ចំពោះស្ថានភាពជំងឺ COVID-១៩ កំពុងមានការប្រែប្រួលយ៉ាងស្មុគស្មាញ គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មអាងង៉ីប ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង និងអាជីវកម្មនានា បានផ្សព្វផ្សាយយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ ប្រឆាំងជំងឺរាលដាល។
កម្មករគ្រប់រូបក្នុងមណ្ឌលឧស្សាហកម្មអាងហ៊ីប ត្រូវពាក់ម៉ាស់ និងលាងដៃរម្ងាប់មេរោគមុនពេលចូលរោងចក្រ។
នៅក្រុមហ៊ុនចំកាត់ TUNTEX សុកត្រាំង មានកម្មករធ្វើការជាង ២.១០០ នាក់ ម្ល៉ោះហើយកម្មករទាំង ១០០% ត្រូវពាក់ម៉ាស់ វាស់កម្ដៅខ្លួននិងលាងដៃរម្ងាប់មេរោគមុន ពេលចូលរោងចក្រ។ បងស្រីឡេធីត្រាង កម្មករកាត់ដេររបស់ក្រុមហ៊ុន ឱ្យដឹង៖ “ពេលចេញផុតពីផ្ទះ នាងខ្ញុំពាក់ម៉ាស់ទៅដល់ក្រុមហ៊ុនមានការវាស់កម្ដៅខ្លួន លាងដៃរម្ងាប់មេរោគ ម្ល៉ោះហើយក៏មានការស្ងប់ចិត្ត។ ក្នុងរោងចក្រ បានបើកឧគ្ឃោសនស័ព្ទផ្សព្វផ្សាយជាប្រចាំ ម្ល៉ោះហើយគ្រប់គ្នាតែងមានស្មារតីខ្ពស់ក្នុងការបង្ការ ប្រឆាំងជំងឺ COVID-១៩ ដើម្បីធានាសុខភាពផ្ទាល់ខ្លួននិងសហគមន៍”។ បងតាវ៉ាន់តាយ អ្នកបើកបរនៅក្រុមហ៊ុនចំកាត់ TUNTEX ឱ្យដឹង៖ “ខ្ញុំដឹងដែរថាខ្លួនស្ថិតក្នុងចំណោមក្រុមអ្នកមានហានិភ័យឆ្លងជំងឺខ្ពស់ ពីព្រោះត្រូវដឹកទំនិញចេញទៅខេត្ត ក្រុងនានា ជាប្រចាំ ម្ល៉ោះហើយខ្ញុំតែងអនុវត្តម៉ឺងម៉ាត់រាល់វិធានការបង្ការ ប្រឆាំងជំងឺរាលដាលរបស់ក្រុមហ៊ុន និងសារ ៥K របស់ក្រសួងសុខាភិបាល”។
កម្មករគ្រប់រូបក្នុងមណ្ឌលឧស្សាហកម្មអាងហ៊ីប ត្រូវពាក់ម៉ាស់ និងវាស់កម្ដៅខ្លួនមុនពេលចូលរោងចក្រ។
តាមប្រសាសន៍អ្នកស្រី ថាយឡែក្វឹង អ្នកគ្រប់គ្រងផ្នែករដ្ឋបាលក្រុមហ៊ុនចំកាត់ TUNTEX សុកត្រាំង៖ ក្រៅពីអនុវត្តល្អសារ ៥K របស់ក្រសួងសុខាភិបាល ក្រុមហ៊ុននៅទាំងធ្វើការរម្ងាប់មេរោគទូទាំងរោងចក្រមួយសប្ដាហ៍ ២ លើក និងសហការជាមួយនឹងក្រុមហ៊ុនអនាម័យបរិស្ថានរៀងរាល់ខែ ដើម្បីអនាម័យរួមក្នុងរោងចក្រ ធានាសុវត្ថិភាពទប់ស្កាត់ជំងឺ COVID-១៩ ប្រកបដោយប្រសិទ្ធភាព។ លោកយឿងវៀតទ្រុង អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនច្នៃជលផល តាយគីមអាញ ឱ្យដឹង៖ “ ក្រុមហ៊ុនកំពុងឈានចូលរដូវផលិត ម្ល៉ោះហើយត្រូវធានាដាច់ខាត់នូវការបង្ការ ប្រឆាំងជំងឺ COVID-១៩ ដើម្បីរក្សាការផលិតកម្ម និងធានាការងារធ្វើ ប្រាក់ចំណូលជូនកម្មករជាង ២.០០០ នាក់។ ព្រោះហេតុនោះ ដៃគូរបស់ក្រុមហ៊ុនក៏ផ្លាស់ប្ដូរមកដោះដូរតាមរយៈ Online វិញ។ កាត់បន្ថយការទទួលយកកម្មករក្រៅខេត្ត កម្មករគ្រប់គ្នាត្រូវពាក់ម៉ាស់ វាស់កម្ដៅខ្លួន រម្ងាប់មេរោគមុនពេលចូលធ្វើការ កម្មកររបស់ក្រុមហ៊ុនអនុវត្តរាយការណ៍សុខាភិបាល ប្រសិនបើមានទៅក្រៅខេត្ត កម្មកររំលែកគ្នាជាក្រុមៗទៅទទួលទានអាហារដើម្បីកាត់បន្ថយការផ្ដុំគ្នាច្រើន។ល។”។
តាមប្រសាសន៍លោកលីត្វឹងអាញ អនុប្រធានគណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មអាងហ៊ីប៖ គណៈគ្រប់គ្រងមណ្ឌលឧស្សាហកម្មបានបង្កើតក្រុមការងារបង្ការ ប្រឆាំងជំងឺរាលដាលនិងកសាងផែនការអនុវត្ត បែងចែក ភារកិច្ចច្បាស់លាស់ដល់សមាជិកគ្រប់រូប។ មកទល់សព្វថ្ងៃ គណៈគ្រប់គ្រងបានចេញសារលិខិតជិត ៣០ ស្ដីអំពីការងារបង្ការ ប្រឆាំងជំងឺរាលដាល និងសំណូមពរគ្រប់អាជីវកម្ម អនុវត្តម៉ឺងម៉ាត់រាល់វិធានការបង្ការ ប្រឆាំងជំងឺ COVID-១៩ ។ល។ ដើម្បីរួមចំណែកអនុវត្តសម្រេចទិសដៅពីរទន្ទឹមគ្នា គឺបង្ការប្រឆាំងជំងឺរាលដាលផង និងធានាការផលិតក្នុងស្ថានភាពថ្មីផង៕
លីធាន - ថាច់ធី