កំសាន្ត រឿងពីនេះពីនោះ

20/04/2020 - 16:00

ប្រ​ទះ​ឃើញ​ទូក​ឈើ​មាន​អា​យុ​កាល​១​០០ឆ្នាំ​នៅ​ឆ្នេរ​សមុទ្រ​

លោក​  Chuck Meide អ្នក​ឯក​ទេស​នៃ​កម្ម​វិធី​សារ​មន្ទីបុរា​ណវត្ថុ​សើន (LAMP) របស់​សារ​មន្ទីរ​ផ្លូវ​សមុទ្រ​ និង​សើន St. Augustine បាន​ជូន​ដំណឹងពីការ​ប្រ​ទះ​ឃើញ​សំ​ណាកទូក​ឈើ​មួយ​នៅ​ Mayport, Jacksonville រដ្ឋ​Florida ប្រ​ទេស​អា​មេរិក​។​ ការ​ប្រ​ទះ​ឃើញ​នេះ​ មាន​ទូក​ឈើ​២​គ្រឿង​ ត្រូវ​បាន​ខូច​ខាត​និង​កប់​ក្នុង​ដី​មួយ​ចំ​ណែក​។​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​បុរា​ណវត្ថុ​ បាន​ឱ្យ​ដឹង​ថា​ ទូក​មួយ​គ្រឿង​មាន​ប្រ​វែង​ប្រ​មាណ​ពី៩​,១​-៩​,៨​ម៉ែ​ត្រ ទទឹងពី ២​,១​-២​,៤​ម៉ែ​ត្រ។​ ចំ​ណែក​មួយ​គ្រឿង​ទៀត​ កប់​ក្នុង​ដី​នៅ​សល់​តែបន្ត​ិច ហេតុ​នោះ​ ពួក​គាត់​មិន​ទាន់​គិត​គូរ​បាន​ច្បាស់​លាស់​អំ​ពី​ទំ​ហំ​របស់​វា។​ ទូក​ទាំង​នេះ​អា​ចនឹង​មាន​អា​យុ​កាល​ពី​៧​៥​ដល់​១​០០ឆ្នាំ​ ជួន​កាល​ច្រើន​ជាង​ក៏​មាន​។​

  អ្នក​ឯក​ទេស​វាស់​ទំ​ហំ​សំ​ណាកទូក​។​ រូប​៖ LAMP.

ឆ្នាំ​២​០១​៨​ អ្នក​ទៅ​សមុទ្រ​បាន​ប្រ​ទះ​ឃើញ​សំ​ណាកទូក​ពីសតវត្ស​រ៍ទី១​៨​ រសាត់​ចូល​ច្រាំង​នៅ​រដ្ឋ​ Florida។​ ហើយ​ក្នុង​ឆ្នាំ​នេះ​ដែរ​ ព្យុះ​ Michael ក៏​បាន​ញុាំងឱ្យ​សំ​ណាកទូក​មាន​អា​យុ​កាល​ជិត​១​២​០ឆ្នាំ​  អណ្តែតនៅ​លើកោះ​  Dog ខណ្ឌ​ Franklin៕

យោង​៖ Fox News-វិមាន​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ Chuck Meide