះជីវភាពអ្នកណាក៏ល្អប្រសើរដែរ។ ឥឡូវ តំបន់ជនបទទៅមកងាយស្រួល គ្មាននៅភក់ជ្រាំក្នុងរដូវភ្លៀងដូចពីមុនទៀតឡើយ ”។
គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ជូនអាហារូបករណ៍ដល់សិស្សក្ររៀនពូកែ លើភូមិសាស្រ្តក្រុងវិញចូវ។
តាមប្រសាសន៍លោកង្វៀងថាញលីម ប្រធានគណៈកម្មាធិការប្រជាជនក្រុងវិញចូវ ការកសាងជនបទថ្មី វិញចូវបានផ្គួបបញ្ចូលប្រភពទុនកសាងជនបទថ្មី កម្មវិធីទិសដៅជាតិកាត់បន្ថយភាពក្រីក្រដោយចីរភាពនិងគោលនយោបាយជនជាតិ វិនិយោគក្នុងតំបន់ជនរួមជាតិខ្មែរ។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ក្រុងវិញចូវ សម្រេចជាង ៥២ លានដុង/មនុស្សម្នាក់/ឆ្នាំ អត្រាគ្រួសារក្រថយចុះនៅ ១,៣% អត្រាពលកម្មដែលមានការងារធ្វើសម្រេច ៩៥% ។ សមិទ្ធផលនេះ គឺអាស្រ័យការប្តេជ្ញាចិត្ត ការស្រុះស្រួលគ្នាក្នុងទូទាំងប្រព័ន្ធនយោបាយ និងការរួមកម្លាំងរបស់ប្រជាជន។ ក្រុងវិញចូវ បន្តខិតខំឱ្យបាន ៦/៦ ឃុំ សម្រេចបទដ្ឋានជនបទថ្មីកម្រិតខ្ពស់ និងមួយឃុំសម្រេចជនបទថ្មីគំរូ ក្នុងដំណាក់កាល ២០២០-២០២៥ ”៕
លីធាន-លេងមី