មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

04/04/2022 - 14:32

អស់​ពីចិត្ត​ចំ​ពោះ​បង​ប្អូន​នារី​ខ្មែរ​

 

បង​ស្រី​ លីវ​ធីមី​យ៉ុង ប្រ​ធាន​ក្រុម​នារី​ប្រិត​សំ​ចៃ​និង​បុល​ទុន​ ភូមិ​ថើយ​ធ្វឹង​ B ទីរួម​ស្រុក​ថើយ​ឡាយ​ ស្រុក​ថើយ​ឡាយ​ ក្រុង​កឹង​ធើ តែង​អស់​ពីចិត្ត​ពីថ្លើម​ក្នុង​ការ​ជួយ​បង​ប្អូន​នារី​ ជាពិ​សេស​​គឺ​បង​ប្អូន​នារី​ខ្មែរ​ ខិត​ខំ​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​

បងស្រី​ លីវ​ធីមី​យ៉ុង រៀប​រាប់​៖ ឆ្នាំ​ ២០១០ គាត់​បាន​ចូល​រួម​ក្រុម​នារី​ប្រិត​សំ​ចៃ​និង​បុល​ទុន​នៅ​ភូមិ​ថើយ​ធ្វឹង​ B ។​ ដោយ​ការ​ខ្នះ​ខ្នែង​អស់​ពីចិត្ត​ ថែម​ទាំង​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ទុន​ប្រិត​សំ​ចៃ​មាន​ប្រ​សិទ្ធ​ភាព​ គាត់​ក៏​បាន​បង​ប្អូន​នារី​ទុក​ចិត្ត​បោះ​ឆ្នោត​ធ្វើ​ជាប្រ​ធាន​ក្រុម​ ។​ បង​ស្រី​ឱ្យ​ដឹង​៖ “កាល​ដំបូង​ ខ្ញុំ​ជួប​ការ​លំ​បាក​ណាស់​ដែរ​ ដោយ​សារ​ខ្ញុំ​មិន​យល់​ពីទឹក​ចិត្ត​ គោល​បំ​ណង​របស់​បង​ប្អូន​នារី​... ក្រោយ​មក​ខ្ញុំ​ក៏​រកវិធី​ខិត​ជិត​ស្វែង​យល់​ពីស្ថាន​ភាព​ តម្រូវ​ការ​ចាំ​បាច់​ និង​ជាក់​ស្តែង​របស់​គ្រួ​សារ​នីមួយ​ៗ​”។​

ដោយ​មាន​ចរិត​ស្លូត​បូត ងាយ​ជិត​ស្និទ្ធ​ ថែម​ទាំង​អស់​ពីចិត្ត​ពីថ្លើម​ បង​ស្រី​មីយ៉ុង​បាន​បង​ប្អូន​នារី​ខ្មែរ​ជឿជាក់​ ផ្ញើ​ក្តី​សង្ឃឹម​និង​ចែក​រំលែក​ការ​លំ​បាក​ក្នុង​ជីវ​ភាព​។​ ផ្តើម​ពីនោះ​ បង​តែង​តែ​លើក​ទឹក​ចិត្ត​ និង​ស្វែង​រកវិធី​ដើម្បី​ជួយ​បង​ប្អូន​នារី​។​ បង​ស្រី​លីវ​ធីថាញ​ត្វៀង​ នៅ​ភូមិ​ថើយ​ធ្វឹង​ B ជាគ្រួ​សារ​ក្រី​ក្របាន​មុខ​ខ្វះ​ក្រោយ​ រស់​នៅ​ក្នុង​ផ្ទះ​បណ្ណោះ​អា​សន្ន​។​ បង​ថាញត្វៀង​ ចែក​រំលែក​៖ “ខ្ញុំ​អរ​គុណ​បង​យ៉ុង​ខ្លាំង​ណាស់​ ពេល​គាត់​ដឹង​ពីស្ថាន​ភាព​គ្រួ​សារ​ខ្ញុំ​ គាត់​ក៏​បាន​ឧទ្ទេស​នាម​ ហើយ​ខ្ញុំ​ក៏​បាន​សម្ព័ន្ធ​យុវ​ជន​ឧបត្ថម្ភ​ឱ្យ​បុល​ ៥០ លាន​ដុង​ដើម្បី​សង់​ផ្ទះ​។​ មាន​ផ្ទះ​សម្បែង​រឹង​មាំ ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​រកស៊ី​ដើម្បី​លំ​នឹង​ជីវ​ភាព​គ្រួ​សារ​”។​

បង​ស្រី​ លីវ​ធីមីយ៉ុង (អង្គុយ​កណ្តាល​) កំ​ពុង​ដោះ​ដូរ​ជាមួយ​នឹង​សមាជិក​ក្នុង​ក្រុម​ ។​

ជាមួយ​នឹង​ការ​គ្រប់​គ្រង​របស់​បង​ស្រី​លីវ​ធីមី​យ៉ុង ក្រុម​នារី​ប្រិត​សំ​ចៃ​ ភូមិ​ថើយ​ធ្វឹង​ B ដំណើរ​ការ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ រហូត​មក​ទល់​បច្ចុប្បន្ន​ ក្រុម​បាន​ណែនាំ​និង​ឧបត្ថម្ភ​បង​ប្អូន​នារី​ខ្មែរ​ចំ​នួន​ ៩៥ នាក់​ បាន​ខិត​ជិត​ប្រ​ភព​ទុន​បុល​ពីធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ថើយ​ឡាយ​ សរុប​ជាង​ ២ ពាន់​លាន​ដុង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ មិន​ត្រឹម​តែប៉ុណ្ណោះ​ ក្នុង​នាម​ជា​ប្រ​ធាន​ក្រុម​ បង​យ៉ុង ថែម​ទាំង​សហការ​ជាមួយ​សមាគម​កសិករ​ភូមិ​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ឱ្យ​បង​ប្អូន​នារី​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ ផ្ទេរ​ជូន​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​អំ​ពី​ការ​ដាំ​ដុះ​ ចិញ្ចឹម​សត្វ​ និង​វិធាន​ការ​គ្រប់​គ្រង​ដើម​ទុន​។​ តាម​រយៈ​នោះ​ មាន​បង​ប្អូន​នារី​ជាច្រើន​បាន​ផ្លាស់​ប្តូរ​ផ្នត់​គំ​និត​ របៀប​ធ្វើ​ ការ​វិនិ​យោគ​ផ្លាស់​ប្តូរ​ ទម្រង់​ផលិត​កម្ម​ ពាណិជ្ជ​កម្ម​ ។​ល។​ មាន​គ្រួ​សារ​ជាច្រើន​ជម្នះ​បាន​ការ​លំ​បាក​ ឈាន​ឡើង​ក្នុង​ជីវ​ភាព​។​ តួយ៉ាង​ដូច​គ្រួ​សារ​បង​ស្រី​ ដាវ​ធីម៉ាយ​លី ដោយ​សារ​ខ្វះ​ដើម​ទុន​ ថែម​ទាំង​មិន​សូវ​ប៉ិន​គិត​គូរ​ការ​ងារ​រកស៊ី​ ទើប​ជីវ​ភាព​គ្រួ​សារ​ជួប​ការ​លំ​បាក​។​ តាម​រយៈ​ការ​ស្វែង​យល់​ កាល​ពី ៤ ឆ្នាំ​មុន​ បង​យ៉ុង​បាន​ណែនាំ​ឱ្យ​គាត់​បុល​ទុន​ចំ​នូន ៤៥ លាន​ដុង​ ទន្ទឹម​នឹង​នោះ​ បង​ក៏​បាន​ចលនា​ឱ្យ​បង​ស្រី​លីចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​ អា​ស្រ័យ​សមាគម​សិកររៀប​ចំ​ឡើង​។​ មាន​ដើម​ទុន​ និង​ចំ​ណេះ​ដឹង​ក្នុង​ការ​រកស៊ី​ បង​ស្រី​ម៉ាយ​លី ក៏​បាន​បង្វែរ​ដី​ចំ​ការ​ចាស់​ ៣ កុង​មក​ដាំ​ទៀប​បន្លា គួបផ្សំ​និង​ចិញ្ចឹម​ត្រី​។​ មិន​យូរ​ប៉ុន្មាន​បង​ម៉ាយ​លី ក៏​បាន​សង​រួច​បំ​ណុល​ធនាគារ​ ។​ ផ្តើម​ពីចម្ការ​ទៀប បន្លា ចិញ្ចឹម​ត្រី​ គ្រួ​សារ​របស់​គាត់​រកបាន​ប្រាក់​ចំ​ណូល​ពី ៦០-៨០ លាន​ដុង​ក្នុង​មួយ​ឆ្នាំ​។​ អា​ស្រ័យ​ហេតុ​នេះ​ ទើប​គ្រួ​សារ​បង​ស្រី​លី មាន​ប្រាក់​សេស​សល់​ចិញ្ចឹម​កូន​រៀន​សូត្រ​ និង​រៀប​ចំ​ផ្ទះ​សម្បែង​។​ ផ្តើម​ពីគ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្ររហូត​មក​ដល់​ពេល​នេះ​គ្រួ​សារ​បង​ម៉ាយ​លី ក៏​បាន​ចាក​ផុត​ពីភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។​

លោក​ស្រី​ត្រឹង​ធីអៀង​ញ៉ី អនុ​ប្រ​ធាន​សហព័ន្ធ​នារី​ទីរួម​ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “បង​ស្រី​លីវ​ធីមី​យ៉ុង ​ស្វា​ហាប់​ខ្លាំង​ណាស់​ ថែម​ទាំង​មាន​ទឹក​ចិត្ត​ចំ​ពោះ​បង​ប្អូន​នារី​ ជាពិសេស​គឺ​បង​ប្អូន​នារី​ខ្មែរ​។​ ការ​ងារ​នៅ​មូល​ដ្ឋាន​មាន​ច្រើន​កម្រិត​ ជំនួយ​មាន​តិច​តួច​ ប៉ុន្តែ​បង​ស្រី​តែង​សម្រេច​ល្អ​ការ​ងារ​ដែល​ថ្នាក់​លើ​ប្រ​គល់​ឱ្យ​។​ ម៉្លោះ​ហើយ​ រៀង​រាល់​ឆ្នាំ​ បង​ស្រី​តែង​ទទួល​បាន​ប័ណ្ណ​សរ​សើរ​ដោយ​សម្រេច​ល្អ​ភារកិច្ច​ ហើយ​តែង​បាន​បង​ប្អូន​ក្នុង​ភូមិ​ស្រុក​ស្រឡាញ់​រាប់​អាន”៕​

                                             អ៊ីលិញ

ចែករំលែកអត្ថបទ