ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2021 - 07:56

អា​ទិភាព​ខ្ពស់​បំ​ផុត​សម្រាប់​ភារ​កិច្ច​សំ​ខាន់​បំ​ផុត​ ដាច់​ខាត​មិន​ត្រូវ​ធ្វេស​ប្រ​ហែស​ មិន​ត្រូវ​រង់​ចាំ​រំពឹង​លើ​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩

(Chinhphu.vn) – សារ​ខាង​លើ​ត្រូវ​បាន​នា​យក​រ​ដ្ឋមន្រ្តី​នៃ​រដ្ឋ​ភិបាល​ ផាម​មិញ​ជិញ ចង្អុល​ការ​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​ទាំង​អស់​ ដែល​ធ្វើ​ការ​ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ ថ្នាក់​ដឹក​នាំ​នៃ​រដ្ឋា​ភិបាល​ បាន​ច្បាម​ភារ​កិច្ច​ ធ្វើ​សកម្ម​ភាព​យ៉ាង​ប្ដូរ​ផ្ដាច់​ កៀក​កិត​នឹង​ការ​ងារ​ ដើម្បី​អា​ទិភាព​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ដើម្បី​សុខ​ភាព​ប្រ​ជា​ជន​ ដើម្បី​ផល​ប្រ​យោជន៍​ប្រ​ទេស​ជាតិ​។​

នា​យក​រ​ដ្ឋមន្រ្តី​ ផាម​មិញ​ជិញ ចង្អុល​ការ​បង្កើន​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ លើ​ខ្សែ​បន្ទាត់​ព្រំ​ដែន​តី​ណា​ម។​  រូប​ថត​៖ VGP

ក្នុង​ឱកាស​ធ្វើ​ការ​ នា​យក​រ​ដ្ឋមន្រ្តី​ បាន​សំ​ណូម​ពរ​ត្រូវ​ធ្វើ​របាយ​ការណ៍​ឱ្យ​បាន​ហ្មត់​ចត់​ទៅ​លើ​បញ្ហា​ពាក់​ព័ន្ធ​ដល់​ការ​ងារ​ត្រៀម​បម្រុង​ កសាង​គម្រោង​ក្នុង​ការ​ទប់ស្កាត់​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​យ៉ាង​ជាក់​ស្ដែង​ចំ​ពោះ​ដំ​ណោះ​ស្រាយ​ដែល​បាន​ដាក់​ចេញ​។​ ជា​ពិ​សេស​ នា​យក​រដ្ឋ​មន្រ្តី​ បាន​ស្វែង​យល់​យ៉ាង​ហ្មត់​ចត់​អំ​ពី​ភូមិ​សាស្រ្ត​ដែល​សំ​ខាន់​ជាង​គេ ចំ​ណុច​ដែល​នៅ​ខ្វះ​ចន្លោះ​ក្នុង​ដំ​ណាក់​ការ​នីមួយ​ៗ​ បង្ក​ឱ្យ​មាន​ចន្លោះ​ប្រ​ហោង​ឱ្យ​ជំ​ងឺ​ឆ្លង​រាល​ដាល​ អាច​ប្រ​ជ្រៀត​ចូល​និង​ផ្ទុះ​ឡើង​។​ ក្នុង​ប៉ុន្មាន​ថ្ងៃ​កន្លង​ មិន​ថា​ថ្ងៃ​ឬ​យប់​ នា​យក​រដ្ឋ​មន្រ្តី​ បាន​ហៅ​ទូរ​ស័ព្ទ​ទៅ​កាន់​ថ្នាក់​ដឹក​នាំ​បណ្ដា​ខេត្ត​ ក្រុង​ ដែល​កំ​ពុង​ជា“ចំ​ណុច​ក្ដៅ​” នៃ​ជំ​ងឺ​ឆ្លង​រាល​ដាល​ឬ​កំ​ពុង​មាន​ហានិ​ភ័យ​ខ្លាំង​ បណ្ដាល​ឱ្យ​ជំ​ងឺ​ផ្ទុះ​ឡើង​ សំ​ណូម​ពរ​ឱ្យ​រាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​និង​ចង្អុល​ការ​ខ្លឹម​សារ​ចាំ​បាច់​។​

នា​យក​រ​ដ្ឋមន្រ្តី​ ក៏​បាន​ប្រ​គល់​ឱ្យ​ឧបនា​យក​រដ្ឋ​មន្រ្តី​ប្រ​ចាំ​ការ​នៃ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ ធ្វើ​ការ​ត្រួត​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​ភូមិ​ភាគ​ជា​ច្រើន​។​ ឧបនា​យក​រដ្ឋមន្រ្តី​ វ៉ូវ​ឌឹក​ដាម ប្រ​ធាន​គណៈ​ចង្អុល​ការ​ជាតិ​ បាន​ចង្អុល​ការ​ជាប្រ​ចាំ​ ប្រ​កិត​នឹង​ការ​ងារ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​មិន​ថា​ថ្ងៃ​យប់​។​

តាម​រយៈ​កិច្ច​ធ្វើ​ការ​ត្រួត​ពិនិត្យ​និង​ហៅ​ទូរ​ស័ព្ទ​ដោយ​ផ្ទាល់​ នា​យក​រ​ដ្ឋមន្រ្តី​ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ស្មារតី​ទទួល​ខុស​ត្រូវ​របស់​ថ្នាក់​ដឹក​នាំភូមិ​ភាគ​នា​នា​ កង​កម្លាំង​ “ម៉ោង​១ អធ្រាត្រនៅ​តែអនុវត្ត​កិច្ច​ចង្អុល​ការ​”។​ ទន្ទឹម​នឹង​នោះ​ នា​យក​រដ្ឋមន្រ្តី​ ក៏​បាន​លើក​ឡើង​យ៉ាង​ច្បាស់​៖ នៅ​មាន​បញ្ហា​កើត​ឡើង​ជា​ច្រើន​ គប្បី​បន្ត​ការ​វិនិច្ឆ័យ​តាម​ស្មារតី​ “លឿន​និង​លឿន​ជាង​ទៀត​ ខ្នះ​ខ្នែង​ខ្នះ​ខ្នែង​ជាង​ទៀត​ ស្វិត​ស្វាញ​ ស្វិត​ស្វាញ​ជាង​ទៀត​ ប្រ​សិទ្ធភាព​ ប្រ​សិទ្ធភាព​ជាង​ទៀត​ ជោគ​ជ័យ​ ជោគ​ជ័យ​ជាង​ទៀត​”។​ ទន្ទឹម​នឹង​ការ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់ “សារ​៥K បូក​ជាមួយ​វ៉ាក់សាំង​” នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ​ដល់​គ្រប់​ភូមិ​ភាគ​ គ្រប់​កង​កម្លាំង​គប្បី​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​គោល​ការណ៍​៖ មិន​ធ្វេស​ប្រ​ហែស​ ព្រ​ងើយ​កន្ដើយ ឬ​ទន្ទឹង​រង់​ចាំ​ត្រូវ​ម្ចាស់​ការ​ប្រ​ឆាំង​ជំ​ងឺ​ បង្រ្កាប​ជំ​ងឺ​រាល​ដាល​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​ “ដ៏​គ្រោះ​ថ្នាក់​” នៃ​ជំ​ងឺ​ឆ្លង​រាល​ដាល​កើត​ឡើង​ មិន​ថា​នៅ​ទីណា​ ពេល​ណា​នោះ​ទេ​។​ គប្បី​អា​ទិភាព​ខ្ពស់​បំ​ផុត​សម្រាប់​ភារ​កិច្ច​សំ​ខាន់​បំ​ផុត​សព្វ​ថ្ងៃ​នេះ​ គឺបង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ចំ​ពោះ​មុខ​គប្បី​ធានា​សុវត្ថិ​ភាព​ ចាត់​តាំង​សម្រេច​ជោគ​ជ័យ​ការ​បោះ​ឆ្នោត​រដ្ឋ​សភា​ និង​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ ព្រម​ជា​មួយ​នោះ​ ផ្សព្វ​ផ្សាយ​ព្រម ​ៗ ​គ្នា​ ប្រ​សិទ្ធ​ភាព​ការ​ងារ​ជា​ប្រ​ចាំ​ មិន​ទុក​ឱ្យ​យឺត​យ៉ាវការ​ផលិត ធ្វើ​អា​ជីវ​កម្ម​ បន្ត​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​។​

ការ​ធ្វេស​ប្រ​ហែស​ ព្រងើយ​កន្ដើយ ទន្ទឹង​រង់​ចាំ​ឬ​រំពឹង​លើ​ការ​បង្ការ​ យើង​ច្បាស់​ជាប្រ​ឈម​នឹង​បញ្ហា​ធ្ងន់​ធ្ងរ​ជាពុំ​ខាន​៕​

            ថាច់​ធី

ចែករំលែកអត្ថបទ