ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/06/2021 - 15:49

សុក​ត្រាំង​ ​ “ចំ​ណុច​កំ​ពូល​នៃ​ការ​រៃអង្គាស​ថវិកា​ឧបត្ថម្ភ​ បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩”

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម ខេត្ត​សុក​ត្រាំង​និង​បាក​លីវ​ ទើប​ចាត់​តាំង​ពិធី​បំ​ផុស​ចលនា​ “ចំ​ណុច​កំ​ពូល​នៃ​ការ​រៃ​អង្គាស​ ឧបត្ថម្ភ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩”។​

អង្គ​ភាព​នា​នា​ជូន​ផ្លាក​និមិត្ត​រូប​ឧបត្ថម្ភ​មូល​និធិ​បង្ការ​
ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​ខេត្ត​សុក​ត្រាំង​។​

ក្នុង​ពិធីបំ​ផុស​ចលនា​ ខេត្ត​សុក​ត្រាំង​ចលនា​ទឹក​ប្រាក់​បាន​ជាង​ ៦ ពាន់​លាន​ដុង​  ខេត្ត​បាក​លីវ​ ចលនា​បាន​ជាង​ ៤៤,២ ពាន់​លាន​ដុង​ ពី​អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​។​  គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​នៃ​ខេត្ត​ទាំង​ ២ ខាង​លើ​ បាន​អំ​ពាវ​នាវ​គ្រប់​ស្ថាប័ន​ អង្គ​ភាព​ ក្រុម​ហ៊ុន​និង​បុគ្គ​ល បន្ត​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់រាល់​បទ​ប្បញ្ញត្តិ​ និង​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩។​ ដំ​ឡើង​កម្ម​វិធី​ Bluezone, NCOVI លើ​ទូរ​ស័ព្ទ​ឆ្លាត​វៃ។​ ព្រម​ជា​មួយ​នោះ​ ព្រួត​ដៃ​រួម​កម្លាំង​ ខ្នះ​ខ្នែង​គាំ​ទ្រទាំង​ស្មារតី​និង​សម្ភារៈ​ ដើម្បី​ជួយ​ជា​កម្លាំង​ជំ​នួយ​ដល់​ការ​ងារ​បង្ការ​ ប្រ​ឆាំង​ ព្យា​បាល​ជំ​ងឺ​ COVID-១៩។​

គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាក​លីវ​  ទទួល​ទឹក​ប្រាក់​ឧបត្ថម្ភ​ពី​សំ​ណា​ក់​អង្គ​ការ​ អា​ជីវ​កម្ម​ សប្បុរស​ជន​ក្នុង​និង​ក្រៅ​ខេត្ត​។​

រាល់​ការ​ចូល​រួម​ទឹក​ប្រាក់​នៅ​ខេត្ត​សុក​ត្រាំង​ ផ្ញើ​ទៅ​កាន់​លេខ​គណ​នី​ ៣៧៥១.០.១០៤២៨ ២៤.០០០០០ (គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​) នៅ​រតនា​គារ​រដ្ឋ​នៃ​ខេត្ត​សុក​តាំង​ ឬ​ចូល​រួម​ទឹក​ប្រាក់​ដោយ​ផ្ទាល់​នៅ​អា​សយ​ដ្ឋាន​ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ លេខ​ ៥ វិថី​ត្រឹង​វ៉ាន់​សាក់​ សង្កាត់​២ ក្រុង​សុក​ត្រាំង​ ខេត្ត​សុក​ត្រាំង​។​ ចំ​ណែក​នៅ​ខេត្ត​បាក​លីវ​ ផ្ញើ​ទៅ​កាន់​៖ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាក​លីវ​ (មូល​និធិ​ព្យុះ​ទឹក​ជំ​នន់​) តាម​រយៈ​លេខ​គណ​នី​ ៣៧៦១.០.៩០០៨៧ ៥០.៩១០៤៩ នៅ​រតនា​គារ​រដ្ឋ​នៃ​ខេត្ត​បាក​លីវ​ ឬ​ការិ​យាល័យ​គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​បាក​លីវ​ លេខ ​២ វិថី​ង្វៀង​តឹក​ថាញ សង្កាត់ ​១ ក្រុង​បាក​លីវ​ ឬ​នៅ​ស្ថាប័ន​គណៈ​កម្មា​ធិការ​រណសិរ្ស​វៀត​ណាម​ស្រុក​ ទីរួម​ខេត្ត​ ក្រុង​ ក្នុង​ខេត្ត​៕​

                                 លីធាន​ - ថា​ច់​ធី

ចែករំលែកអត្ថបទ