មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/08/2021 - 08:00

អស់​ពីចិត្ត​គិត​គូរ​ឱ្យ​សមា​ជិក​

រយៈ​ពេល​ជាង​ ២៣ ឆ្នាំ​បំ​ពេញ​ការ​ងារ​សមា​គម​អតីត​យុទ្ធ​ជន​ បង​ថាច់​ថាញ​តឹម អនុ​ប្រ​ធាន​សមា​គម​អតីត​យុទ្ធ​ជន​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ តែង​សម្រេច​ល្អ​នូវ​ភារកិច្ច​និង​អស់​ពីចិត្ត​ជួយ​សមាជិក​ពង្រីក​សេដ្ឋ​កិច្ច​។​

បង​ថាច់​ថាញ​តឹម (ខាង​ស្ដាំ​) តែង​ចុះ​ទៅ​តាម​ផ្ទះ​សមាជិក​ ត្រួត​ពិនិត្យ​ការ​ងារ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​អា​ទិភាព​។​

ឆ្នាំ​ ១៩៩៨ ក្រោយ​ពីបញ្ចប់​កាតព្វ​កិច្ច​យោធា​ បង​ថាច់​ថាញ​តឹម ចូល​រួម​ការ​ងារ​សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​តឹង​ហ៊ឹង​ រួច​បាន​តែង​តាំង​ជាប្រ​ធាន​សមាគម​។​ ជា​មួយ​នឹង​ភាព​ស្វា​ហាប់​នៃ​បក្ខ​ជន​ ពង្រីក​គុណ​សម្បត្តិ​ "កង​ទ័ព​អ៊ំ​ហូ" បង​អនុ​វត្ត​ល្អ​ការ​ងារ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ផង​ និង​លើក​ស្ទួយ​សកម្ម​ភាព​ចលនា​សមាគម​កាន់​តែរីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ផង​។​ ឆ្នាំ​ ២០១១ បង​ថាច់​ថាញ​តឹម ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​ជា​អនុ​ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ឡុង​ភូ​រហូត​ដល់​សព្វ​ថ្ងៃ​។​ បង​តឹម ឱ្យ​ដឹង​៖ "បំ​ពេញ​ការ​ងារ​សមាគម​អតីត​យុទ្ធ​ជន​ច្រើន​ឆ្នាំ​ បាន​ខ្ញុំ​យល់​ឃើញ​ថា​ ការ​កសាង​អង្គ​ការ​សមាគម​រឹង​មាំ ត្រូវ​ការ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​គិត​គូរ​ជីវភាព​សម្ភារៈ​ ស្មារ​តី​ជូន​សមាជិក​។​ ហេតុ​នោះ​ ខ្ញុំ​តែង​ចុះ​ទៅ​មូល​ដ្ឋាន​ ដើម្បី​ស្វែង​យល់​ពីបំ​ណង​ប្រាថ្នា​របស់​សមាជិក​និង​ធ្វើ​សំ​ណើ​កសាង​ផែន​ការ​ដើម្បី​ជួយ​សមាជិក​នៅ​ជួប​លំ​បាក​។​ ជាពិសេស​ ចលនា​សមាជិក​ហ៊ុន​ទុន​ រៃ​អង្គាស​មូល​និធិ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សមាគម​និង​ចូល​រួម​ហ្វឹក​ហាត់​ផ្ទេរ​ជូន​វិទ្យា​សាស្រ្ត​បច្ចេក​ទេស​ ទស្សន​កិច្ច​ទម្រង់​មាន​ប្រ​សិទ្ធ​ភាព​ ប្រើ​ប្រាស់​ប្រ​ភព​ទុន​សម​ស្រប​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​គ្រួ​សារ​ ដើម្បី​អភិ​វឌ្ឍសេដ្ឋ​កិច្ច​"។​

បង​ថាច់​ថាញ់​តឹម កំ​ពុង​ទស្សនា​ទម្រង់​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​របស់​សមាជិក​។​

ជាមួយ​នឹង​ការ​ខ្នះ​ខ្នែង​របស់​បង​តឹម សមាជិក​ទាំង​ឡាយ​ពង្រីក​ប្រ​ភព​ទុន​បាន​ល្អ​ ជ្រើស​រើស​ទម្រង់​ផលិត​កម្ម​សម​ស្រប​ អនុ​វត្ត​បច្ចេក​ទេស​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ចាក​ផុត​ពីភាព​ក្រី​ក្រ។​ បង​ឌិញ​លី ជាសមាជិក​នៅ​ឃុំ​ឡុង​ភូ ឱ្យ​ដឹង​៖ "ដឹង​ថា​គ្រួ​សារ​ខ្ញុំ​ក្រលំ​បាក​ បង​តឹម ស្នើ​ភូមិ​ភាគ​ពិនិត្យ​ឧបត្ថម្ភ​ផ្ទះ​ ទុន​បុល​និង​ផ្ដល់​ជូន​គោ ២ ក្បាល​ដើម្បី​ប្ដី​ប្រ​ពន្ធ​ខ្ញុំ​ធ្វើ​សេដ្ឋ​កិច្ច​។​ សព្វ​ថ្ងៃ​នេះ​ អា​ស្រ័យ​ការ​ដាំ​បន្លែ​ ចិញ្ចឹម​គោ ទើប​ខ្ញុំ​ចាក​ផុត​ពីភាព​ក្រី​ក្រ ជីវភាព​ធូរ​ធារគ្រាន់​បើ​"។​ ទន្ទឹម​នឹង​នោះ​ បង​តឹម នៅ​ទាំង​ខ្នះ​ខ្នែង​ចលនា​សមាជិក​និង​សប្បុរ​ស​ជន​រួម​វិភាគ​ទាន​ទឹក​ប្រាក់​ជិត​ ១ ពាន់​លាន​ដុង​សម្រាប់​កសាង​និង​ជួស​ជុល​ផ្លូវ​ ស្ពាន​ជន​បទ​ជាច្រើន​ខ្សែ​ កសាង​បង្គោល​ទង់​ ដាំ​ផ្កា​លម្អ​ បំ​ពាក់​អំ​ពូលភ្លើង​តាម​ផ្លូវ​ ។​ល។​ សម្រាប់​ភូមិ​ភាគ​អនុ​វត្ត​សម្រេច​លក្ខឋាន​ស្ដី​ពីកសាង​ជន​បទ​ថ្មី​។​

ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​ស្រុក​ឡុង​ភូ ត្រឿង​វ៉ាន់​ហ្វាង​ វាយ​តម្លៃ​៖ "សម​មិត្ត​ថាច់​ថាញ​តឹម ជា​កម្មា​ភិបាល​ប៉ិន​ខាង​ការ​ងារ​សមាគម ពូកែ​ខាង​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ និង​តែង​ទទួល​បាន​ទំ​នុក​ចិត្ត​អំ​ពី​សំ​ណាក់​សមាជិក​។​ ជា​មួយ​នឹង​ការ​ពិនិត្យ​ អង្កេត​យ៉ាង​ហ្មត់​ចត់​របស់​សម​មិត្ត​តឹម បាន​ជា​ការ​ងារ​ពិនិត្យ​ឧបត្ថម្ភ​ទុន​ ផ្ទះ​ ពូជ​ដំណាំ​ សត្វ​ចិញ្ចឹម​ ជូន​ដល់​សមាជិក​ត្រូវ​បាន​អនុ​វត្ត​យ៉ាង​ម៉ឺង​ម៉ាត់ ត្រូវ​ចំ​មុខ​សញ្ញា​ បង្ក​ការ​ទំ​នុក​ចិត្ត​ក្នុង​សមាជិក​ រួម​ចំ​ណែក​លើក​ស្ទួយ​ការ​ចលនា​របស់​សមាគម​រីក​ចម្រើន​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​"៕​

                                យ្វីអាញ់ - ថាច់​ធី

ចែករំលែកអត្ថបទ